លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជួបប្រជុំជាមួយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េខាងត្បូង នៅសាធារណរដ្ឋកូរ៉េខាងត្បូង អំឡុងថ្ងៃទី០៦-០៨ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Ministry of Foreign Affairs and International Cooperation - Cambodia)

កម្ពុជា-​កូរ៉េខាងត្បូង​ គ្រោង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម​ បានឱ្យដឹងថា កម្ពុជា-កូរ៉េខាងត្បូង នឹងត្រៀមចុះហត្ថលេខា​ផ្លូវការលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ខែ​តុលា​ខាង​មុខ ដែលអាចនាំទំនិញកម្ពុជាជាង១ម៉ឺនមុខចេញដោយរួចពន្ធ ខណៈការចរចា​កិច្ចព្រមព្រៀងនេះបានបិទបញ្ចប់កាលពីខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងឱកាសនៃការទិញផ្លែមៀនដើម្បីជួយកសិករខ្មែរ ដោយស្ថានទូតចិន និងសភាពាណិជ្ជកម្មចិននៅកម្ពុជា ត្រូវបានរៀបចំឡើងនៅទីតាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង)

ផ្លែមៀន​កម្ពុជា​រំពឹងថា​នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ បន្ទាប់​ពី​ស្វាយ​និង​ចេក​

ភាគីចិន តាមរយៈស្ថានទូតប្រចាំ​នៅកម្ពុជា បង្ហាញក្តីរំពឹងថា ផ្លែមៀនកសិករខ្មែរនឹងក្លាយជាផ្លែឈើស្រស់ប្រភេទទី៣ ដែល​ទទួល​បាន​ការ​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេសចិន បន្ទាប់ពីផ្លែចេកនិងស្វាយ។

សកម្មភាពដឹកទំនិញចូលទៅប្រទេសវៀតណាម នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីតន់ហន់​ ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ (kampot.gov.kh)

ឈ្មួញ​ថា​​វៀតណាម​បន្ត​រឹត​ត្បិត​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​នាំ​ទំនិញ​ចេញ​ តែ​​វៀតណាម​អាច​​នាំ​ទំនិញ​​​ចូល​​​​កម្ពុជា​​បាន​​

ឈ្មួញខ្មែរដែលនាំទំនិញពីកម្ពុជាទៅប្រទេសវៀតណាមតាមច្រកព្រំដែនក្នុង​ស្រុកកំពង់ត្រាច ខេត្តកំពត អះ​អាង​ថា វៀតណាមនៅតែបន្តរឹតត្បិតមិនឱ្យពលរដ្ឋកម្ពុជានាំទំនិញចូល​ប្រទេសរបស់ខ្លួនទេ​ ខណៈដែលឈ្មួញ​វៀតណាម​បាននាំទំនិញចូលកម្ពុជា​ដោយសេរី​និង​គ្មានការទប់ស្កាត់ពីអាជ្ញាធរកម្ពុជា។

កង​ទ័ព​ជើង​គោក​​ ចេញ​​​​បញ្ជា​​ទប់​​ស្កាត់​​ការ​​នាំ​ចូល​​រថយន្ត​​ចង្កូត​​ស្តាំ​មក​ក្នុង​​ប្រទេស​

មេបញ្ជាការ​យោធភូមិ​ភាគទី​៥ នៃកងទ័ពជើងគោក បាន​ចេញបទបញ្ជា​មួយចំនួនក្នុង​ការ​​ទប់​ស្កាត់​ការនាំចូល​រថយន្ត​ចង្កូត​​ស្តាំ​មក​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​រដ្ឋាភិបាលបានណែនាំឱ្យ​ទប់ស្កាត់។

រដ្ឋ​មន្ត្រី​កសិកម្ម​បន្ត​​អះអាង​ថា​​ ការ​នាំ​អង្ករ​ចេញ​ធ្លាក់​ចុះ​ដោយសារ​​​ខ្វះ​ទូកុងតឺន័រ​ផ្ទុក​អង្ករ

រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅតែបង្ហាញហេតុផលដដែលថា ការនាំអង្ករចេញទៅក្រៅប្រទេសធ្លាក់​ចុះ​​ ដោយសារតែខ្វះទូកុងតឺន័រសម្រាប់ផ្ទុកស្រូវនិង​​តម្លៃដឹកជញ្ជូនថ្លៃ ខណៈ​សង្គម​ស៊ីវិល​​ថា ជាការដោះសារដដែលៗនិងមិនសមហេតុផលនោះឡើយ។ 

កិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ស្ដីពី “សេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance)

រយៈ​ពេល​ជាង​១​ឆ្នាំ​ ក្រុម​ហ៊ុន​ជិត​​៨​ពាន់​បាន​​ចុះ​បញ្ជី​អាជីវ​កម្ម​តាម​​ប្រព័ន្ធ​បច្ចេក​វិទ្យា​​ព័ត៌មាន

ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​ឱ្យដឹងថា​​ រយៈពេលជាង១ឆ្នាំមកនេះ ក្រុម​ហ៊ុនជិត៨០០០បានចុះបញ្ជីអាជីវកម្ម​របស់​ពួកគេ​តាមថ្នាល​បច្ចេកវិទ្យាព័ត៌មាន ក្នុងនោះ​មាន​ដើម​ទុន​សរុប​ជិត៣ ០០០​លាន​​ដុល្លារ​អាមេរិក។

ក្រសួងកសិកម្មជំរុញការ​នាំ​ចេញ​ផ្លែមៀន​ស្រស់​ទៅ​កាន់​ទីផ្សារ​បរទេស​

សម្ព័ន្ធរូប​វ័ន្ត​តាម​លក្ខខណ្ឌដែល​បាន​ឯកភាព​គ្នា​ ដើម្បី​កំណត់​នូវភាព​ជោគ​ជ័យ​ក្នុង​ដំណាក់​កាល​ចរចានេះ។

សាច់គោនិងសាច់ជ្រូករបស់អាជីវករម្នាក់។ (ណាត សុភាព)

រយៈ​ពេល​៧​ខែ​នេះ​ការនាំ​ចូល​សាច់​បង្កក​មក​​កម្ពុជា​​កើន​ឡើង​១០%​ តែ​ការ​នាំ​ចូល​​សត្វ​រស់​ថយ​ចុះ

មន្ត្រីក្រសួងកសិកម្ម បាន​ឱ្យដឹងថា ការនាំចូល​សាច់បង្កក​ក្នុងរយៈពេល៧ខែឆ្នាំនេះ មានការ​កើនឡើង​១០ភាគរយ ខណៈការនាំចូល​សត្វរស់ថយចុះ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាលពីឆ្នាំមុន។

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ត្រូវបានបើកឱ្យដំណើរការឡើងវិញ ក្រោយការរឹតបន្ដឹងលើចំណុចមួយចំនួនរវាងកម្ពុជានិងថៃ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ឈ្មួញ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​ខាតបង់​ ខណៈ​ថៃ​និង​វៀតណាម​បន្ត​​បិទ​មិន​ឱ្យ​នាំ​ទំនិញ​ចូល​

ក្រុមឈ្មួញមួយចំនួនដែលនាំទំនិញនិងផ្លែឈើទៅ​លក់​នៅ​ប្រទេស​ជិត​ខា​ង បន្ត​​ត្អូញត្អែរពី​ការខាត​បង់ប្រាក់និងខូចខាតទំនិញ ខណៈប្រទេសថៃនិងវៀតណាមនៅបន្តបិទ​មិន​ឱ្យពួកគេ​នាំទំនិញ​ទាំង​នោះ​ចូល​ប្រទេសរប​ស់ពួកគេ។

ក្រសួង​​កសិកម្ម​ឱ្យ​ឈ្មួញ​បង្វែរ​ទី​ផ្សារ​នាំ​ចេញ​មៀន​ពី​​ថៃ​ទៅ​​វៀតណាម​វិញ​ ​ក្រោយ​ថៃ​បិទ​ការ​​នាំ​​ចូល​

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ឈ្មួញឱ្យបង្វែរទីផ្សារពីការនាំចេញផ្លែ​មៀនប៉ៃលិន ឬតាងែន ពីប្រទេសថៃ ទៅកាន់​ប្រទេសវៀតណាមវិញ ក្រោយថៃបិទច្រកព្រំដែន​មិន​ឱ្យ​នាំ​​ចូលផ្លែ​ឈើ​​នេះ​​​ទៅប្រទេសរបស់ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ