វិទ្យុក្នុងស្រុក​សាទរ​ក្រោយ​រដ្ឋាភិបាល​បើក​ឱ្យ​វិទ្យុ​អាមេរិក​អាច​ជួល​ម៉ោង​ផ្សាយ​ឡើង​វិញ

ម្ចាស់​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ធ្លាប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) បាន​បង្ហាញ​ការ​សាទរ​របស់​ពួកគេ​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​វិទ្យុ​​អាមេរិក​ទាំង​ពីរ​នេះ បន្ទាប់​ពី​វិទ្យុ​ទាំង​ពីរ​នេះ​បាន​ស្វែង​រក​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ។

ហ៊្វុនស៊ិនប៉ិច​បណ្ដេញ​​មន្ដ្រី​ជាន់​ខ្ពស់​បួន​រូប​​​ ចំពេលរៀបចំ​​រួបរួម​ជា​ថ្មី​នឹង​ក្រុម​​លោក ញឹក ប៊ុនឆៃ

មន្ត្រី​ជាន់​ខ្ពស់​៤​រូប​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច បាន​ទាមទារ​ទៅ​ថ្នាក់​ដឹកនាំ​ខ្លួន​ ឱ្យ​បក​ស្រាយ​ពី​មូល​ហេតុ​នៃ​ការ​បញ្ឈប់​ពួកគេ​ពី​តួនាទី​ដឹកនាំ​នៅ​ក្នុង​បក្ស​ ខណៈ​បក្ស​មួយ​នេះ និង​គណបក្ស​ដឹកនាំដោយ​លោក ញឹក ប៊ុនឆៃ បាន​ចាប់​ផ្ដើម​ជជែក​អំពី​លទ្ធភាព​នៃ​ការ​ប្របាច់​បញ្ចូល​គ្នា​ជាថ្មី​។

លោក រ៉ាត់ រត្នមុនី ប្រកាសដាក់ជីវិតថាខ្លួនមិនមែនជាផលិតករភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នោះទេ

លោក រ៉ាត់ រត្នមុនី បានប្រកាសដាក់ជីវិតថា លោកពុំមែនជាអ្នកផលិតខ្សែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» នោះឡើយ។

លោក សម រង្ស៊ី ឈរអមជាមួយ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​លោក មែន សុថាវរិន្ទ (ឆ្វេង) និងលោក តុ វ៉ាន់ចាន់ (ស្ដាំ) នៅព្រលានយន្តហោះគូឡាឡាំពួ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក សម រង្ស៊ី បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយនៅព្រឹកនេះ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ​កាល​ពី​ព្រឹក​មិញ​នេះ ក្រោយ​ពី​ពុំ​បាន​​ហោះហើរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យអុំទូកថយចុះ៣៨ភាគរយ

មន្ត្រីក្រសួងមហាផ្ទៃបង្ហាញរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បណ្តាលឱ្យមានអ្នកស្លាប់១០នាក់ ដែលចំនួននេះថយចុះ៣៨ភាគរយ បើប្រៀបធៀបជាមួយពិធីនេះក្នុងឆ្នាំមុន។​

លោកស្រី រ៉ូណា ស្មីត និងលោក កឹម សុខា

ស្ថានបេសកកម្ម​រំឭកអ្នករាយការណ៍UNកុំជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌កម្ពុជា

ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ រំឭកឱ្យអ្នករាយការណ៍ពិសេសលោកស្រី រ៉ូណា ស្មីត បំពេញការងារតាមតួនាទីឱ្យបានត្រឹមត្រូវ កុំជ្រៀតជ្រែកកិច្ចការប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។​

ថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក ២០១៩

ក្រសួងបរិស្ថានអះអាងថា អ្នកដើរកំសាន្តបុណ្យអុំទូកយល់ដឹងច្រើនពីការចោលសំរាម​

អ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា ប្រជាពលរដ្ឋដែលដើរកំសាន្តក្នុងពិធីបុណ្យអុំទូកនៅឆ្នាំនេះ មានការយល់ដឹងច្រើន​ពីការគ្រប់គ្រងសំរាម ហើយពួកគាត់ចោលនៅក្នុងធុងបានត្រឹមត្រូវ បើប្រៀបធៀបពិធីបុណ្យនេះជាមួយឆ្នាំមុនៗ។​

ទិដ្ឋភាពនៅទីក្រុងភ្នំពេញ នាថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក នាវេលាម៉ោង១២ ទៅម៉ោង១ រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុម​អាជីវករថា លក់​ទំនិញ​មិន​សូវ​ដាច់​ព្រោះ​ខ្សត់​ភ្ញៀវ​ដើរ​លេង​បុណ្យ​អុំទូក​ឆ្នាំ​នេះ

អ្នកប្រកបរបរលក់ដូរទំនិញនានាក្នុងពិធីបុណ្យអុំទូក បានត្អូញត្អែរប្រហាក់ប្រហែលគ្នាថា ពិធីបុណ្យឆ្នាំនេះស្ងាត់ភ្ញៀវ ហើយអាចប្រឈមនឹងការខាតបង់ច្រើន ព្រោះនយោបាយប្រែប្រួល ពលរដ្ឋបារម្ភរឿងសុវត្ថិភាព កាត់បន្ថយសកម្មភាពកម្សាន្តក្រៅផ្ទះ។

លោក ជន ចាន់រ៉ែន (ខាងមុខ) និងលោក វណ្ណ វិចារ (ក្រោយ)

ក្រុម​អ្នកសារព័ត៌មាន​កម្ពុជា​អំពាវនាវទៅរដ្ឋាភិបាលឱ្យ​ធានាសេរីភាព​សម្រាប់​អ្នកសារព័ត៌មាន​

ក្រុម​អ្នកសារព័ត៌មានកម្ពុជា បាន​ទាមទារ​ទៅរដ្ឋាភិបាល និងអាជ្ញាធរ ឱ្យធានាពីសេរីភាពពេញលេញនៃការរាយការណ៍​ព័ត៌មាន​របស់អ្នកសារព័ត៌មានដែលបម្រើការនៅក្នុងប្រទេសកម្ពុជា ក្រោយ​ពី​អ្នកសារព័ត៌មាន​វីអូឌី ២​រូប ត្រូវ​បាន​ឃាត់​សួរ​នាំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឱ្យ​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ លោក​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ។ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។