មន្ត្រីជំនាញខេត្តសៀមរាបថាកំពុងរៀបចំដាក់កាមេរ៉ាដើម្បីការពារដើមក្រញូងក្នុងតំបន់អភិរក្សមួយ
មន្ត្រីជំនាញកសិកម្ម និងព្រៃឈើខេត្តសៀមរាប អះអាងថា ខាងជំនាញកំពុងរៀបចំដំណើរការដាក់កាមេរ៉ាលើដើមក្រញូងក្នុងនៅតំបន់អភិរក្សព្រៃឈើមួយកន្លែងក្នុងស្រុកស្វាយលើ និងស្រុកបន្ទាយស្រី បន្ទាប់ពីមានការចូលលួចកាប់ដើមឈើក្រញូងចំនួន៤ដើម កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ដោយមិនទាន់រកជនល្មើសឃើញនៅឡើយ។