សហភាពអឺរ៉ុបជំរុញកម្ពុជាឱ្យស្ដារលំហសេរីភាពនិងសិទ្ធិមនុស្សឡើងវិញ ក្រោយដកហូតផ្នែកខ្លះនៃ EBA
សហភាពអឺរ៉ុបនៅតែដាក់លក្ខខណ្ឌឱ្យបក្សកាន់អំណាចបើកការសន្ទនានយោបាយឱ្យអតីតបក្សប្រឆាំងបានដំណើរការឡើងវិញ ដោយឈរលើយន្តការប្រជាធិបតេយ្យ បើទោះបីប្រកាសពីការចាប់ផ្ដើមអនុវត្តការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA ពីកម្ពុជាជាផ្លូវការនៅថ្ងៃនេះក៏ដោយ។