ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន សែន ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានចាកចេញពីប្រទេស​កម្ពុជា ដើម្បីទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សន​កិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំង​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ​នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

ប្រធាន​អាស៊ាន​ជំរុញ​ប្រទេស​ក្នុង​តំបន់​ឆ្លើយតប​បន្ថែម​ទៅ​នឹង​និន្នាការ​ថ្មី ដើម្បី​ស្ដារ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ

ប្រធាន​ប្ដូរវេនអាស៊ាន ជំរុញដល់បណ្ដាប្រទេសក្នុងតំបន់ គិតគូរបន្ថែម និងរួមគ្នាជាធ្លុងមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលទាំងអស់គ្នា ជាពិសេសជំរុញការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ​ប្រកបដោយ​ចីរភាព ខណៈ​ពិភព​លោកកំពុង​ជួប​វិបត្តិ​ប្រេងឡើងថ្លៃ អត្រាអតិផរណាខ្ពស់ ជំងឺឆ្លងរាតត្បាត និងបញ្ហាផ្សេងៗមួយចំនួន​ទៀត។

ប្រជាពលរដ្ឋដែលមកប្រមូលផ្ដុំគ្នាតាមការអំពាវនាវលើបណ្ដាញសង្គមហ្វេស៊ុករបស់លោក ខឹម វាសនា នៅចម្ការម្រេចក្បែរជើងភ្នំគូលេន ខេត្តសៀមរាប ដោយថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នឹងមានទឹកជំនន់លិចលង់ពិភពលោក។

រដ្ឋាភិបាល​សុំ​ការ​យោគយល់​ពី​ប្រទេស​មួយចំនួន ករណី​ពលករ​កម្ពុជា​រត់ចោល​ការងារ​ព្រោះ​ជឿ​តាម​លោក ខឹម វាសនា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាស្នើសុំការ​យោគយល់​​ពី​បណ្ដាប្រទេស​មួយ​ចំនួន និង​​ក្រុមហ៊ុនឯកជន​នៅប្រទេសទាំងនោះ ជាពិសេស​សុំកុំឱ្យមានការ​ប្ដឹងផ្ដល់​ជុំវិញ​ករណី​ពលករកម្ពុជា​មួយចំនួនរត់ចោលការងារ ដោយសារ​ជឿ​លើ​ការ​ឃោសនា​របស់លោក ខឹម វាសនា។

អ្នក​ជំនាញ​ថា កម្ពុជា​នឹង​គ្រោះថ្នាក់​បើ​បន្ទាត់​នយោបាយ​លម្អៀង​ជ្រុល​ទៅ​រក​មហា​អំណាច​ណា​មួយ​

អ្នក​ជំនា​ញ​ន​យោបា​យ​មួ​យ​​ចំនួ​ន​​ប​ង្ហាញ​​ជា​​ទស្សនៈ​ថា​ ប​រិប​ទ​​នយោ​​បាយ​ស​ក​ល​​​នាពេលប​​ច្ចុ​ប្បន្ន​​តម្រូវ​ឱ្យ​​ក​​​​​ម្ពុ​ជា​ប្រ​​​កា​​​ន់​ខ្ជា​​ប់​​នូវ​​នយោបាយ​អ​ព្យា​​ក្រឹ​ត​​ដូ​ច​មា​ន​ចែង​ក្នុ​ង​រដ្ឋ​ធម្ម​នុ​ញ្ញ ទើ​ប​អា​ចកា​រ​ពារ​​ផល​ប្រយោជន៍​​ជាតិ​បាន​ បើ​​​ពុំ​​​​​​នោះ​​​​​​​​​ទេ​​​ កម្ពុជា​នឹង​គ្រោះថ្នាក់​​​ផ្នែក​​​សេ​ដ្ឋ​កិច្ច និង​​វិ​ស័យកា​រទូត​ បើ​​បន្ទា​ត់​​នយោ​បា​​យល​ម្អៀង​ទៅរ​ក​មហា​អំណា​ច​ណាមួ​យ​នោះ​។

អាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា​បើក​លំហ​នយោបាយ​លោក កឹម សុខា និង​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត

ស​ហ​រដ្ឋ​អា​មេរិកជំរុញ​មេដឹក​នាំកម្ពុជាឱ្យបើកលំហន​យោបាយសម្រាប់លោក កឹម​ សុខា ​ប្រ​ធាន​​គ​ណប​​​ក្ស​​​​​​​​​​ស​ង្គ្រោះ​​​​ជាតិ​​ដែ​លតុ​លាការ​បា​នរំលាយ​ ព្រម​ទាំង​លំហសេរីភាព​​​ពលរដ្ឋកម្ពុ​ជា​ និង​​​​ប្រ​​ជាធិ​ប​តេយ្យ ​មុនការ​បោះឆ្នោតជា​តិឆ្នាំ​២​​​​០​​​២​​​៣ ​ដោយភ្ជា​ប់នឹ​ង​អ​ត្ថ​ប្រយោ​ជ​ន៍​មួ​យ​ចំនួ​​នស​​ម្រាប់​ក​ម្ពុជា​ទៀតផង។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន នឹង​ធ្វើ​សន្និសីទ​កាសែត​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​នៅព្រឹកស្អែក ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃនេះ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

លោក Antony Blinken ជំរុញ​លោក ហ៊ុន សែន បង្ហាញ​តម្លាភាព​មូលដ្ឋាន​ទ័ពរាម និង​បើក​ចំហ​នយោបាយ​មុន​ការ​បោះឆ្នោត​ឆ្នាំ២០២៣

បញ្ហាមូលដ្ឋានទ័ពជើងទឹកសមុទ្ររាម និងលំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅតែជាកង្វល់ចម្បងរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក«កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

អាស៊ាន​អំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​និង​ចៀសវាង​សកម្មភាព​ញុះញង់ ខណៈ​ខ្លួន​កំពុង​បារម្ភ​ពី​ស្ថានការណ៍​ក្នុង​តំបន់​និង​អន្តរជាតិ

អាស៊ានអំពាវនាវ​ឱ្យមានការ​អត់ធ្មត់ និង​ចៀសវាង​សកម្ម​ភាពញុះញង់ ព្រមទាំង​ប្រកាន់ខ្ជាប់នូវគោលការណ៍នានា​ដែលមានចែងក្នុង​ធម្ម​នុញ្ញ​អង្គ​ការ​សហប្រជាជាតិ និងសន្ធិសញ្ញាមិត្ត​ភាព​និងកិច្ច​សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ខណៈខ្លួនមានការ​ព្រួយ​បារម្ភ​ចំពោះ​ភាពផុយស្រួយនៃស្ថានការណ៍តំបន់និងអន្តរជាតិ ជាពិសេស​ការវិវត្តថ្មីៗនៅក្បែរតំបន់អាស៊ាន ដែលអាចបង្កអស្ថិរភាពដល់តំបន់។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

អាស៊ាន​ស្នើ​ឱ្យ​អាមេរិក​និង​ចិន​បន្ថយភាព​តានតឹង​ក្រោយ​មាន​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi នៅ​កោះតៃវ៉ាន់

ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់​របស់ប្រធានសភា​តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi) ដ៏រសើបនិងចម្រូងចម្រាស បានក្លាយជារបៀប​វារៈ​មួយនៅ​ក្នុងកិច្ចប្រជុំពេញអង្គរដ្ឋមន្រ្តីការបរទេសអាស៊ានកាលពីម្សិលមិញនេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​ចាប់ផ្ដើម​នៅ​កម្ពុជា​ក្នុង​បរិបទ​នយោបាយ​តានតឹង​ខ្លាំង​រវាង​អាមេរិក​និង​ចិន

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត បានចាប់ផ្ដើមហើយនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែសីហា​នេះ ដោយ​មាន​ការចូល​រួម​ថ្លែង​ស្វាគមន៍ និង​បើក​កិច្ចប្រជុំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ