អភិបាលខេត្តកំពង់ស្ពឺថា គ្មាននរណាត្រូវបានចាប់ខ្លួនក្រោយដីតំបន់ការពារជាង៤ពាន់ហិកតាត្រូវបានទន្រ្ទានយក
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង អះអាងថា រដ្ឋបាលខេត្តនេះបានដកហូតដីទំហំជាង ៤,០០០ហិកតា ដើម្បីយកមករក្សាទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីរកឃើញថា ដីនោះត្រូវបានជនខិលខូចទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។