ចិននិងសិង្ហបុរីបង្ហាញពីទំនាក់ទំនងរីកចម្រើនកម្រិតខ្ពស់​

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក​ លី សៀនឡុង និងប្រធានាធិបតីចិន​លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានជួបគ្នានឹងបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេរភាគី ក្នុងកម្រិតខ្ពស់។​

តវ៉ាផ្ទុះហិង្សាក្នុងពេលលោក ត្រាំ ចួលរួមប្រជុំ​ G20 លើកដំបូង

អ្នកតវ៉ាប្រឆាំងពួករបបមូលធននិយម នៅពេលមេដឹកនាំ G20 បើកការប្រជុំពីរថ្ងៃនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយជាលើកទី១នៃការចូលរួមរបស់ប្រធានាធិបតីអាមេរិកនោះ មានផ្ទុះហិង្សាកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។​

អារ៉ាប់ប៊ីសាអ៊ូឌីតបញ្ជាក់ថានៅតែបន្តផ្តាច់ទំនាក់ទំនងជាមួយកាតា

រដ្ឋអារ៉ាប់ប្តេជ្ញាថា នៅតែបន្តការផ្តាច់ទំនាក់ទំនងការទូតជាមួយ ប្រទេសកាតា ដោយចោទថា ប្រទេសនេះឆ្លើយតបអវិជ្ជមានចំពោះការចោទលើបញ្ហាវិបត្តិការទូត។​

ភ្លៀងខ្លាំងនៅជប៉ុនមនុស្សរបួស៣នាក់​បាត់ខ្លួន១១នាក់​

ភ្លៀងខ្លាំងនៅភាគខាងត្បូងនៃប្រទេសជប៉ុន រហូតដល់ថ្ងៃទី២ថ្ងៃព្រហស្បតិ៍នេះ បានបណ្តាលឲ្យពលរដ្ឋ១០នាក់បាត់ខ្លួន ៣នាក់​រងរបួស និងប្រមាណ៤០០ ០០០នាក់នាក់ត្រូវជម្លៀសចេញពីលំនៅឋាន។​

ប្រុយណេនិងសិង្ហបុរីបញ្ជាក់ពីទំនាក់ទំនងស្និទជាមួយគ្នា

មេដឹកនាំរបស់ប្រុយណេនិងសិង្ហបុរី បានបញ្ជាក់ពីទំនាក់ទំនងទ្វេរភាគី សិទ្ធស្នាលនិងពិសេស របស់ប្រទេសទាំងពីរនៅពេលដែល​ដែលស្តេចស៊ុលតង់ របស់ប្រុយណេ Hassanal Bolkiah បំពេញទស្សនកិច្ចពីរថ្ងៃទៅប្រទេសសិង្ហបុរី។​

តំណាងរាស្ត្រ Venezuela ៥នាក់រងរបួសដោយសារបាតុករវាយ

អ្នកគាំទ្ររដ្ឋាភិបាល Venezuela ប្រមាណ​១០០នាក់ បានសម្រុកចូលទៅក្នុងបរិវេណសភា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ហើយបានវាយតំណាងរាស្ត្រ៥នាក់ និង អ្នកផ្សេងទៀតរងរបួស។

អាមេរិកនឹងប្រើប្រាស់កម្លាំងយោធាដោះស្រាយករណីកូរ៉េខាងជើងពេលចាំបាច់

សហរដ្ឋអាមេរិកបានប្រកាសសារព្រមានជាថ្មីទៀតថា ខ្លួនអាចនឹងប្រើប្រាស់កម្លាំងយោធាទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលការព្រមាននេះធ្វើឡើងក្រោយពេលដែលរដ្ឋអំណាចទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងអាវុធមីស៊ីលថ្មីមួយទៀត។​

មនុស្ស​៤៧​នាក់​ស្លាប់ ២២​នាក់​កំពុង​បាត់​ខ្លួន​ ក្រោយ​ទឹក​ជំនន់​វាយ​ប្រហារ​ខេត្ត​ហួណាន់ និង​ក្វាងស៊ី

មនុស្ស​សរុប​ ៤៦​នាក់ បាន​ស្លាប់ ហើយ ២២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ ខណៈ​ដែល​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ភាគ​កណ្ដាល​នៃ​ខេត្ត​ហួណាន និង​តំបន់​ស្វយ័ត​​ក្វាងស៊ីចួង នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន។

ពួក​ឧទ្ទាម​ហ្វីលីពីន​កាត់​ក្បាល​ចំណាប់​ខ្មាំង​វៀតណាម​២​នាក់

យោធា​ហ្វីលីពីន បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​បះបោរ​បាន​កាត់​ក្បាល​នាវិក​ជន​ជាតិ​វៀតណាម ២​នាក់ ដែល​ត្រូវ​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​អស់​រយៈ​ពេល ៨​ខែ​មក​ហើយ នៅ​ភាគ​ខាង​ហ្វីលីពីន។

ប៉ូលិស​ឥណ្ឌូនេស៊ី​រង​ការ​គំរាម​កំហែង​ប្រែ​ក្លាយ​ហ្សាកាតា​ឲ្យ​ដូច​ទីក្រុង​ម៉ារ៉ាវី

ប៉ុស្តិ៍​ប៉ូលិស​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​មួយ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ហ្សាកាតា បាន​ទទួល​សារគំរាម​កំហែង​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​គំរាម​កំហែង​លើ​​ប៉ូលិស យោធា និង​ទីភ្នាក់ងារ​ដទៃ​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ