មន្ត្រី​អះអាង​ថា ពន្ធនាគារ​ខេត្ត​ព្រះវិហារ​កំពុង​ប្រឈម​នឹង​កង្វះ​ខាត​ទឹក​សម្រាប់​ប្រើ​ប្រាស់​

មន្ត្រី​ពន្ធនាគារខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ពន្ធនាគារ​ខេត្ត​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់ និងកំពុងជីកអណ្តូងថ្មីដើម្បី​ទាញ​យក​ទឹក​មក​ផ្គត់ផ្គង់តម្រូវការ។

លោក ស ថេត​ ជំរុញដល់​​មន្រ្តីក្រោម​ឱវាទយកអត្តសញ្ញាណប័ណ្ណឲ្យដល់ផ្ទះពលរដ្ឋ

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានជំរុញ​ដល់អាជ្ញាធរមូលដ្ឋានយកអត្តសញ្ញាណប័ណ្ណនិងសៀវភៅស្នាក់នៅ ដែលបានធ្វើរួចហើយប្រគល់ឲ្យប្រជាពលរដ្ឋឲ្យ​ដល់លំនៅដ្ឋានតែម្ដង។

អគ្គ​នាយកដ្ឋានអន្តោប្រវេសន៍ កោះហៅមន្ត្រីច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែត រឿងទារប្រាក់ក្រៅផ្លូវការ​

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា កោះហៅមន្ត្រីទទួលខុសត្រូវច្រកទ្វារព្រំដែនប៉ោយប៉ែតមកសាកសួរ និងស្រាវ​ជ្រា​វ ​ជុំវិញភាពមិនប្រក្រតីដែលថាមានការទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារលើលិខិតឆ្លងដែនចេញចូលប្រទេសថៃ។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​​តែង​តាំង​មេ​អាវុធហត្ថថ្មី​ប្រចាំ​ខេត្តរតនគិរី​ ក្រោយ​លោក ហ៊ុន សែន ដក​មេ​ចាស់​ចេញ

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​សម្រេច​តែងតាំង​មេ​បញ្ជាការ​ថ្មី​នៃ​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ជំនួស​លោក គឹម រស្មី ដែល​ត្រូវ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដក​ហូត​មុខ​តំណែង និង​បណ្ដេញ​ចេញ​ពី​ក្រប​ខណ្ឌ។

ក្រសួងមហាផ្ទៃធ្វើអត្តសញ្ញាណប័ណ្ណខ្មែរគំរូថ្មី ជូនពលរដ្ឋជិត៤០ម៉ឺនសន្លឹកនៅឆ្នាំ២០១៨

យោងតាមរបាយការណ៍របស់ក្រសូងមហាផ្ទៃ ចេញផ្សាយកាលពីម្សិលមិញឲ្យដឹងថា ក្រសួងបានផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីបានចំនួន ៣៩៣ ៥៩១សន្លឹក និងប្រគល់ជូន​​​ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋបាន​ចំនួន ៣៦៨ ៥២៩សន្លឹក ។

លោក ស ខេង ថា ការយកកម្លាំងយោធា​ចុះ​អនុវត្ត​សាល​ដីកា​ជា​រឿង​ខុសច្បាប់

លោក ស ខេង បាន​ថ្លែងបែបនេះក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងដាក់ទិសដៅសម្រាប់ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃនាព្រឹកម្សិលមិញនេះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងករណីខេត្តចំនួនពីរ ដែលប្រើប្រាស់កម្លាំងយោធាទៅបង្ក្រាបទាំងកម្រោលលើពលរដ្ឋ ក្នុងការអនុវត្តសាលដីការបស់តុលាការគឺ ​ខេត្តព្រះសីហនុ និង ​ខេត្តក្រចេះ ​ដោយថាជាការប្រព្រឹត្តខុសទាំងស្រុង។

រដ្ឋាភិបាល​តែង​តាំង​មន្ត្រី៥០​រូប​ទៀត​​ជា​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ

មនុស្ស​ដល់​ទៅ ៥០​នាក់​ទៀត ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ បន្ថែម​ទៅ​លើ​ចំនួន​មន្ត្រី​ដ៏​ច្រើន​ដែល​ត្រូវ​បាន​តែង​តាំង​នៅ​ស្ថាប័ន​មួយ​នេះ ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​កាល​ពី​ឆ្នាំ​មុន។

អាជ្ញាធរខេត្ត​ព្រះសីហនុផ្អាក​ដំណើរការ​សណ្ឋាគារ​ចំនួន​ពីរ ​បន្ទាប់​ពី​រក​ឃើញ​ថា​ គ្មាន​អាង​ច្រោះ​ទឹក​កខ្វក់

ក្នុង​លិខិត​ចំនួន​ពីរ​ចុះ​ថ្ងៃ​ទី​៨ ខែកុម្ភៈ​នេះ​ អភិបាល​ខេត្ត​ព្រះសីហនុ ​លោក យន្ត មីន ​បាន​បញ្ជា​ដល់​ម្ចាស់​សណ្ឋាគារ​ Legend Online និង​សណ្ឋាគារ​ Ly Hao International hotel ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៣ នៃ​ក្រុង​ព្រះសីហនុ​ឲ្យ​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​។ មូលហេតុដែលអាជ្ញាធរផ្អាកសណ្ឋគារទាំងពីរ ដោយសារ​​ម្ចាស់​ទីតាំង​​មិន​បាន​អនុវត្ត​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ​ចម្រុះ​ខេត្ត ទាក់​ទង​នឹង​ការ​សាងសង់​អាង​ច្រោះ​ទឹក​កខ្វក់។

ក្រសួងជំរុញ​​ម្ចាស់​ផលិត​ផល​ខ្មែរចូលរួម​តាំង​ពិព័រណ៍​​​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ឆ្នាំ​នេះ

ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី​៧ ខែកុម្ភៈ​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​ដឹង​ថា​ដើម្បី​ជំរុញ និង​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​ឲ្យ​មាន​ការ​ទទួល​ស្គាល់ និង​ចូលរួម​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ទូទាំង​ប្រទេស​នោះ​ ក្រសួង​នឹង​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ទន្លេ​ខាង​មុខ។

រដ្ឋាភិបាល ប្រកាសទប់ស្កាត់ភាពមិនប្រក្រតីតាមសាលារៀន ក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពី​វិធានទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវាបុណ្យនៃក្ដីស្រឡាញ់នៅតាមសាលារៀនរដ្ឋ និងឯកជន ដោយថា ជារៀងរាល់ឆ្នាំសិស្សានុសិស្សមួយចំនួនបានយល់ច្រឡំថា ថ្ងៃ១៤ ខែកុម្ភៈនេះ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ