
ក្រសួងថា កម្ពុជាមានស្បៀងគ្រប់គ្រាន់និងមិនប៉ះពាល់ដល់ការនាំអង្ករចេញ បើទោះមានជំនន់ទឹកភ្លៀង
ក្រសួងកសិកម្ម អះអាងថា បើទោះជាមានការប្រឈមនឹងជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវជាង១៣ម៉ឺនហិកតានៅទូទាំងប្រទេស ប៉ុន្តែមិនបានធ្វើឱ្យកម្ពុជាខ្វះស្បៀងនិងប៉ះពាល់ដល់ការនាំចេញអង្ករទៅក្រៅប្រទេសនៅឡើយទេ។









