ព្រះ​នាង ម៉ាកូ និង​មិត្ត​ប្រុស​ គ្រោង​ប្រកាស​ពី​ពិធី​ភ្ជាប់​ពាក្យ​នៅ​ខែ​ក្រោយ

ចៅ​ស្រី​ច្បង​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន អាគីហ៊ីតុ គឺ​ព្រះ​នាង ម៉ាកុ និង​មិត្ត​ប្រុស​របស់​ព្រះ​នាង លោក កេអ៊ិ កូមូរ៉ូ នឹង​ប្រកាស​ជា​សាធារណៈ​នូវ​ការ​ភ្ជាប់​ពាក្យ​របស់​ពួកគេ​នៅ​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​ខាង​មុខ​នេះ។

ឌូទើតេ សរសើរ​ប៉ូលិស​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​៣២​នាក់ ជំរុញ​ឲ្យ​សម្លាប់​បន្ថែម​ទៀត

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ថ្ងៃម្សិល​មិញ​ណេះ បាន​ជំរុញ​ទៅ​ប៉ូលិស​ឲ្យ​សម្លាប់​ជន​សង្ស័យ​គ្រឿង​ញៀន​រាប់​សិប​នាក់​នៅ​រៀងរាល់​ថ្ងៃ ខណៈ​ដែល​លោក​បាន​កោត​សរសើរ​ដល់​មន្ត្រី​ប៉ូលិស ដែល​បាន​បាញ់​សម្លាប់​​មនុស្ស ៣២​នាក់​ នៅ​សប្ដាហ៍​នេះ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ដ៏​តក់​ស្លុត​មួយ។

នគរបាលហ្វីលីពីនបង្ក្រាបគ្រឿងញៀន​យប់មិញ​សម្លាប់មនុស្ស៣០នាក់​

នគរបាលហ្វីលីពីន​បានសម្រុកចូលកន្លែងក្រុមជួញគ្រឿងញៀន កាលពីយប់ថ្ងៃអង្គារម្សិលមិញ ហើយបានសម្លាប់មនុស្សអស់​៣០នាក់ នេះជាចំនួនច្រើនបំផុតដែលស្លាប់ក្នុងហេតុការណ៍បង្ក្រាបមួយ ដែលប្រើពេលតែ២៤ម៉ោង​។​

ចិននិងឥណ្ឌាប្រឈមផ្ទុះអាវុធនៅព្រំដែន​

កម្លាំងទ័ពការពារព្រំដែន​នៃប្រទេសឥណ្ឌានិងចិន នៅតំបន់មានជម្លោះ ហ៊ីម៉ាឡាយ៉ា ប្រឈមមុខគ្នាក្នុងការផ្ទុះអាវុធក្រោយពេលកងទ័ពប្រទេស​ទាំងពីរ បានព្យាយាមឆ្លងកាត់ព្រំដែនជា កន្លែងហាមឃាត់រវាងគ្នាទៅវិញទៅមកនៅព្រឹកថ្ងៃពុធនេះ។​

ប្រធានាធិបតីឥណ្ឌូនេស៊ីអំពាវនាវឲ្យមានការរួមគ្នាប្រឆាំងភេរវកម្ម​

ប្រធានាធិបតីឥណ្ឌូនេស៊ី​បានអំពាវនាវឲ្យសហគមន៍ជាតិនិងអន្តរជាតិមានការរួបរួមគ្នា ក្នុងការដោះស្រាយបញ្ហាពួកជ្រុលនិយមកំពុងធ្វើសកម្មភាពវាយប្រហារ បង្កអសន្តិសុខនៅក្នុងសង្គម និងប៉ះពាល់ដល់ការទំនាក់ទំនងនិងសេដ្ឋកិច្ច។​

រលំដើមឈើលើពិធីសាសនានៅប៉ទុយហ្គាល់ស្លាប់មនុស្ស១៣នាក់

ពិធីសាសនាមួយដែលមានមនុស្សជាច្រើនចូលរួមនៅលើកោះម៉ាដីរ៉ា នៃប្រទេសប៉ទុយហ្គាល់ មានហេតុការណ៍បាក់រលំដើមឈើ ដែលមានអាយុកាលប្រមាណ​២០០ឆ្នាំ បណ្តាលឲ្យស្លាប់មនុស្សអស់១៣ និងរងរបួសចំនួន៤៩នាក់។​​

និស្សិតថៃម្នាក់ជាប់ពន្ធនាគារ​២ឆ្នាំ៦ខែពីបទប្រមាថក្សត្រ

និស្សិតថៃម្នាក់ត្រូវបានតុលាការសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ ដោយចោទពីបទប្រមាថដល់ព្រះមហាក្សក្រ ក្រោយពេល​ដែល​យុវជនរូបនេះ បានចែករំលែកអត្ថបទដែលនិយាយពីប្រវត្តិក្សត្រនៅលើទំព័រហ្វេសប៊ុក។​

ប្រាយុទ្ធ​ គ្រោង​ទៅ​ទស្សនកិច្ច​សេតវិមាន​នៅ​ខែ​តុលា ជជែក​រឿង​ពាណិជ្ជកម្មនិង​សន្តិសុខ

មេដឹកនាំ​យោធា​ថៃ​នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អូចា គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​សេតវិមាន​អាមេរិក​នៅ​ខែ​តុលា​ខាង​មុខ​នេះ។

អាមេរិក​ព្រមាន​ពី​ហានិភ័យ​នៃ​សង្គ្រាម​បើ​កូរ៉េ​ខាង​ជើងបាញ់​មីស៊ីល​ដាក់​ខ្លួន

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ការ​វាយ​ប្រហារ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ប្រឆាំង​នឹង​អាមេរិក អាច​បង្ក​ទៅ​ជា​សង្គ្រាម​យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា គ្មាន​ទេ​សង្គ្រាម​នៅ​លើ​ឧប​ទ្វីប​កូរ៉េ ប្រសិន​បើ​គ្មាន​ការ​ឯកភាព​ពី​ក្រុង​សេអ៊ូល​នោះ។

ចិន​ប្រកាស​ហាម​ឃាត់​ការ​នាំ​ចូល​រ៉ែ​ដែក និង​គ្រឿង​សមុទ្រ​ពី​កូរ៉េ​ខាង​ជើង

ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹងបញ្ឈប់​ការ​នាំ​ចូល​រ៉ែ​ដែក លោហៈ​ធាតុ និង​គ្រឿង​សមុទ្រ​ពី​កូរ៉េ​ខាង​ជើង​ ចាប់​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​បង្ហាញ​ថា ចិន​អនុវត្ត​ទៅ​តាម​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ