នាយករដ្ឋមន្ត្រីអំពាវនាវកុំឱ្យរឹបអូសទ្រព្យសម្បត្តិកូនបំណុលដែលរងគ្រោះដោយទឹកជំនន់និងវិបត្តិកូវីដ១៩
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវជាថ្មីទៀតទៅស្ថាប័នផ្តល់ប្រាក់កម្ចី កុំឱ្យរឹបអូសទ្រព្យសម្បត្តិពីកូនបំណុលដែលរងគ្រោះដោយទឹកជំនន់ ដោយថា បញ្ហានេះវាជាការឈឺចាប់ផ្ទួនៗរបស់ប្រជាពលរដ្ឋកម្ពុជាក្រោយពីការវាយប្រហារដោយកូវីដ១៩។