បណ្តាញសហគមន៍ព្រៃឡង់ព្រួយបារម្ភពីសុវត្ថិភាពក្នុងពេលចុះឃ្លាំមើលសកម្មភាពល្មើស

បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ដែលបានឃ្លាំមើលសកម្មភាពកាប់ទន្ទ្រាន​ព្រៃឡង់​ សម្តែងពីការព្រួយបារម្ភពីសុវត្ថិភាពនៅពេលចុះបំពេញការងារ។

លោក នី ចរិយា

សាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង ករណីលោក នី ចរិយា ទុកជា​បាន​ការ

សាលាឧទ្ធរណ៍នៅរសៀលថ្ងៃពុធទី១៤ខែធ្នូនេះ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជា​បាន​​ការ ករណីសំណុំរឿងលោក នី ចរិយា ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីបទបរិហារកេរ្តិ៍។

កម្ពុជាទទួលពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីអង់គ្លេស (FreshNews)

កម្ពុជាទទួលពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីអង់គ្លេស

កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិលើការងារសុវត្ថិភាពចរាចរណ៍ពីប្រទេសអង់គ្លេស ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ នៅទីក្រុងឡុងដ៍។

ប៉ូឡូញ ស្នើកម្ពុជាចូលរួមការប្រកួតប្រជែងរូបថតស្តីពីការការពារតំបន់សមុទ្រ

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​ប៉ូឡូញ​ប្រចាំ​អង្គការសហប្រជាជាតិ សហការ​ជាមួយ​អង្គការ​ប៉ូឡូញ “Today We Have” និង “UN Ocean Sanctuary Alliance” នឹង​រៀប​ចំ​ការ​ប្រកួត​ប្រជែង​រូបថត​អន្តរជាតិ (Photo Contest) ក្រោម​ប្រធានបទ “I Live By The Sea” ដោយ​មាន​ការ​ចូលរួម​ពី​​យុវ​ជន​​វ័យ​ក្មេង។

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ (រូបភាពពី AFP)

មេដឹកនាំហ្វីលីពីនមកដល់កម្ពុជាល្ងាចនេះ

ប្រធានាធិបតីប្រទេសហ្វីលីពីនលោក រ៉ូឌ្រីហ្គោ​ ឌូតឺតេ​ (Rodrigo​​​ Duterte) ដែលល្បីខាងប្រើ​កម្លាំងបាញ់បង្រ្កាបគ្រឿងញៀន នឹងមកដល់ប្រទេស​កម្ពុជានៅប្រហែលម៉ោង៦ល្ងាចនេះ។

ក្រសួងអប់រំធ្វើយុទ្ធនាការប្រឡងប្រណាំងសាលាស្អាត

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៩ខែធ្នូ កន្លងទៅឲ្យដឹងថា ក្រសួងនឹងបើកយុទ្ធនាការចលនាប្រឡងប្រណាំងសាលាស្អាតនៅភ្នំពេញ។

បទយកការណ៍៖ ការងារស្ម័គ្រចិត្តបង្រៀនមេរៀនជីវិតដែលសាលាអត់បង្រៀន

អ្នកស្ម័គ្រចិត្ដ ផ្ដល់នូវវិធីមួយសម្រាប់មនុស្សគ្រប់រូប ដើម្បីចូលរួមសកម្មភាពយ៉ាងសកម្ម ដែលនឹងរួមចំណែកដល់ការសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ពួកគេបានរួមបញ្ចូលគ្នា…

ចាប៉ី​ដង​វែង (asiasociety)

យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ

អង្គការយូណេស្កូអនុម័តយល់ព្រមតាមសំណើរបស់ប្រទេសកម្ពុជា ហើយផ្តល់ថវិកាគាំទ្រជាង​ម្ភៃម៉ឺនដុល្លារ សម្រាប់ការថែរក្សាចាប៉ីដងវែងជាបន្ទាន់ និងបានចុះបញ្ជីទទួលស្គាល់ថាជាបេតិ​ក​ភណ្ឌអរូបិយ។

សង្គមស៊ីវិលជំរុញអ្នកពាក់ព័ន្ធ​ពង្រឹងប្រព័ន្ធយុត្តិធម៌ដើម្បីអភិវឌ្ឍន៍ទាន់ប្រទេសជិតខាង

មន្ត្រីអង្គការសង្គមស៊ីវិល​ដែលធ្វើការពាក់ព័ន្ធវិស័យសិទ្ធិមនុស្ស និង ការអភិវឌ្ឍន៍ជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់សហការជាមួយស្ថាប័នពាក់ព័ន្ធពង្រឹងប្រព័ន្ធយុត្តិធម៌ ដើម្បីឲ្យសង្គមកាន់តែមានសុខសន្តិភាព អាចអភិវឌ្ឍន៍ទាន់ប្រទេសជិតខាង។​