អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា ​ការបាក់ស្រុតស្ពានមួយខ្សែ គឺដោយសារគ្រោះទឹកជំនន់ ​

អាជ្ញាធរខេត្តស្ទឹងតែង បានបញ្ជាក់ថា ការបាត់ស្រុតស្ពានអូរគួក នៅឃុំសន្តិភាព ស្រុកសៀមប៉ាង គឺ​មិនបណ្តាលឱ្យ​មានមនុស្សគ្រោះថ្នាក់នោះឡើយ ហើយមន្ត្រីជំនាញ​កំពុងសិក្សា​អំពីទំហំការខូតខាតបន្ថែមទៀត។

លោក ស ខេង បង្ហាញក្តីបារម្ភពីការរីករាលដាល​គ្រឿងញៀនក្នុងតំបន់​ជនបទ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង រម្លឹក​ទៅមន្រ្តីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ឲ្យពង្រឹងទប់ស្កាត់ការចរាចរគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ព្រោះ​បញ្ហានេះបានកំពុងតែរីករាលដាលដល់តំបន់​ជនបទ។

រដ្ឋាភិបាលគ្រោង​បង្កើតខេត្តថ្មីចំនួនពីរបន្ថែមទៀត

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ បានចុះ​ហត្ថលេខា​យល់ព្រមឲ្យ​មាន​ការ​សិក្សាដើម្បី​​បង្កើតខេត្តថ្មីចំនួនពីរ តាម​សំណើរ​របស់​ក្រសួងមហាផ្ទៃ​ដែល​ចង់​​បំបែក​ឲ្យមាន​ខេត្តថ្មី​ពីភូមិសាស្ត្រខេត្តកណ្តាល និង​ ​ភូមិសាស្ត្រ​ខេត្តមណ្ឌល​គិរី​ និង​រតនគិរី។

ក្រសួងអំពាវនាឲ្យម្ចាស់សហគ្រាស​​ទាំងអស់បើកប្រាក់ឈ្នួលជូនកម្មករមុនថ្ងៃភ្ជុំបិណ្ឌ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ដំណឹងស្តីពីការឈប់បុណ្យដោយមានការបើកប្រាក់ឈ្នួលការងារជូនកម្មករ​និយោជិត​ទាំងអស់ មុនពេលឈប់សម្រាក៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

លោក គៀត ច័ន្ទថារិទ្ធិ

នគរបាលជាតិសន្យារកចោរប្លន់ធនាគារឲ្យទាល់តែឃើញ

មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ​ស្នើឲ្យប្រជាពលរដ្ឋទុកពេលមួយរយៈទៀតហើយថា សមត្ថកិច្ចនឹងស្វែងរកក្រុមចោរដែលប្លន់ធនាគារអ អេច ប៊ី ឥណ្ដូឆៃណាសាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ​ខែសីហា​ ទាំងកណ្តាលថ្ងៃនោះឲ្យទាល់តែឃើញ។​

នគរបាលខេត្តកណ្ដាលរឹបអូសបារីក្លែងក្លាយជាង៣៥តោនពីជនជាតិចិន

មន្ដ្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយគនរបាល​ខេត្តកណ្ដលបាន បង្ក្រាបទីតាំងផលិតនិងចែកចាយបារីក្លែងក្លាយជាកម្មសិទ្ធិរបស់ជនជាតិចិន។​

ជនជាតិ​ចិន១៥នាក់ ត្រូវបញ្ជូនទៅតុលាការព្រោះ​ប្រើប្រាស់និងចែកចាយ​គ្រឿងញៀន

សមត្ថកិច្ច​ខេត្តព្រះសីហនុ បានប្រាប់វីអូឌីឲ្យដឹងថា ខ្លួន​បាន​បញ្ជូន​ជនជាតិចិន​ចំនួន​១៥នាក់​ទៅកាន់​សាលាដំបូងខេត្ត​នេះពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀន ក្រោយ​ឆ្មក់​ចូល​ក្លឹបកំសាន្តមួយក្នុងខេត្តនេះ។

លោក សៅ សុខា ប្រគល់តំណែងស្ដីទីកងទ័ពឲ្យកូនប្រុសលោក ហ៊ុន សែន

អគ្គ​មេបញ្ជាការ​ស្តីទី​នៃ​កងយោធពល​ខេមរភូមិន្ទ លោក សៅ សុខា បានប្រគល់តំណែងស្ដីទីនេះឲ្យទៅកូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរង នាយ​ស្តីទី​សេនា​ធិការ​ចម្រុះ។

សមត្ថកិច្ចបង្រ្កាបជនជាតិចិន៣ទីតាំងនិងរឹបអូសគ្រឿងសំអាងក្លែងក្លាយ៥តោន

របាយការណ៍សមត្ថកិច្ចបង្ហាញថា ក្នុងរយៈពេល១ថ្ងៃគឺនៅថ្ងៃទី២៥ខែសីហាម្សិលមិញ សមត្ថកិច្ចជំនាញបង្ក្រាបបទល្មើសប្រព្រឹត្តដោយជនជាតិចិន៣ទីតាំងផ្សេងគ្នា ក្នុងនោះរឹបអូសបានគ្រឿងសំអាងក្លែងក្លាយចំនួន៥តោន។​

អាជ្ញាធរឃាត់ខ្លួនជនជាតិចិន៤នាក់ទៀតផ្សព្វផ្សាយលក់ដូរផ្លូវភេទ

អាជ្ញាធរក្រុងកំពង់សោមកាលពីយប់ថ្ងៃសុក្រម្សិលមិញ បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ដោយសារតែដើរចែកចាយរូបភាពអាសអាភាសក្នុងបំណងជួញដូរផ្លូវភេទ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ