ពលរដ្ឋនៅឃុំអំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល បាន​ប្រមូលផ្ដុំគ្នាតវ៉ា​មុខ​សាលាឃុំ ដើម្បីជំរុញ​ទៅ​អាជ្ញាធរនិង​​ក្រុម​ហ៊ុនផ្ដល់សំណង​​ផលប៉ះ​ពាល់​ដីធ្លីដោយ​គម្រោងអភិវឌ្ឍន៍​ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ព្រមាន​តវ៉ា​មុខ​សាលាឃុំ​អំពៅព្រៃ​រាល់ថ្ងៃ បើ​គ្មាន​ដំណោះស្រាយ​រឿង​ដីធ្លី

ពលរដ្ឋ​ជាច្រើនគ្រួសារ រស់​នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានតវ៉ាមុខសាលាឃុំរាល់ថ្ងៃ ប្រសិនបើនៅតែពុំមានដំណោះស្រាយរឿង​សំណងផលប៉ះពាល់ដីធ្លី ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់​ក្រុម​ហ៊ុន OCIC។

ប្រជាកសិករនៅស្រុកកោះធំ ខេត្តកណ្ដាល កំពុងប្រមូលទិន្នផលស្រូវក្រោយច្រូតកាត់រួច ដើម្បីយកទៅទុក និងលក់ឲ្យឈ្មួញ កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០១៩។

កម្ពុជា​រក​ចំណូល​បាន​ជាង​១ពាន់លាន​ដុល្លារ​ពី​ការ​នាំចេញ​ស្រូវ​និង​អង្ករ​រយៈពេល​១១ខែឆ្នាំនេះ

កម្ពុជា​ទទួល​បាន​ប្រាក់​ចំណូល​ចំនួនជាង​១ ១១៦​លាន​ដុល្លា​រ​សហរដ្ឋអាមេរិក លើ​ការ​នាំ​ចេញស្រូវនិងអង្ករទៅកាន់ទីផ្សារអន្តរជាតិនិង​ប្រទេសជិតខាង ក្នុង​រយៈពេ​ល១១ខែ ឆ្នាំ២០២១។​

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ចិន​ កើន​ឡើង​ជិត​ ៩ ពាន់​លាន​ដុល្លា ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ​២០២១

គិតត្រឹម​រយៈពេល​ ១០​ ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​បាន​នាំ​ចេញ​ទៅ​ចិន​ប្រមាណ ១,២ ពាន់លានដុល្លារ ខណៈប្រទេស​ចិន​នាំទំនិញ​ចូល​មក​កម្ពុជា​ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧,៧ ពាន់លានដុល្លារ​អាមេរិក។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​ប្រេង​ឥន្ធនៈ​ធ្លាក់​ចុះ​បន្តិច​នៅ​ដើម​ខែធ្នូ ដោយសារ​ទីផ្សារ​អន្តរជាតិ​មាន​ការ​ប្រែប្រួល

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា តម្លៃប្រេងឥន្ធនៈនៅដើមខែធ្នូនេះចាប់ផ្ដើមធ្លាក់ចុះថ្លៃបន្តិច ហើយការឡើង​ឬចុះ​តម្លៃប្រេងនៅកម្ពុជានោះអាស្រ័យទៅលើទីផ្សារអន្តរជាតិមានការប្រែប្រួល។

ជំនួបសវនាការរវាងប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជា លោក ម៉ាទីន វែវរ៉ា (Martin Vavra) នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។(ហ្វេសប៊ុក លោក ហេង សំរិន)

រដ្ឋាភិបាល​​ឆែក​​សន្យា​​ជំរុញ​​អ្នក​​វិនិយោគ​​មក​​បណ្តាក់​​ទុន​​នៅ​​កម្ពុជា

ប្រធានរដ្ឋសភាកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលឆែកតាមរយៈឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន បានសន្យា​នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ-១៩ បានធូរស្បើយនោះ។

ម្ហូបអាហារវេចខ្ចប់ដោយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់លក់ឱ្យកម្មកររោងចក្រមួយកន្ឡែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកលក់​តាម​ដងផ្លូវ​ជាង​១០០នាក់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ-១៩

ស្ថាប័នក្រៅរដ្ឋាភិបាលចំនួន៣ បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុខ្នាតតូច​ដល់អ្នកលក់ដូរតាមដងផ្លូវចំនួន១២០នាក់ដែលរងគ្រោះដោយ​សារ​វិបត្តិជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣។

បុរសពីរនាក់ជញ្ជូនពូកសម្រាប់ប្រាស់ក្នុងការព្យាបាលអ្នកឆ្លងកូវីដ-១៩ ស្ថិតនៅអគារវិមានពិភពថ្មីសែនសុន និងអគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

កម្ពុជា​ចំណាយ​ថវិកា​ប្រមាណ​២៣០០​លាន​ដុល្លារ​លើ​ការ​ដោះស្រាយ​វិបត្តិ​កូវីដ-១៩

ប្រមុខរដ្ឋាភិបាលឱ្យដឹងថា កម្ពុជាបានចំណាយ​ថវិកា​អស់​ប្រមាណ២ ៣០០លាន​ដុល្លារ​អាមេរិក សម្រាប់​​ដោះ​ស្រាយ​​បញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលចំនួននេះស្មើ​នឹងតម្លៃសាង​សង់​ស្ពាន​រហូតដល់២០ស្ពាន។

កាកសំណង់លាយឡំនឹងទឹកកខ្វក់ហូរចេញពីលូក្រោមហាងកាហ្វេក្បែរឆ្នេរមួយកន្លែងក្នុងក្រុងកំពត ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។ (Michael Dickison)

ADB ផ្តល់​ប្រាក់​កម្ចី ១៨០ លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ចំនួន​៣

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ បាន​អនុម័ត​ប្រាក់កម្ចី​ចំនួន ១៨០ លាន​ដុល្លារ ដើម្បី​ជួយ ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ចំនួន​៣ និង​ដើម្បី​បង្កើន​លទ្ធភាព​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ផងដែរ។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

រដ្ឋ​ត្រៀម​ថវិកា​​២៥០​លាន​ដុល្លារ​សម្រាប់​ជួយ​វិស័យ​ឯកជន​ដើម្បី​ស្តារ​វិស័យ​កសិកម្ម​ឡើង​វិញ

រដ្ឋាភិបាលត្រៀមថវិកា​ប្រមាណ ២៥០​លាន​ដុល្លារ នៅឆ្នាំ​២០២២ សម្រាប់​ផ្តល់ឥណទានដល់វិស័យឯកជន ដោយគិតអត្រាការប្រាក់ទាប ក្នុងរង្វង់៥% ទៅ ៥,៥% លើការវិនិយោគផ្នែកកសិកម្ម និងវិស័យផ្សេងទៀត ខណៈវិស័យទាំងនោះកំពុងជួបបញ្ហាប្រឈមនាអំឡុងពេល​ជួបវិបត្តកូវីដ-១៩ ដែលត្រូវស្តារឡើងវិញ។

មន្ត្រី​ក្រសួង​ផែនការ​ថា​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​អំឡុង​វិបត្តិ​កូវីដ​-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថា កម្រិតនៃភាពក្រីក្រនៅកម្ពុជា​​មានការកើនឡើងក្នុង​អំឡុង​វិបត្តិ​ជំងឺ​​​កូវីដ-១៩ បើធៀបជាមួយកម្រិតនៃភាពក្រីក្រ មុនមានការរាតត្បាតជំងឺជាសកលមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ