អាមេរិកលក់ប្រព័ន្ធការពារមីស៊ីលឲ្យអារ៉ាប់​តម្លៃ១៥ពាន់លានដុល្លារ

រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកម្សិលមិញ​សម្រេចលក់ប្រព័ន្ធការពារមីស៊ីលតម្លៃ១៥ពាន់លានដុល្លារទៅឲ្យប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ភ្ជាប់ទៅនិងគោលនយោបាយសន្តិសុខជាតិ និង ផលប្រយោជន៍នៃគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក។

លោកថាក់ ស៊ីនប្រឈមជាប់ទោសពីបទប្រមាថក្សត្រថៃ

អតីតនាយករដ្ឋមន្ត្រីថៃ ដែលបណ្តេញចេញពីតំណែង កាលពីឆ្នាំ២០០៦ លោក​ថាក់ ស៊ីន ប្រឈមនឹងជាប់ពន្ធនាគារ​ដោយចោទថា បានប្រមាថក្សត្រ និង បទឧក្រិដ្ឋតាមប្រព័ន្ធអ៊ិនធើណែត​។ នេះបើតាមការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាកាលពីម្សិលមិញ។

វៀតណាមបណ្តេញមន្ត្រីជាន់ខ្ពស់បក្សពីតំណែងដោយសារពុករលួយ

គណបក្សកុម្មុនីស្តវៀតណាមបានសម្រេចបណ្តេញមន្ត្រីជាន់ខ្ពស់មួយរូបចេញពីបក្សដោយសារតែចោទថា មានការពាក់ព័ន្ធនិងអំពើពុករលួយ នាំឲ្យមានការខឹងសម្បារពីមន្ត្រីថ្នាក់ក្រោម ខណៈវៀតណាមមានការរឹតបន្តឹងខ្លាំងចំពោះការសូកប៉ាន់ ពុករលួយ។​

ត្រាំនិងប្រាយុទ្ធព្រមព្រៀង១២ចំណុចបង្ហាញការរីកចម្រើន​ទំនាក់ទំនងនិងសេដ្ឋកិច្ច

សហរដ្ឋអាមេរិក និង ថៃមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ១៨១៨ និង បានចាប់ផ្តើមចុះកិច្ចព្រមព្រាងធ្វើពាណិជ្ជកម្មតាំងពីឆ្នាំ១៨៣៣។អាមេរិក​ចាត់ទុកថៃជាប្រទេសស្នួលសំខាន់ក្នុងការការទំនាក់ទំនងសេដ្ឋកិច្ច សន្តិសុខ និង ពង្រឹងប្រជាធិបតេយ្យនៅក្នុងតំបន់​Indo-pacific។ នេះបើតាមកំណត់ត្រាដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិក​។​

បង់ក្លាដេសសង់ជំរុំជនភៀសខ្លួនធំជាងគេលើពិភពលោក​សម្រាប់រ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលបង់ក្លាដេសប្រកាសនៅព្រហស្បតិ៍ម្សិលមិញថា ប្រទេសនេះនឹងសាងសង់ជំរុំជនភៀសខ្លួនធំជាងគេលើពិភពលោកដែលមានផ្ទះក្នុងនោះជាង៨០០ ០០០ផ្ទះ​ សម្រាប់ឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម​ដែលរត់គេចចេញពីអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាស្នាក់នៅ។

ឥណ្ឌូនេស៊ីបញ្ជូន​អ្នកនេសាទវៀតណាម​ខុសច្បាប់ជាង​២០០នាក់ចេញពីប្រទេស

កងទ័ពជើងទឹកនិង ក្រុមអ្នកឃ្លាំមើលការនេសាទនៅថ្ងៃពុធសប្តាហ៍នេះ​  បានសម្រេចបញ្ជូនអ្នកនេសាទជាជនជាតិវៀតណាម​ចំនួន​២៣៩នាក់ចេញពីប្រទេស ដោយចោទថា ពួកគេឆ្លងដែនចូលដែនសមុទ្ររបស់ឥណ្ឌូនេស៊ីដោយខុសច្បាប់។

សមាគមគ្រប់គ្រងអាវុធនៅអាមេរិកស្នើឲ្យមានការរឹតបន្តឹងច្បាប់​

សមាគមអាវុធថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក​ជុំរុញឲ្យមានការរឹតបន្តឹងការគ្រប់គ្រងអាវុធជាតិផ្ទុះបន្ថែមទៀត​ ក្រោយហេតុការណ៍បាញ់​ប្រហារសម្លាប់មនុស្ស រង្គាល​កាលពីដើមសប្តាហ៍នេះដែលគេចាត់ទុកថា ជារឿងអាក្រក់​ក្នុងប្រវត្តិ​សាស្ត្រ​អាមេរិក​។​

អ្នក​ឃ្លាំ​មើល​ថា អាវុធ​គីមី​កូរ៉េ​ខាង​ជើង​ជា​ក្ដី​បារម្ភ​សម្រាប់​សន្តិភាព

ក្រុម​ឃ្លាំ​មើល​អាវុធ​គីមី​របស់​ពិភព​លោក បាន​និយាយ​​ថា ឃ្លាំង​អាវុធ​គីមី​របស់​កូរ៉េ​ខាង​ជើង គឺ​ជា​ក្ដី​កង្វល់​សម្រាប់​សន្តិភាព និង​ស្ថេរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​តំបន់។

មេដឹកនាំ​ហ្វីលីពីន​ប្រកាស​ប្ដឹង​មេអង្គភាព​ប្រឆាំង​អំពើ​​ពុក​រលួយ​ ក្រោយ​ស្ថាប័ន​នេះ​ស៊ើប​អង្កេត​លើ​ទ្រព្យ​សម្បត្តិ​លោក

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្ដេជ្ញា​ដាក់​ពាក្យ​បណ្ដឹង​ដក​ហូត​សេចក្ដី​ទុក​ចិត្ត ប្រឆាំង​នឹង​ប្រមុខ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​នេះ ក្រោយ​ពី​មេ​ប្រឆាំង​ពុក​រលួយ​ប្រទេស​នេះ បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ថា…

អ្នកជំនាញថា អាចមានជនសង្ស័យផ្សេងទៀតបំពុលបងប្រុសមេដឹកនាំកូរ៉េខាងជើង

ករណី​ឃាតកម្ម​លើ​បង​ប្អូន​ម្ដាយ​ទីដៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ បាន​ឈាន​ដល់​ភាព​ចម្រូង​ចម្រាស់​មួយ​កម្រិត​ទៀត​ហើយ ដោយ​មាន​មន្ទិល​សង្ស័យ​ថា ក្រៅ​ពី​ស្ត្រី ២​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នៅ​មាន​ជន​សង្ស័យ​ផ្សេង​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ