ព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងស្ថានភាពក្រោយរងការឈូសឆាយ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

ប្រជាសហគមន៍​ព្រៃឧត្ដមស្រែពស់ ថា​មន្ត្រី​ជំនាញ​សន្យា​ផ្ដល់​ដី​ជាង​៤០០ហិកតា​សង​សហគមន៍​វិញ

ប្រជាសហគមន៍ឧត្ដមស្រែពស់ ក្នុងឃុំត្រពាំងជោរ បានអះអាងថា មន្ត្រីជំនាញបរិស្ថានខេត្តកំពង់ស្ពឺបានប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈមួយកាលពីសប្ដាហ៍មុន ដោយសន្យាផ្ដល់ដីចំនួនជាង៤០០ហិកតា ដើម្បីសងទៅកាន់ប្រជាសហគមន៍ឧត្ដមស្រែពស់វិញ ក្រោយព្រៃមួយនេះរងការឈូសឆាយនិងកាប់បំផ្លាញ។

ដីនៅតំបន់មួយកន្លែង (ត្រង់ចំណុចមានកង់ឡាន) ត្រូវបានពលរដ្ឋម្នាក់អះអាងថា មន្ត្រីម្នាក់ចាក់ដីបិទផ្លូវលើដីរបស់គាត់ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។

ពលរដ្ឋ​៧គ្រួសារ​នៅ​ខេត្តកំពត ចោទ​នគរបាល​ម្នាក់​ថា​រំលោភ​យក​ដីស្រែ​របស់​ពួកគាត់

ប្រជាពលរដ្ឋចំនួន៧គ្រួសារ រស់នៅភូមិ​ត្រពាំង​កញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត បានចោទ​មន្រ្តីនគរបាលម្នាក់ថាបាន​រំលោភយកដីស្រែរបស់ពួកគាត់ជិត១ហិកតាដើម្បីសាងសង់ផ្ទះ និងហាមពួកគាត់មិនឱ្យ​ចូលធ្វើស្រែលើដីរបស់ពួកគាត់។

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋ​២៥០គ្រួសារ​នៅ​ជាប់​បឹងតាមោក រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ចំនួន​៣​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋចំនួន៣ឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់។

ពលរដ្ឋ៧នាក់​ត្រូវបានតុលាការ​ខេត្តកោះកុង​ដាក់​ឱ្យស្ថិតក្រោម​​ការ​តាម​ដាន​​ ជុំវិញរឿងវិវាទដីធ្លី

តំណាងពលរដ្ឋចំនួន ៧នាក់ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុក​បូទុម​សាគរ ខេត្ត​កោះ​កុង ត្រូវ​បាន​​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​រស់នៅ​ជាប់​បឹងតាមោក​ស្នើ​លោក ហ៊ុន សែន ដោះស្រាយ​ដី​ធ្លី ខណៈ​ពួកគេ​បារម្ភ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលមានបញ្ហាដីធ្លីជាង១០០នាក់ លើកគ្នាមកប្រមូលម្ដុំនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវត្តបទុមវតី ដើម្បីស្នើសុំលោកនាយករដ្ឋមន្ត្រីពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ឱ្យបានឆាប់ ខណៈពួកគេព្រួយបារម្ភពីការបណ្តេញចេញដោយបង្ខំ និងមិនទទួលបានសំណងសមរម្យ។

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោក​ជិត១០០នាក់ តំណាងពលរដ្ឋ២៥០គ្រួសារ រស់នៅភូមិសំរោងត្បូង សង្កាត់សំរោងត្បូង បាននាំគ្នា​ប្រមូលផ្តុំ​ឈរ​លើក​បដា និង​រូបថត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា នៅក្នុងសហគមន៍​របស់ពួកគេ​ ដើម្បីទាមទារទៅអាជ្ញាធរ​ខណ្ឌព្រែកព្នៅ ចេញបណ្ណកម្មសិទ្ធិ និងធ្វើ​សៀវភៅស្នាក់នៅជូនពួកគាត់ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។

ពលរដ្ឋ​២៥០​គ្រួសារ​នៅ​បឹងតាមោក​ទាមទារ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​ដូរ​ទៅ​ទីតាំង​ថ្មី

ប្រជាពលរដ្ឋ​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ ទាមទារការអភិវឌ្ឍ​នៅនឹងកន្លែង ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យ​ដោះដូរ​ទៅ​ទីតាំង​ថ្មី ក្រោមហេតុផលថា ពលរដ្ឋទាំងនោះរស់នៅលើចំណីផ្លូវដោយខុសច្បាប់។

ស្តូបតំណាងខេត្តកោះកុង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

សាលាដំបូង​ខេត្តកោះកុង បង្គាប់​ឱ្យ​ពលរដ្ឋ​៩​គ្រួសារ​រុះរើ​ខ្ទម​ចេញ​ពី​ដី​រដ្ឋ

សាលាដំបូងខេត្តកោះកុង បាន​បង្គាប់​ឱ្យប្រជាពលរដ្ឋចំនួន៩គ្រួសាររុះរើខ្ទមដែល​ពួកគាត់លួច​សង់ខុសច្បាប់​​រំលោភ​បំពាន​​ចូល​​ដី​​រដ្ឋ ស្ថិតនៅ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា ដោយ​ដកហូតដីនោះ​មកធ្វើជា​សម្បត្តិ​រដ្ឋ​វិញ​។​

ពលរដ្ឋះម្ចាស់ដីអះអាងថា មន្ត្រីឧទ្យានុរក្ស៤នាក់នៃមន្ទីរបរិស្ថានខេត្តសៀមរាប បានចុះដកបង្គោលរបងលើដីរបស់ពួកគេ ក្រោមហេតុផលថា ពលរដ្ឋបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃ «តំបន់ការពារធម្មជាតិជប់សោម» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

តុលាការ​ខេត្តសៀមរាប​កោះហៅ​ពលរដ្ឋ​៣នាក់​ឱ្យ​ឆ្លើយ​បំភ្លឺ​ពាក់ព័ន្ធ​រឿង​ជម្លោះ​ដីធ្លី

តុលាការខេត្តសៀមរាប បានកោះហៅពលរដ្ឋចំនួន៣នាក់ឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្ត​​នៅចុងសប្ដាហ៍​នេះនិង​ដើមខែក្រោយ​ ទៅតាម​បណ្ដឹង​របស់​មន្ត្រី​បរិស្ថានខេត្ត ពាក់ព័ន្ធរឿងជម្លោះដីធ្លី។

ក្រុមពលរដ្ឋអះអាងថារងផលប៉ះពាល់ពីវិវាទដីធ្លីបឹងតាមោក ធ្វើការតវ៉ាទាមទារដំណោះស្រាយនៅលើទីតាំងដីមានជម្លោះ។

ពលរដ្ឋ​២៥០​គ្រួសារ​នៅ​បឹងតាមោក​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ខណៈ​អាជ្ញាធរ​ថា​ពួកគាត់​រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់

ប្រជាពលរដ្ឋ២៥០គ្រួសារ រស់​នៅជាប់​បឹង​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បារម្ភពីការបណ្ដេញ​ចេញ​ទាំង​បង្ខំ ខណៈអាជ្ញាធរកំពុងចាក់ដីលុបប៉ះពាល់ដីធ្លី និងចោទពួកគាត់ថារស់នៅលើដីរដ្ឋដោយ​ខុសច្បាប់។

ពលរដ្ឋជាច្រើនរូបតំណាងឱ្យពលរដ្ឋ​ជាង​១០០គ្រួសារ ឈរតវ៉ានៅមុខស្នាក់ការសហគមន៍ព្រៃឈើ «ព្រៃពោធិ៍មែកបួន» ស្រុក​គូលែន ខេត្ត​ព្រះវិហារ ដោយចោទ​ក្រុមហ៊ុន «ខេមបូឌា ប៊្លូ ហេ​វិន លីមីធីត» ថាកំពុងដាក់គ្រឿងចក្រឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់។

ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ខេត្តព្រះវិហារ ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​បំពាន​យក​ដី​របស់​ពួកគេ

ពលរដ្ឋ​ជាង​១០០គ្រួសារ នៅស្រុក​គូលែន ខេត្ត​ព្រះវិហារ ចោទ​ក្រុមហ៊ុនឯកជនមួយថាកំពុងដាក់គ្រឿងចក្រឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​កាន់​កាប់និងអាស្រ័យផលជាង២០ឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ