វិទ្យុក្នុងស្រុក​សាទរ​ក្រោយ​រដ្ឋាភិបាល​បើក​ឱ្យ​វិទ្យុ​អាមេរិក​អាច​ជួល​ម៉ោង​ផ្សាយ​ឡើង​វិញ

ម្ចាស់​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ ដែល​ធ្លាប់​ជួល​ម៉ោង​ផ្សាយ​ឱ្យ​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​អាស៊ី​សេរី (RFA) បាន​បង្ហាញ​ការ​សាទរ​របស់​ពួកគេ​ចំពោះ​ការ​វិល​ត្រឡប់​មក​វិញ​របស់​វិទ្យុ​​អាមេរិក​ទាំង​ពីរ​នេះ បន្ទាប់​ពី​វិទ្យុ​ទាំង​ពីរ​នេះ​បាន​ស្វែង​រក​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី នៅសាលាឧទ្ធណ៍ នៅថ្ងៃទី២១ មិថុនា ២០១៩។

អ្នកនាំពាក្យ​ RFA​ ថា​ ពុំ​ទាន់​កំណត់ពេលវេលា​ជាក់លាក់​ដើម្បី​បើក​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ​ទេ​

មន្ត្រីកិច្ចសាធារណៈនៃវិទ្យុ​អាស៊ី​សេរី បានប្រាប់​ថា វិទ្យុ​អាមេរិក​មួយ​នេះ នៅ​មិន​ទាន់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ណា​មួយ​ជុំ​វិញ​ការ​បើក​ការិយាល័យ​របស់​ខ្លួន​ឡើង​វិញ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ បន្ទាប់​ពី​មាន​ជំនួប​មន្ត្រី​ជាន់​ខ្ពស់​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីបន្តការពិភាក្សារបស់យេីង ពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។

ទូតអាមេរិក​ជួបនាយករដ្ឋមន្ត្រីលើកទី២ ជជែកពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលទើបចូលកាន់តំណែងថ្មី បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ជជែកលើបញ្ហាដដែលគឺការពង្រឹងការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

សិទ្ធិ​កុមារ

NGOចំនួន​៦​ស្ថាប័ន​ព្រមានពីបរាជ័យនៃគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ បើមិនខ្វល់ពីសិទ្ធិកុមារ

អង្គការអន្តរជាតិចំនួន៦ ដែលធ្វើការងារលើកកម្ពស់សិទ្ធិកុមារ ចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅសប្ដាហ៍នេះ ដោយព្រមានថា គោលដៅអភិវឌ្ឍន៍ជាតិ២០៣០ ដែលកម្ពុជាចង់ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិត​ទាបនោះ អាចនឹងបរាជ័យ ប្រសិនបើ​រដ្ឋាភិបាល ព្រងើយកន្តើយលើការគោរពសិទ្ធិកុមារ។

ផៃ ស៊ីផាន

លោក ផៃ ស៊ីផាន ប្រាប់​អ្នក​សារព័ត៌មាន​កុំ​ផ្សាយ​បញ្ហា​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​​បន្លាចប្រជាជន

លោក ផៃ ស៊ីផាន អំពាវនាវដល់បណ្តាញសារព័ត៌មានឱ្យបញ្ឈប់​ការចុះ​ផ្សាយ​ព័ត៌មាន​ជុំ​វិញ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា ការ​ចុះ​ផ្សាយ​បែប​នេះ គឺ​ជា​ការ​បំភិត​បំភ័យ​ប្រជា​ពលរដ្ឋ និង​ជា​រឿង​អាម៉ាស់​របស់​ស្ថាប័ន​សារព័ត៌មាន​នោះ។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

មេធាវីថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង​១៦​នាក់​ទៀត​មិន​ទាន់​ត្រូវ​បាន​ដោះ​លែង​នៅ​ឡើយ

មេធាវីការពាក្ដីឱ្យ​ក្រុម​អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង អះអាងថា អតីតមន្ត្រី និងសកម្មជនចំនួន ១៦​នាក់នៅ​មិនទាន់ត្រូវ​បានតុលាការ​ដោះលែងនៅឡើយ ដោយសារ​សំណុំរឿងរបស់ពួកគេសិ្ថតក្នុងនីតិវិធីជំនុំជម្រះ ហើយអ្នកខ្លះទៀតត្រូវបានតុលាការកាត់ទោសរួចហើយ។

លោក ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី ១៨ ខែតុលា។

របាយការណ៍សហភាពអឺរ៉ុបទទូច​ឱ្យ​កម្ពុជា​កែ​លម្អ​សេរីភាពសារព័ត៌មាន សិទ្ធិនយោបាយ និងសហជីព

សហភាពអឺរ៉ុបបានអំពាវនាវឱ្យកម្ពុជាការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស ដែលរួមមានការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី សេរីភាពសារព័ត៌មាន ការចូលរួមឆាកនយោបាយ សហជីពគ្រូបង្រៀន កម្មករក្រៅប្រព័ន្ធ និងកង្វល់ផ្សេងៗទៀត ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារលោកសេរី។

ក្រុមហ៊ុន​​បញ្ជា​ទិញ​ធំ​​ពីរ​​ព្រមាន​ដក​ខ្លួន​ពី​កម្ពុជា​ងាក​ទៅ​ប្រទេស​ដទៃ​ប្រសិន​បើ EBA បាត់​បង់

ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​កាត់ដេរ​ធំៗ​របស់​អឺរ៉ុប បាន​ព្រមាន​ថា ពួកគេ​នឹង​ដក​អាជីវកម្ម​របស់​ពួកគេ​​ពី​ប្រទេស​កម្ពុជា ហើយ​ងាក​ទៅ​រក​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​​ដែល​អឺរ៉ុប​ផ្ដល់​មក​កម្ពុជា ត្រូវ​បាន​ដក​ហូត​នា​ពេល​ខាង​មុខ​នេះ។

លោក រ៉ាត់ រត្នមុនី ប្រកាសដាក់ជីវិតថាខ្លួនមិនមែនជាផលិតករភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នោះទេ

លោក រ៉ាត់ រត្នមុនី បានប្រកាសដាក់ជីវិតថា លោកពុំមែនជាអ្នកផលិតខ្សែភាពយន្តឯកសារ «ម្តាយខ្ញុំលក់ខ្ញុំ» នោះឡើយ។

ក្រុម​អ្នក​គាំ​ទ្រ​បក្ស CNRP

មន្ត្រី​ថា តុលាការ​​ភ្នំពេញ​សម្រេច​ដោះ​លែង​អ្នក​គាំ​ទ្រ CNRP ១០​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ

មន្ត្រី​នាំ​ពាក្យ​តុលាការ​រាជ​ធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​អតីត​បក្ស​ប្រឆាំង ១០​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ