ក្រុម​អ្នក​តាមដាន​សវនាការ​មេ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ ខកចិត្ត​ក្រោយ​មិនបាន​ចូល​ស្ដាប់​ផ្ទាល់​

អ្នកឃ្លាំមើល​ និង​ប្រជាពលរដ្ឋ​ បង្ហាញ​ការ​ខកចិត្ត​ ក្រោយពី​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ស្ដាប់​សវនាការ​លោក​ កឹម​ សុខា​ ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ​។

មេធាវីស្ម័គ្រចិត្ត

លោក​ ហ៊ុន​ សែន​ ប្រកាស​ផ្តល់​មេធាវី​សម្រាប់​ជួយការ​ពារ​អ្នកកាសែត​ដែល​ប្រឈម​នឹង​បណ្ដឹង​ផ្លូវច្បាប់​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ផ្តល់​មេធាវី​សម្រាប់​ការពារ​ក្ដី​ដល់​អ្នកកាសែត​ ដែល​ប្រឈមមុខនឹង​បណ្ដឹង​ផ្លូវច្បាប់​ណាមួយ​អំឡុង​ពេល​ពួកគេ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​ ប៉ុន្តែ​ លោក​ថា​ សេវា​ការពារ​ក្ដី​មួយ​នេះ​ នឹង​ត្រូវ​បាន​ផ្ដល់​ជូន​អាស្រ័យ​លើ​លក្ខណៈ​វិនិច្ឆ័យ​ដាច់ដោយឡែក​។

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក​ ហ៊ុន​ សែន​ ប្ដេជ្ញា​ជំរុញ​សេចក្ដីព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​ចេញ​រូបរាង​នៅក្នុង​ឆ្នាំនេះ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្ដេជ្ញា​ជំរុញ​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ឱ្យ​ចេញ​នៅក្នុង​ឆ្នាំនេះ​ បន្ទាប់ពី​សេចក្ដីព្រាង​ច្បាប់​នេះ​ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​អស់​រយៈពេល​យ៉ាងតិច​ ៦ឆ្នាំ​មក​ហើយ​នោះ។

អ្នកនាំពាក្យ​៖ តុលាការ​មិន​មានលទ្ធភាព​ផ្សព្វផ្សាយ​ឱ្យ​ទូលាយ​សវនាការ​លោក​ កឹម​ សុខា​ ដូច​នៅ​សាលា​ក្ដី​ខ្មែរក្រហម​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អះអាងថា​ នៅ​មិនទាន់​មានលទ្ធភាព​គ្រប់គ្រាន់​ដែល​អាច​បញ្ចាំង​វី​ឌី​អូ​ ឱ្យ​សាធារណ​ជន​បានឃើញ​អំពី​សវនាការ​ ក្នុង​សំណុំរឿង​របស់​លោក​ កឹម​ សុខា​ ដូច​សាលាក្ដី​ខ្មែរក្រហម​នៅឡើយ​ទេ​។

អ្នកកាសែត-cambodian journalist cover in event in Phnom Penh-archive-photo-vod

អ្នកធ្វើការ​ផ្នែក​វិស័យ​ព័ត៌មាន​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​យាយី​

អ្នកធ្វើការ​ផ្នែក​វិស័យ​សារព័ត៌មាន​មួយចំនួន​ ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​លុបបំបាត់​ការរើសអើង​ និង​យាយី​ទៅលើ​អ្នក​សារ​ព័ត៌មាន​ ដើម្បី​ឱ្យ​ពួកគេ​បាន​បំពេញវិជ្ជា​ជីវៈ​ដោយ​គ្មាន​ការភ័យខ្លាច​ ខណៈ​នាយក​រដ្ឋមន្ត្រី​ជួប​អ្នក​សារព័ត៌​នៅ​ថ្ងៃនេះ​។

អតីត​សកម្មជន​ CNRP ​នៅ​ខេត្ត​ព្រះសីហនុ​កំពុង​មាន​ជំងឺ​គាប​សរសៃ​ធ្ងន់ធ្ងរ​

អតីត​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​ប្រាប់​ចៅក្រម​សាលាឧទ្ធរណ៍​នៅ​ថ្ងៃនេះ​ថា​ ​ជំងឺ​គាប​សរសៃ​របស់​លោក​ បាន​ធ្វើទុក្ខ​កាន់តែ​ខ្លាំង ​ពិបាក​ដេក​ ដើរ​ ឬធ្វើស​កម្ម​ភាព​ផ្សេង​ៗ។

តំណាង​អ្នកមាន​ជម្លោះ​ដី​ធ្លី​នៅប​.ជ័យ​ចោទ​សមត្ថកិច្ច​ធ្វើទារុណកម្ម​បង្ខំ​យក​ចម្លើយ​

តំណាង​អ្នកមាន​ជម្លោះដីធ្លី៣នាក់​ដែល​នៅ​មានជីវិត​ ក្រោយពេល​តំណាង​ម្នាក់ទៀត​ដែល​ជាប់ឃុំ​ជាមួយគ្នា​បាន​ស្លាប់​កាលពីដើម​ខែ​នេះ​ បាន​ដាក់ពាក្យ​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ ថា​បាន​វាយ​ធ្វើទារុណកម្ម​លើ​ក្រុម​លោក ​ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​។

អ្នកកាសែត

លោក ហ៊ុន សែន ចាត់​ទុក​ការ​ផ្សាយ​ពី​ចំណុច​វិជ្ជមាន​របស់​កម្ពុជា​​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេសជាតិ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ ការ​ផ្សព្វផ្យាយ​ពី​ចំណុច​វិជ្ជមាន​របស់​កម្ពុជា គឺ​ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ប៉ុន្តែ ក្រុម​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​សារព័ត៌មាន និង​សង្គម​ស៊ីវិល បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្អែក​លើ​ការ​ពិត ដែល​ពួកគេ​យល់​ថា ចូលរួម​ចំណែក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​គិត​ពិចារណារ និង​ការ​សម្រេច​ចិត្ត។

អ្នកជាប់ឃុំអះអាងថាឃើញផ្ទាល់ភ្នែកសមត្ថកិច្ចខេត្តប.ជ័យវាយតំណាងគាត់ដល់ស្លាប់

អ្នកជាប់ឃុំជាមួយគ្នា ករណីជម្លោះដីធ្លីនៅក្នុងខេត្តបន្ទាយមានជ័យ អះអាងថា ពួកគេបានឃើញ និងឮផ្ទាល់ ករណីសមត្ថកិច្ចខេត្តនេះវាយធ្វើទារុណកម្មបន្តបន្ទាប់លើតំណាងរបស់ពួកគេឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០។​

បុរស​ត្រូវគ្រាប់​កាំភ្លើង​សមត្ថកិច្ច​ក្នុង​ជម្លោះដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​ ថា​បំណងប្រាថ្នា​ឆ្នាំ​ថ្មី​គឺ​ចង់បាន​យុត្តិធម៌​

លោក​ ពៅ​ សា​រ័ត្ន​ ដែល​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រង់​ឆ្អឹងខ្នង​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​ពលរដ្ឋ​ និង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងឆ្នាំ​មុន​ និយាយថា​បំណងប្រាថ្នា​របស់​លោក​ក្នុង​ឆ្នាំ​ថ្មីនេះ​គឺ​ចង់​បាន​យុត្តិធម៌​ពិតប្រាកដ​ ខណៈ​ធ្លាក់ខ្លួន​ពិការ​មិន​អាច​ដើរ​បាន​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ