តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​ងើប​ឡើង​វិញ​ក្រោយ​ពេល​អ្នក​ជំងឺ​កូវីដ១៩​ជា​សះ​ស្បើយ​អស់

បន្ទាប់​ពី​ធ្លាក់​តម្លៃ​យ៉ាង​ច្រើន​អំឡុង​ពេល​ដែល​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កាន់​តែ​ច្រើន​នោះ តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​បាន​ងើប​ឡើង​វិញ​ហើយ​នៅ​​ពាក់​កណ្ដាល​ទី​ពីរ​ខែ​នេះ​ ដោយ​មាន​កំណើន​ខ្ទង់ ១១​ភាគរយ បើធៀប​នឹង​តម្លៃ​ប្រេង​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​ខែ​ឧសភានេះ។

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ឡាក់​ឃី លី សាន់​ឡុង (Lucky Ly Sunn Long Garment Co.Ltd​) ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ

កម្មករ​​រោង​ចក្រ​​មួយ​​នៅ​​ខណ្ឌ​មាន​ជ័យ​​ដេក​​យាម​​មុខ​​រោង​ចក្រ​ ក្រោយ​​សង្ស័យ​​ថៅកែ​​រត់​ចោល​​មិន​​បើក​ប្រាក់​​ឈ្នួល​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ឡាក់​ឃី លី សាន់​ឡុង (Lucky Ly Sunn Long Garment Co.Ltd​) ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ​រយៈពេល ៤ថ្ងៃហើយ ក្រោយ​សង្ស័យ​ថា ថៅកែ​រត់ចោល​ដោយ​មិនបាន​បើកប្រាក់​ឈ្នួល និង​ទូទាត់​អត្ថ​ប្រយោជន៍​ជូន​ពួក​គេ។

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

អ្នក​ខ្ចី​​ជំពាក់​ប្រាក់​​ជាង​១៣​ម៉ឺន​​នាក់ ​​ស្នើ​សុំ​​ស្ថាប័ន​​មីក្រូ​ហិរញ្ញ​វត្ថុ​​សម្រួល​លក្ខខណ្ឌ​​សង​​ប្រាក់​​ក្នុង​​វិបត្តិ​​កូ​វីដ​១៩​​

សមាគម​មីក្រូហិរញ្ញវត្ថុ អះអាង​ថា គិត​ត្រឹម​ថ្ងៃទី១០ ខែឧសភា មាន​អ្នក​ដែល​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ចំនួន​ជាង ១៣ម៉ឺន​នាក់ (១៣៧,១៥៨​) បាន​ដាក់ពាក្យ​ស្នើសុំ​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា ដើម្បី​សម្រួល​លក្ខខណ្ឌ​សង​ប្រាក់ ឬរៀបចំ​ឥណទាន​ឡើងវិញ​ ក្រោម​ហេតុផល​បាត់បង់​ចំណូល​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

សង្គម​​ស៊ីវិល​​ថា​ ពលរដ្ឋ​ខ្មែរ​​មួយ​ចំនួន​​សម្រុក​​ទៅ​​ធ្វើ​ការងារ​​នៅ​ប្រទេស​​ថៃ​​ទាំង​​ប្រថុយ​ប្រថាន​​ដោយ​សារ​​គ្មាន​​ជម្រើស​​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា ពលរដ្ឋខ្មែរ​មួយចំនួន​បាន​ចាប់ផ្តើម​សម្រុក​វិលត្រឡប់​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​វិញ ហើយ​មាន​មួយចំនួន​ទៀត បាន​ទៅ​ដោយ​ខុសច្បាប់ និង​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ ដោយសារ​ពួក​គេ​គ្មាន​ជម្រើស​ផ្សេង។

កម្ម​ករ​រោង​ចក្រ​ជាង១ពាន់​នាក់​នៅ​ក្រុង​តាខ្មៅ​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ប្រាក់ឈ្នួល ​ក្រោយ​ថៅកែ​ពន្យារពេល​

កម្មករ​ជាង ១ពាន់​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ អេ​ហ្វ អឹម អេ​ហ្វ មេនូ​ហ្វេ​កធឺ​រីង (FMF MANUFACTURING CO​.,LTD​) ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បាន​ផ្ទុះ​ការ​តវ៉ា ២ថ្ងៃហើយ ដើម្បី​ទាមទារ​ទៅ​ថៅកែ​ឱ្យបើកប្រាក់​ឈ្នួល ដោយ​ពួក​គេ​ប្រាប់​ថា ជីវភាព​របស់​ពួក​គេ​កំពុង​ខ្វះខាត។

ក្រសួង​ព្រមាន​ចាប់​បង្ខំ​ម្ចាស់​សណ្ឋាគារ​ The Great Duke ទូទាត់​ប្រាក់​ជូន​បុគ្គលិក​

មន្ត្រីជាន់ខ្ពស់ក្រសួងការងារព្រមានចាត់វិធានការច្បាប់លើម្ចាស់សណ្ឋាគារ The Great Duke មានទីតាំងក្នុងរាជធានីភ្នំពេញ បើមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនអតីតកម្មករនិងបុគ្គលិក​ តាមសេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ សឺ​ពី​យ៉ា (SEPIA​)

កម្ម​ករ​រោង​ចក្រ​​មួយ​​នៅ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ថា គ្មាន​​លុយ​​ឱ្យ​​ថ្លៃ​​បន្ទប់​​ជួល​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​មួយ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ បាន​ផ្ទុះ​ការ​តវ៉ា ​ក្រោយពី​ថៅកែ​បើកប្រាក់​ឈ្នួល​ជូន​ពួក​គេ​យឺតយ៉ាវ ​ហើយ​ថា ពេលនេះ​ពួក​គាត់​ជួប​ការ​លំបាក មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ​ហូប និង​ឱ្យ​ថ្លៃ​បន្ទប់​ជួល​ទេ ខណៈ​លុយ​ដែល​រដ្ឋ​សន្យា​ផ្តល់ ៧០ដុល្លារ​ពេល​ព្យួរការងារ​នោះ​ ក៏​មិន​ទទួល​បាន​ដែរ។

អតីត​​បុគ្គលិក​ The Great Duke ជាង​១០០​នាក់​ បិទ​ផ្លូវ​​មុខ​​សណ្ឋាគារ ដើម្បី​​ទាម​ទារ​​ប្រាក់​​អតីត​ភាព​​ការងារ​​

អតីត​បុគ្គលិក​ជាង ១០០នាក់​ ដែល​បម្រើការ​ងារ​នៅ​សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ InterContinental បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវ​ជិត ១ម៉ោង​ នៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​នេះ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

សមាគមរោងចក្រស្នើសុំម្ចាស់អគារបញ្ចុះតម្លៃឈ្នួលពី៣ទៅ៦ខែ

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សុំឲ្យម្ចាស់អគារទាំងអស់ដែលកំពុងជួលកន្លែងឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ចុះថ្លៃឈ្នួលយ៉ាងតិច៣០ភាគរយរយៈពេល៣ទៅ៦ខែ ដើម្បីជួយសម្រួលដល់ការចំណាយរបស់រោងចក្រ និងសេដ្ឋកិច្ចកម្ពុជា។

បុរស​​ដុត​​ម៉ូតូ​​ខ្លួន​ឯង​​នៅ​​ប៉ៃលិន​ ប្រឈម​​នឹង​​បញ្ជូន​​ទៅ​​តុលាការ​​ផ្អែក​​តាម​ច្បាប់​​ចរា​ចរណ៍​​

អធិការរង​ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន ​ដែល​ទទួលបន្ទុក​ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍ អះអាង​ថា បុរស​ម្នាក់​ដែល​បាន​ដុត​ម៉ូតូ​ខ្លួនឯង​ចោល​នៅចំពោះមុខ​នគរបាល​ចរាចរណ៍ ​ប្រឈម​នឹង​បញ្ជូន​ទៅ​តុលាការ​ ប្រសិនបើ​បុរស​រូប​នេះ មិនព្រម​សុំទោស និង​បង់ប្រាក់​ផាកពិន័យ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ