ជប៉ុន​​បើក​​ឱ្យ​​កម្ម​​សិ​ក្សា​ការី​​-​ពលករ​​ជំនាញ​​កម្ពុជា​ ទៅ​​សិក្សា​​និង​​ធ្វើ​ការ​​នៅ​​ប្រទេស​​នេះ​​ឡើង​វិញ​

​រដ្ឋាភិបាល​ជប៉ុនអនុញ្ញាត​ឱ្យ​កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ​កម្ពុជា អាច​ទៅ​ធ្វើ​កម្មសិក្សានិង​ធ្វើការ​នៅ​ប្រទេស​ជប៉ុនរយៈពេល​យូរ​បាន​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​នីតិវិធី​មួយចំនួនតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

មន្ត្រី​​បរិស្ថាន​​រក​​ឃើញ​​ផូស៊ីល​​ខ្យង​​សមុទ្រ​​ចំនួន​​ពីរ​​កន្លែង​នៅ​​ខេត្ត​បាត់​ដំបង​

​ក្រុម​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន បាន​រក​ឃើញ​ផូស៊ីល​ខ្យង​សមុទ្រ​ចំ​នួន​ពីរដែល​មាន​អាយុកាល​រាប់ពាន់​ឆ្នាំ នៅ​ចំណុច​ល្អាង​ភ្នំ​ប្រាំពីរ និង​ភ្នំ​វាល​ចាប ស្ថិត​ក្នុង​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។

ចម្លាក់​​ប្រអប់​​ព្រះ​ហស្ដ​ឆ្វេង​​ព្រះពុទ្ធ​​បដិមា​​ដ៏​​ធំ​​មួយ​ ត្រូវ​​បាន​​ប្រទះ​ឃើញ​​ក្បែរ​​ប្រាសាទ​បាយ័ន​

​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​ដឹង​ថា ចម្លាក់​ប្រអប់​ព្រះ​ហស្តឆ្វេង​នៃ​ព្រះពុទ្ធរូប​មួយ​អង្គធ្វើ​ពី​ថ្មភក់ ត្រូវ​បាន​ប្រទះឃើញ​នៅក្នុង​ព្រៃ​ចម្ងាយ​ប្រមាណ៣០០ម៉ែត្រ នៅ​ខាងត្បូង​ប្រា​សា​ទបាយ័ន ក្នុង​ខេត្តសៀមរាប។

ក្រសួង​ការងារ​ជូន​ដំណឹង​​ពី​​ការ​​ឈប់​សម្រាក​​ថ្ងៃ​បុណ្យ​​ភ្ជុំ​បិណ្ឌ​​រយៈ​ពេល​៣​ថ្ងៃ​​

ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជូនដំណឹង​ដល់​ម្ចាស់​ឬនាយក​រោងចក្រ​សហគ្រាស​ទាំងអស់ពី​ការអនុញ្ញាត​ឱ្យ​កម្មករ​និយោជិតឈប់សម្រាក​ដោយមាន​ប្រាក់ឈ្នួល ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ។

អាជ្ញាធរ​ខេត្ត​បាត់ដំបង​កំពុង​សិក្សា​ការ​ជួស​ជុល​ផ្សារ​ណាត់​ឡើង​វិញ​ក្រោយ​រង​អគ្គិភ័យខូច​ខាត​មួយ​ចំហៀង

មន្ត្រី​រដ្ឋបាល​​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​នេះ​កំពុង​សិក្សា​ពី​គម្រោង​ជួស​ជុលសំណង់​ផ្សារ​ធំ​បាត់ដំបង​​ឡើង​វិញ បន្ទាប់​ពី​សំណង់​អគារ​ចំណាស់​មួយ​នេះ បាន​ខូច​ខាត​មួយ​ផ្នែក​​ក្រោយ​ពី​រង​អគ្គិភ័យ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

តូប​៣៣​នៅ​​ផ្សារ​​ធំ​​បាត់ដំបង​​ត្រូវ​​ខូចខាត​​ទាំង​ស្រុង​​ក្រោយ​​អគ្គិភ័យ​​ឆាប​ឆេះ​​ម្សិល​មិញ​​

អាជ្ញាធរ​ខេត្តបាត់ដំបងបានឱ្យ​ដឹង​ថា តូប​លក់ដូរ​របស់​អាជីវករ​ដល់ទៅ៣៣តូបបាន​រង​ការខូចខាត​ទាំងស្រុង បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង​កាលពី​ថ្ងៃម្សិលមិញ​នេះ។

ក្រសួង​សុខា​ភិបាល​ ណែនាំ​ឱ្យ​​ពល​រដ្ឋ​​បន្ត​​អនុវត្ត​​ការ​​ការពារ​​ការ​​ចម្លង​​វីរុស​​កូ​វីដ​​-​១៩​ ​និង​​ការ​​ពុល​​អាហារ​នៅ​​អំឡុង​​ពេល​​បុណ្យ​​កាន់​បិណ្ឌ​និង​​ភ្ជុំ​បិណ្ឌ

​ក្រសួងសុខាភិបាល​បានក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ការ​ឆ្លង​វីរុស​កូ​វីដ១៩ ដោយ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​អំឡុង​ពិធីបុណ្យ​កាន់បិណ្ឌនិង​ភ្ជុំបិណ្ឌ​ដែល​នឹងប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៣ដល់​ថ្ងៃទី១៨ ខែកញ្ញា។

ប្រទេស​​មហា​​អនុ​​តំបន់​​ទន្លេ​មេគង្គ​ ពិភាក្សា​​គ្នា​​ពី​​ការ​​ស្ដារ​​វិស័យ​​ទេស​ចរណ៍​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​​

បណ្តា​ប្រទេស​នៃ​មហា​អនុ​តំបន់​ទន្លេមេគង្គ បាន​ជួបគ្នា​ពិភាក្សានិង​ចែករំលែក​បទពិសោធន៍​គ្នា ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ក្នុង​អំឡុង​ពេលនិង​ក្រោយ​មាន​វិបត្តិ​ជំងឺ​កូ​វីដ១៩។

TikTok ប្តឹង​រដ្ឋបាល​​លោក ​ត្រាំ ​ជុំវិញ​​ការ​​ហាម​ឃាត់​​ពលរដ្ឋ​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​នេះ​​

TikTok កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​ប្តឹង​រដ្ឋបាល​លោក ​ដូ​ណា​ល់​ ត្រាំ បន្ទាប់ពី​មេដឹកនាំ​ប្រទេស​មហាអំណាច​មួយ​នេះ​ដាក់​បញ្ជា​ហាមឃាត់​បណ្តាញ​សង្គម​ដ៏​ពេញនិយម​របស់​ចិន​មួយ​នេះ​ប្រតិបត្តិ​ការ​នៅ​សហរដ្ឋអាមេរិក ដោយ​ថា​ អ្វី​ដែល​លោក ​ត្រាំ​ និយាយ​គឺជា​វោហារសាស្ត្រ​ប្រឆាំង​ចិន​ដើម្បី​បាន​សន្លឹកឆ្នោត​ប៉ុណ្ណោះ។

ក្រសួង​​អប់រំ​បញ្ជាក់​​ឡើង​វិញ​​ថា​ ការ​​ប្រឡង​​បាក់​ឌុប​​នឹង​​ធ្វើ​ឡើង​​នៅ​​ខែ​ធ្នូ​​

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំសិក្សា​២០១៩-២០២០ ទាំងគ្រឹះស្ថានអប់រំរដ្ឋនិងឯកជននៅខែធ្នូខាងមុខ។