ការនាំចេញអង្កររយៈពេល៧ខែឆ្នាំនេះថយចុះ ស្របពេលកសិករត្អូញត្អែរតម្លៃស្រូវចុះថោក
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះខ្លាំង ស្របពេលប្រជាកសិករមួយចំនួនត្អូញត្អែរពីតម្លៃស្រូវចុះថោកនិងពិបាករកទីផ្សារលក់ស្រូវរបស់ខ្លួននៅរដូវប្រមូលផលខាងមុខ។