នាវា​ដឹក​ជញ្ជូន​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​កំពុង​បាត់​ខ្លួន​នៅ​មហា​សមុទ្រ​អាត្លង់ទិច

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា នាវា​ដឹក​ជញ្ជូន​របស់​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង រួម​ទាំង​សមាជិក​នាវិក ២២​នាក់ កំពុង​បាត់​ខ្លួន ក្រោយ​ពី​វាបាត់​ការ​ទាក់​ទង​គ្នា​នៅ​មហា​សមុទ្រ​អាត្លង់ទិច​ខាង​ត្បូង នៅ​ចម្ងាយ ២៥០០​គីឡូ​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ។

ស្លាប់​ម្នាក់ បាត់​ខ្លួន​២៨​នាក់​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី

យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់ បាន​ស្លាប់ និង ២៨​នាក់​ទៀត​ ត្រូវ​បាន​គេ​ជឿ​ថា កប់​នៅ​ក្រោម​ដី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​គ្រោះ​ថ្នាក់​រអិល​បាក់​ដី​មួយ បាន​វាយ​ប្រហារ​ទៅ​លើ​ភូមិ​មួយ ស្ថិត​នៅ​កោះ​ជ្វា​ខាង​កើត ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដែល​បាន​ដក​ស្រង់​​សម្ដី​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥណ្ឌូនេស៊ី

មេដឹកនាំ​អាមេរិក​ផ្ញើ​លិខិត​ទៅ​មេដឹកនាំ​វៀតណាម​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ទ្វេភាគី

រដ្ឋាភិបាល​វៀតណាម បាន​អះ​អាង​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​ប្រធានាធិបតី​វៀតណាម លោក ត្រាន់ ដាយហ្គ័ង ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters

អាមេរិក​ជំរុញ​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើងជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ

ក្រសួង​រតនាគារ​អាមេរិក នៅ​ថ្ងៃ​នេះ បាន​ដាក់​ទណ្ឌកម្ម​ទៅ​​លើ​ក្រុម​ជំនួញ ១១​ តំណាង​ឲ្យ​កូរ៉េ​ខាង​ជើង និង​ក្រុមហ៊ុន​ឧស្សាហកម្ម​មួយ ដែល​នេះ​គឺ​ជា​​ការ​ព្យាយាម​ឡោម​ព័ទ្ធ​សេដ្ឋកិច្ច​របស់​រដ្ឋ​ឯកោ​មួយ​នេះ ដែល​កំពុង​ព្យាយាម​ផលិត​អាវុធ​នុយក្លេអ៊ែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

ស្លាប់​យ៉ាង​តិច​២២​នាក់​ក្រោយ​ពួក​ឧទ្ទាម​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារ​មួយ​នៅ​ប៉ាគីស្ថាន

យ៉ាង​ហោច​ណាស់​មនុស្ស ២២​នាក់ ត្រូវ​បាន​សម្លាប់ ហើយ ៥៧​នាក់​ទៀត បាន​រង​របួស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅពេល​រថយន្ត​ផ្ទុក​គ្រាប់​បែក​មួយ​គ្រឿង បាន​ផ្ទុះ​ឡើង​កម្ទេច​ផ្សារ​មួយ​កន្លែង នៅ​តំបន់​កុលសម្ព័ន្ធ​និកាយ​ស៊ីអ៊ីត

អូស្ត្រាលី​ជម្លៀស​មនុស្ស​រាប់​ម៉ឺន​នាក់​ក្រោយ​ព្យុះ​ស៊ីក្លូន Debbie

សព​ស្ត្រី​ទី​ពីរ ត្រូវ​បាន​គេ​រក​ឃើញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​មនុស្ស ១០​ម៉ឺន​នាក់ ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ពី​បណ្ដា​ទីក្រុង​​នានា នៅ​ក្នុង​រដ្ឋ​ពីរ​របស់​អូស្ត្រាលី បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ដែល​បង្ក​ឡើង​ដោយ​ព្យុះ​ស៊ីក្លូន​ដ៏​ខ្លាំង​ក្លា​មួយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP

ជន​សង្ស័យ​សម្លាប់​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​កំណើត

ពលរដ្ឋ​កូរ៉េ​ខាង​ជើង ២​នាក់ ឬ​អាច​ ៣​នាក់ ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​ស្វែង​រកចាប់​ខ្លួន​ដើម្បី​សួរ​ចម្លើយ​ជុំ​វិញ​ករណី​ឃាតកម្ម​លើ​បង​ប្រុស​មេដឹកនាំ​កូរ៉េ​ខាង​ជើង​នោះ ត្រូវ​បាន​គេ​ជឿ​ថា បាន​អម​ដំណើរ​ជាមួយ​ក្ដារ​មឈូស​ជន​រង​គ្រោះ ហោះ​ហើរ​ចេញ​ពី​​ទីក្រុង​គួឡាឡំពួ បន្ទាប់​ពី​ម៉ាឡេស៊ី​ឯកភាព​លើ​កិច្ច​ព្រម​ព្រៀង​ដោះ​ដូរ​មួយ​ជាមួយ​រដ្ឋ​ឯកោ​មួយ​នេះ។

ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​មនុស្ស​៥​នាក់ មុន​ការ​តវ៉ា​នៅ​កណ្ដាល​ក្រុង​ហ្សាកាតា

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មនុស្ស ៥​នាក់ ត្រូវ​បាន​គេ​ចាប់​ខ្លួន ដោយ​សង្ស័យ​ថា​ក្បត់​ជាតិ ពាក់​ព័ន្ធ​នឹង​គម្រោង​បាតុកម្ម​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​មូស្លីម​ប្រកាន់​តឹង ដែល​បាន​ទាម​ទារ​ឲ្យ​ទម្លាក់​អភិបាល​ក្រុង​ហ្សាកាតា លោក បាស៊ូគី ត្សាហាចា ពូណាម៉ា។

អាមេរិក​ព្រមាន​ទៅ​ចិន​ថា ខ្លួន​នឹង​គ្មាន​ភាព​អត់​ធ្មត់​ត​ទៅ​ទៀត​នោះ​ឡើយ​ជុំ​វិញ​បញ្ហា​កូរ៉េ​ខាង​ជើង

អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា ចិន​អាច និង​ត្រូវ​តែ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ដើម្បី​បង្ខំ​កូរ៉េ​ខាង​ជើង ឲ្យ​បញ្ឈប់​កម្មវិធី​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ​របស់​គេ។

ពលរដ្ឋ​ម៉ាឡេស៊ី​៩​នាក់​បាន​ទៅ​ដល់​ប្រទេស​កំណើត​ក្រោយ​កូរ៉េ​ខាង​ជើង​ដោះ​លែង

ពលរដ្ឋ​ម៉ាឡេស៊ី ៩​នាក់ ដែល​ត្រូវ​បាន​​ក្រុង​ព្យុងយ៉ាង​ដោះ​លែង​នោះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កំណើត​នៅ​ព្រឹក​ថ្ងៃ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ