
លោក ហ៊ុន សែន រំពឹងថា ឆ្នាំនេះសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ បើទេសចរចិនត្រលប់មកកម្ពុជាវិញប្រមាណ២លាននាក់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកទេសចរបរទេស ជាពិសេសជនជាតិចិន ត្រលប់មកកាន់ប្រទេសកម្ពុជាជាថ្មីទៀតនៅឆ្នាំនេះ ដោយលោករំពឹងថា កម្ពុជានឹងទទួលបានអ្នកទេសចរចិន២លាននាក់ឡើងវិញ ក្រោយពេលចិនបើកឱ្យពលរដ្ឋចេញក្រៅប្រទេស។









