អ្នកអភិរក្សសត្វស្លាបអំពាវនាវឱ្យរក្សាព្រៃដើម្បីអភិរក្សសត្វកេងកង

អ្នកអភិរក្សសត្វស្លាបនៅកម្ពុជា ថាការបាត់បង់ព្រៃឈើជាកត្តានាំឱ្យសត្វកេងកងនៅកម្ពុជាអាចប្រឈមនឹងការជិតផុតពូជ ។

សហគមន៍មួយក្នុងខេត្តកំពង់ឆ្នាំងបារម្ភពីការបាត់បង់បឹង

សហគមន៍អភិរក្សធនធានធម្មជាតិក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងព្រួយបារម្ភពីការបាត់បង់បឹងពោធិ៍ ជាបឹងធម្មជាតិ​មានទំហំជិត៥០ហិកតាដោយថា អាជ្ញាធរប្រគល់ឱ្យក្រុមហ៊ុនគ្រប់គ្រង។​

ពលរដ្ឋ​រស់​នៅ​ក្បែរ​គំនរ​សំរាម​ក្នុង​ខណ្ឌ​ដង្កោ​មាន​បញ្ហា​សុខ​ភាព​

ពលរដ្ឋ​រស់នៅ​ក្បែរ​ទីលាន​ចាក់សំរាម​ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ កំពុង​កើតមាន​ជំ​ងឺ​ផ្សេង​ៗ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ស្រក​ទៅវិញ​ ក្លិនស្អុយ​កាន់តែ​ខ្លាំង​ហូរ​តាម​ទឹក​ចេញពី​គំនរសំរាម។

ពលរដ្ឋសាទរការបិទទីតាំងចាក់សំរាមក្នុងសង្កាត់ស្រះចក

ពលរដ្ឋរស់នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញសាទរចំពោះអាជ្ញាធរដែលបានសម្រេចបិទទីតាំងចាក់សំរាមក្នុងភូមិរបស់ពួកគេជាស្ថាពរ បន្ទាប់ពីបង្កក្លិនស្អុយខ្លាំងអស់រយៈពេលជាង១ឆ្នាំកន្លងមក។

សមាគមកុមារកំព្រាក្នុងសង្កាត់ស្រះចករកដំណោះស្រាយបញ្ហាក្លិនសំរាម

សមាគមជួយកុមារកំព្រាមួយស្ថិតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សម្រេចប្តូរទីតាំងបណ្តោះអាសន្នដោយសារទីចាក់សំរាមនៅក្បែរនោះមានក្លិន​ស្អុយខ្លាំង ហើយសមាគមកំពុងទាក់ទងទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយ ដើម្បីបានវិលមកទីតាំងដើមវិញ។​

បទ​​យក​ការណ៍​៖ ទឹក​ឡើង​​យឺត​​ធ្វើ​​ឱ្យ​​ប្រជា​​នេសាទ​​នៅ​​កំពង់​ចាម​​ប្រឈម​​នឹង​​បំណុល​​ព្រោះ​​រក​​ត្រី​​មិន​សូវ​​បាន​​

ចម្ងាយ​ប្រហែលជា១៤គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម បឹងធំ​បាន​ទទួល​ទឹក​ពី​ទន្លេមេគង្គ​នារ​ដូវ​វស្សា​ក៏ប៉ុន្តែ​អ្នកនេសាទ​ជាច្រើន​នាក់​បាន​អះអាង​ក្នុង​កិច្ច​សម្ភាស​ន៏​នា​ពេល​ថ្មី​ៗនេះ ទឹក​នៅ​បឹង​មានកម្រិត​ទាប​នៅ​ឆ្នាំនេះ​ដែល​ជា​កត្តា​មួយ​នៃ​ការ​លំបាក​ខ្លាំង​ដល់​ការ​នេសាទ ដោយសារ​ត្រី​មិនសូវ​មាន​ដូច​កាលពី​ឆ្នាំ​ដែល​មាន​ទឹក​ច្រើន​នោះ​ទេ។

បទ​​យក​ការណ៍​៖​ វត្ត​​មួយ​​នៅ​​ត្បូង​ឃ្មុំ​​ស្វែង​រក​​ដី​​ប្តូរ​​ទី​តាំង​​ព្រោះ​​ប្រឈម​​នឹង​​ការ​​បាក់​​ចូល​ទន្លេ​​

ខេត្ត​ត្បូងឃ្មុំ៖ វត្ត​រកាធំ ឬវត្ត​ឧទុម្ពរ​វនា​រាម​រកាធំ នៅក្នុង​ភូមិ​រកា ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​បន្ទប់ទឹក​ចំនួន៥រួចមក​ហើយ​ចូល​ក្នុង​ផ្ទៃ​ទន្ល​មេគង្គ​ជាបន្តបន្ទាប់។ ចំណែក​ឯកុដិ​ដែល​ព្រះសង្ឃ​គង់នៅក៏​ត្រូវ​បាន​រំកិល​ជាច្រើន​សារ​មក​ហើយ​ដែរក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​បាក់​ច្រាំង​ដងទន្លេ​មេគង្គ​ ដែល​អ្នកស្រុក​បាន​និយាយ​ថា​មាន​ស្ថានភាព​អាក្រក់​ក្នុង​ឆ្នាំនេះ។