នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់​អូចា ទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ កាលពីខែអំឡុងខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ประยุทธ์ จันทร์โอชา Prayut Chan-o-cha)

ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​​​​កូវីដ-១៩​របស់​ក្រុមហ៊ុន​ AstraZeneca ចំនួន​៦១​លាន​ដូស​នៅ​ឆ្នាំ​នេះ

អ្នកនាំពាក្យរដ្ឋាភិបាលថៃមួយរូបបានឱ្យ​​ដឹងថា ប្រទេសថៃ​នឹង​ទទួល​បាន​វ៉ាក់​សាំង​​ការ​ពារ​​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន AstraZeneca ចំនួន៦១​លានដូសនៅឆ្នាំនេះ ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់​សាំងការ​ពារ​ដល់​ប្រជាជនរបស់ខ្លួន ស្របពេលដែលប្រទេសនេះមានការកើនឡើងខ្ពស់នៃករណីឆ្លងវីរុសកូវីដ-១៩។

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ UN Human Rights)

ក្រុម​ប្រទេស​ G7​ នឹង​ជួប​ពិភាក្សា​គ្នា​ពី​ថ្ងៃ​ផុត​កំណត់​ជម្លៀស​មនុស្ស​ក្នុង​​ប្រទេស​​អាហ្វហ្គា​នីស្ថាន

ថ្នាក់ដឹកនាំនៃក្រុមប្រទេស G7 នឹងជួបពិភាក្សាគ្នានៅថ្ងៃអង្គារនេះ ទាក់ទងនឹងការស្វែងរកការពន្យារពេលសម្រាប់ថ្ងៃផុតកំណត់ដែលនឹងឈានមកដល់នៅថ្ងៃទី៣១ ខែសីហាខាងមុខនេះ សម្រាប់ការជម្លៀសមនុស្សរាប់ពាន់នាក់ដែលមានបំណងចាកចេញពីអាហ្វហ្គានីស្ថាន និងថាត្រូវទទួលស្គាល់ឬដាក់ទណ្ឌកម្មលើរដ្ឋាភិបាលតាលីបង់។

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ Inter-Agency Standing Committee (IASC))

អនាគត​ស្ត្រី​នៅ​អាហ្វហ្គា​នីស្ថាន​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់

ស្ត្រីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីពេលកន្លងទៅ ធ្លាប់ទទួលបាន​សិទ្ធិ​ជាច្រើន។ ទោះយ៉ាងណា ក្រោមការគ្រប់គ្រងអំណាចដោយក្រុមតាលីបង់ ស្ត្រីទាំងឡាយមានការភ័យខ្លាចថា ពួកគេនឹង​ត្រូវបានដកហូតនូវសិទ្ធិសង្គមនិងសិទ្ធិមនុស្សជាមូលដ្ឋាន រួមជាមួយនឹងសេរីភាព ជាពិសេស​​បន្ទាប់ពី​ចលនានេះបានសម្រេចអនុវត្តវិធានយ៉ាងតឹងរ៉ឹង​ ដែលមានដូចជាការបិទទីតាំងហាង​សាឡនរបស់ស្ត្រីជាដើម។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ក្នុងថ្ងៃលោកស្រីមកទទួលការចាក់វ៉ាក់សាំង ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ 蔡英文 Tsai Ing-wen)

តៃវ៉ាន់​បាន​ចាប់​ផ្តើម​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ​តាម​បែប​ឌីជីថល​​ក្នុង​ការ​ទប់ស្កាត់​​ជំងឺ​រាតត្បាត

រដ្ឋាភិបាលតៃវ៉ាន់ បានចាប់ផ្តើមអនុវត្តនូវអ្វីដែលស្គាល់ថាជា «លទ្ធិប្រជាធិបតេយ្យតាមបែបឌីជីថល (Digital Democracy)» តាមរយៈការចេញផ្សាយទិន្នន័យរបស់ខ្លួន ជាពិសេសទាក់ទងនឹងស្ថាន​ភាពជំងឺរាតត្បាតនិងសុខភាពនៅក្នុងប្រទេស បន្ថែមពីលើការបង្ហាញនូវកំណត់ត្រានិងខ្លឹមសារនៃសន្និសីទដល់ប្រជាពលរដ្ឋ។

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ Inter-Agency Standing Committee (IASC))

អង្គការ​​ណាតូ​​ សន្យា​ពន្លឿន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​អាហ្វហ្គានីស្ថាន

មន្រ្តីអង្គការ​ណាតូ​ (NATO) បានឱ្យ​ដឹងនៅថ្ងៃសុក្រនេះថា មនុស្សជាង១៨ ០០០នាក់ត្រូវ​បានជម្លៀស​ចេញ​ពី​ទីក្រុង​កាប៊ុល គិត​ចាប់​តាំង​ពី​ក្រុម​តាលីបង់​បាន​ចូល​កាន់កាប់រដ្ឋធានី​របស់​ប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលពួកគេសន្យាថានឹងបង្កើនកិច្ចការងារនេះទ្វេដង។

ក្រុមជំនាញសុខាភិបាលធ្វើការត្រួតពិនិត្យលើអ្នកបើកបររថយន្តមុននឹងឱ្យបន្តធ្វើដំណើរ នៅតំបន់មួយនៃប្រទេសកូរ៉េខាងត្បូង។ (climatescorecard.org)

កូរ៉េ​ខាងត្បូង​ពង្រីក​វិធាន​គម្លាត​សង្គម​ តែ​បន្ធូរ​បន្ថយ​សម្រាប់​​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស

នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ឱ្យ​​​ដឹង​នៅ​ថ្ងៃសុក្រ​នេះ​ថា ប្រទេសខ្លួនបានសម្រេចពង្រីកវិធានគម្លាតសង្គមសម្រាប់រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីការពារការកើនឡើង​នៃក​រណី​ឆ្លង​វីរុសកូវីដ-១៩​ ខណៈអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពមួយចំនួនឡើង​វិញ។

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ UN Human Rights)

តាលីបង់ប្រាប់​ឱ្យ​ប្រជាជន​ចាក​ចេញ​ពី​អាកាស​យាន​ដ្ឋាន​ បន្ទាប់​ពី​មាន​មនុស្ស​១២​នាក់​បាន​ស្លាប់

មន្រ្តីតាលីបង់ និងអង្គការ​ណាតូ​ (NATO) បានឱ្យ​​ដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១២នាក់បានស្លាប់បាត់បង់​ជីវិ​តនៅក្នុងនិងជុំវិញទីតាំងអាកាសយានដ្ឋានក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន គិតចាប់តាំងពីក្រុមតាលីបង់​ បានដណ្តើមយកទីក្រុងនេះ​កាលពីថ្ងៃអាទិត្យ ដែលបង្ក​ឱ្យមានជាការភ័យខ្លាចពីសំណាក់ប្រជាពលរដ្ឋក្នុងការសម្រុកចាកចេញពីប្រទេសនេះ។

ក្រុមយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនបុរសជាបាតករម្នាក់អំឡុងការបង្ក្រាបយ៉ាងខ្លាំងខ្លាមួយទៅលើក្រុមបាតុករ ឆ្នាំ២០២១។

AAPP៖​ តួលេខ​អ្នក​ស្លាប់​បាន​កើន​ដល់​១​ពាន់​​នាក់​គិត​ចាប់​​ពី​មាន​​រដ្ឋ​ប្រហារ​នៅ​​មីយ៉ាន់ម៉ា

យោងតាមមន្រ្តីមួយរូបរបស់សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) បានឱ្យ​ដឹងថា ចំនួនមនុស្ស​ស្លាប់​ដោយសារ​រដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាន​កើនដល់ជាង១ ០០០​នាក់ គិតចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ មកដល់ថ្ងៃពុធនេះ។

ក្មេងប្រុសជាជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅជុំរុំ Haji IDP នៅតំបន់ Kandahar ភាគខាងត្បូងអាហ្វហ្គានីស្ថាន ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ធ្វីតទ័រ៖ UNICEF Afghanistan)

ពលរដ្ឋ​អាហ្វ​ហ្គានី​ស្ថាន​ បារម្ភ​អំពី​អនាគត​របស់​ប្រទេស​​បន្ទាប់​ពី​​តាលីបង់​ចូល​គ្រប់គ្រង

ទស្សនៈរបស់ប្រជាជនអាហ្វហ្គានីស្ថាន បានចាប់ផ្ដើមមានភាពច្របូកច្របល់នៅក្នុងរដ្ឋធានីកាប៊ុល បន្ទាប់ពីក្រុមតាលីបង់បានចូលមកគ្រប់គ្រងប្រទេសទាំងមូល។ មនុស្សមួយចំនួនហាក់មានភាពភ័យខ្លាចចលនាដែលដណ្តើមការគ្រប់គ្រងលើការដឹកនាំប្រទេស ជាពិសេសធ្វើឱ្យកើតមានឡើងនូវស្ថានភាពសេដ្ឋកិច្ចក្រីក្ររបស់អាហ្វហ្គានីស្ថាន កង្វះមន្ទីរពេទ្យ និងថ្នាំពេទ្យ ជាដើម។

UN៖ ជនជាតិ​អាហ្វហ្គានី​ស្ថាន​រាប់​ពាន់​នាក់​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​​ប្រឈម​​នឹ​ង​គ្រោះថ្នាក់

មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អង្គការ​សហប្រជាជាតិ (UN) នៅថ្ងៃអង្គារម្សិលមិញនេះ បានសម្តែងការព្រួយបារម្ភ​ចំពោះសុវត្ថិភាពរបស់​ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស ខណៈ​​ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន​របស់​អង្គការមួយនេះក៏បានអំពាវនាវ​ឱ្យប​ញ្ចប់​ការនិរទេស​ដោយ​បង្ខំនៃអ្នកស្វែងរកសិទ្ធិជ្រកកោនអាហ្វហ្គានីស្ថានផងដែរ។