កម្ពុជា​រក​​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​ថ្មី​៣​នាក់​​ទៀត​និង​​ករណី​​ជា​សះ​ស្បើយ​២​នាក់​​

ក្រសួងសុខាភិបាលបាន​ប្រកាស​ពី​ការ​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ១៩ថ្មី​ ចំនួន៣នាក់​បន្ថែម​ទៀតនិង​ករណី​ជាសះស្បើយ​ចំនួន២នាក់ ដែល​ធ្វើឱ្យចំនួន​អ្នកមាន​វីរុស​កូ​វីដ១៩សរុប​នៅ​កម្ពុជា កើន​ដល់២៥១នាក់។

ក្រសួង​​អនុញ្ញាត​​ដំណើរ​ការ​​ឡើង​វិញ​​នូវ​​សកម្ម​ភាព​​ហាត់​ប្រាណ​​តាម​​ទី​ធ្លា​​សាធារណៈ​

​ក្រសួង​អប់រំ យុវជន និងកីឡា បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណនិង​លេង​កីឡា​នៅ​​តាម​ទីធ្លា​សាធារណៈ​ នៅ​ទូទាំង​ប្រទេសនិង​ក្នុង​បរិវេណ​កីឡដ្ឋាន​អូឡាំពិក។

មន្ត្រី​​សុខា​ភិបាល​​ថា​ ពលរដ្ឋ​​កម្ពុជា​​ម្នាក់​​ស្លាប់​​នៅ​ក្នុង​​មណ្ឌល​​ស្នាក់​នៅ​​ដាច់​ដោយ​ឡែក​​ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ​​

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក កែវ វណ្ណៈ អះអាង​ថា បុរស​កម្ពុជា​ម្នាក់​បាន​ស្លាប់​នៅក្នុង​មណ្ឌល​ចត្តាឡីស័​ក ឬមណ្ឌល​ស្នាក់នៅ​ដាច់ដោយឡែក​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃម្សិលមិញ​នេះ។

ប៉ាគីស្ថាន​​នឹង​​បញ្ជូន​​ដំរី​​ដែល​​អះអាង​​ថា​​មាន​​ជំងឺ​ផ្លូវ​ចិត្ត​​មក​​កម្ពុជា​​

តំណាង​អង្គការ​ការពារ​សត្វព្រៃ​មួយ​បាន​បញ្ជាក់​ថា ​តុលាការ​ប៉ាគីស្ថាន​បានសម្រេច​បញ្ជូន​ដំរី​ដែល​មាន​សម្ពាធ​ផ្លូវចិត្ត​មក​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ក្នុង​ប្រទេស​កម្ពុជា​វិញ។