8 Minute Talk៖ អ្នកជំនាញជំរុញឲ្យរដ្ឋបោះទុន១០០លានដុល្លារទិញស្រូវស្តុក

បញ្ហាស្រូវធ្លាក់ថ្លៃកំពុងក្លាយជាប្រធានបទដែលមន្ត្រីរដ្ឋាភិបាល កសិករ ឈ្មួញ និង អ្នកជំនាញកសិកម្មលើកឡើងមកជជែកក្រោយពេលអឺរ៉ុបយកពន្ធអង្ករ។

មេបក្សប្រឆាំងនៅវេណេស៊ុយអេឡាពិចារណាលើកលែងទោសឲ្យលោក ម៉ាឌូរ៉ូ

មេដឹកនាំគណបក្សប្រឆាំងនៅវេណេស៊ុយអេឡា លោក Juan Guaido ដែលប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ននោះបានថ្លែងថា លោកកំពុងតែពិចារណាក្នុងការលើកលែងទោសដល់ប្រធានាធិបតីបច្ចុប្បន្នលោក​ Maduro។

វៀតណាម​ចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យសញ្ជាតិអូស្រ្តាលី

សកម្មជនគាំទ្រចលនាប្រជាធិបតេយ្យមួយរូប​សញ្ជាតិអូស្ត្រាលីដើមកំណើតវៀតណាម ត្រូវអាជ្ញាធរទីក្រុងហាណូយចាប់ខ្លួន នៅពេលធ្វើដំណើរទៅស្រុកកំណើត។​

នយោបាយការទូតទន់ភ្លន់ធ្វើឲ្យរបបយោធាថៃរួចផុតពីទណ្ឌកម្ម EU

សហភាពអឺរ៉ុបនិងថៃនៅតែជាដៃគូពាណិជ្ជកម្មសំខាន់ បើទោះជាស្ថានភាពនយោបាយនៅក្នុងប្រទេសថៃមានការប្រែប្រួលមួយរយៈកាលចុងក្រោយញឹកញាប់ រហូតដល់បច្ចុប្បន្នស្ថិតនៅក្នុងការគ្រប់គ្រងក្រោមរបបយោធាក៏ដោយ។​

អ្នកស្វែងរកការងារធ្វើនៅចិនកើនឡើងដល់៤០ភាគរយ

របាយការណ៍ការសិក្សារបស់សាកលវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងបង្ហាញកាលពីថ្ងៃសុក្រម្សិលមិញថា ចំនួនអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសចិនកើនឡើងដល់៤០ភាគរយ ដោយសារតែឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក។​

ព្រះសង្ឃ២អង្គរងការបាញ់សម្លាប់នៅតំបន់អ៊ីស្លាមបះបោរភាគខាងត្បូងថៃ

របាយការណ៍សមត្ថកិច្ចឲ្យដឹងថា មានជនមិនស្គាល់មុខមួយក្រុមបានបាញ់សម្លាប់ព្រះសង្ឃ២អង្គ និង២អង្គទៀតរងរបួសនៅក្នុងខេត្តណារ៉ាត់ធីវ៉ាត់កាលពីយប់ថ្ងៃសុក្រម្សិលមិញ។​

បទសម្ភាសន៍៖ អ្នកនយោបាយនិងពលរដ្ឋភាគច្រើនខ្វះការគិតបែបទស្សនវិជ្ជា

អ្នកជំនាញទស្សនវិជ្ជាលើកឡើងថា ក្នុងស្រទាប់អ្នកនយោបាយក៏ដូចជាពលរដ្ឋទូទៅខ្វះការគិតបែបទស្សនវិជ្ជាដែលជាការគិតមានការថ្លឹងថ្លែងស៊ីជម្រៅ ទើបនាំឲ្យមានជម្លោះឬ ហិង្សាកើតឡើងបន្តបន្ទាប់។

ពលរដ្ឋថៃតវ៉ាជាថ្មីទាមទារឲ្យបោះឆ្នោតទោះពួកយោធាព្រមាន

ប្រជាពលរដ្ឋថៃដែលជំរុញឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យប្រកាសថា ពួកគេនឹងដើរតវ៉ាតាមផ្លូវក្នុងទីក្រុងបាងកកជាថ្មីទៀត ដើម្បីទាមទារឲ្យរដ្ឋាភិបាលយោធារៀបចំការបោះឆ្នោតតាមការសន្យា។​

បទសម្ភាសន៍៖ លោក គង់ គាំ ជឿជាក់ថា CPP នឹងមិនប្រើវិធីរំលាយបក្សផ្សេងទៀតទេ

លោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ ហើយនឹងធ្វើជាទីប្រឹក្សាឲ្យគណបក្សឆន្ទៈខ្មែរវិញនោះលើកឡើងថា រូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនផ្សេងទៀតដែលមានវ័យប្រហាក់ប្រហែលគ្នា មិនអាចបន្តធ្វើនយោបាយបានយូរទៀតទេ។​ លោកជឿជាក់ថា អ្នកជំនាន់ក្រោយរបស់គណបក្សកាន់អំណាចសព្វថ្ងៃនឹងមិនរើសយកវិធីរំលាយបក្សជាគូប្រជែងទៀតទេ។​

វៀតណាមរៀបចំកន្លែងសម្រាប់ គីម ជុងអ៊ុន និង ត្រាំ ជួបគ្នាដើមខែកុម្ភៈ

រដ្ឋាភិបាលវៀតណាមកំពុងរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ជំនួបជាលើកទី២ រវាងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅដើមខែកុម្ភៈ។​