UN​ជំរុញ​​កម្ពុជា​​ប្រកាន់​​ខ្ជាប់​​លទ្ធិ​ប្រជា​ធិប​តេយ្យ​​សេរី​​ពហុ​បក្ស​ ស្រប​​ពេល​​ខួប​២៧​ឆ្នាំ​​នៃ​​រដ្ឋ​ធម្មនុញ្ញ​ ​

អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឱ្យ​កម្ពុជាបន្ត​ប្រកាន់​ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​គោរព​សិទ្ធ​មនុស្ស ស្របតាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្សដែល​កម្ពុជា​បាន​ទទួលស្គាល់។

ម៉ាឡេស៊ី តម្រូវ​​ឱ្យ​​ជន​បរទេស​​រួម​​ទាំង​​ពលរដ្ឋ​ខ្មែរ​​ដែល​​ធ្វើ​ដំណើរ​​ចូល​​ប្រទេស​​នេះ​​បង់​ថ្លៃ​​ធ្វើ​​ចត្តា​ឡីស័​ក​

ស្ថាន​ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានឱ្យ​ដឹង​ថា ប្រទេស​ម៉ាឡេស៊ីបាន​តម្រូវ​ឱ្យ​ជនបរទេស​ទាំងអស់ រួម​ទាំង​ពលរដ្ឋខ្មែរ ដែល​មានបំណង​ធ្វើដំណើរ​ចូល​ទៅ​ប្រទេស​នេះ ត្រូវ​បង់ថ្លៃ​ធ្វើ​ចត្តាឡីស័​កប្រមាណ១ ១៥០ដុល្លារ សម្រាប់​អ្នកដំណើរ​ម្នាក់។

កម្ពុជា​ស្នើ​​រុស្ស៊ី​ផ្តល់​​ជំនួយ​​ថ្នាំ​​វ៉ាក់សាំង​​ប្រឆាំង​​កូ​វីដ​១៩​

​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្នើ​ដល់​ប្រទេស​រុស្ស៊ីផ្តល់​នូវ​ជំនួយ​ថ្នាំ​វ៉ាក់សាំង​កូ​វីដ១៩ដល់​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស។

តំណាង​​អូស្ត្រាលី​​ប្រចាំ​​នៅ​​កម្ពុជា​​បង្ហាញ​​ក្ដី​​បារម្ភ​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​ក្រុម​សកម្ម​​ជន​​នា​​ពេល​​ថ្មី​ៗ​

តំណាង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ។

សាលា​បឋម​សិក្សា​យុគន្ធរ

ADB ផ្តល់​កម្ចី​ជាង​២៩​លាន​ដុល្លារ​គាំ​ទ្រ​​​​​​ផ្នែក​​​ផ្តល់​សេវា​សាធារ​ណៈ​នៅ​កម្ពុជា​

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បី​គាំទ្រ​ការ​​ធ្វើ​ឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ តាមរយៈកំណែទម្រង់សំខាន់ៗក្នុងការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈនិងវិមជ្ឈការ ជាពិសេសនៅតាមតំបន់ជនបទដែលភាគច្រើនមានពលរដ្ឋក្រីក្ររស់នៅ។

ទូត​​អាមេរិក​​ចោទ​សួរ​​ជា​ថ្មី​​ជុំវិញ​​ការ​​ចោទ​​ថា ​កម្ពុជា​​អនុញ្ញាត​​ឱ្យ​ចិន​​ប្រើ​​មូល​ដ្ឋាន​​កង​ទ័ព​ជើង​ទឹក​​រាម​​

មន្ត្រី​ការទូត​អាមេរិក បាន​ចោទសួរ​ជាថ្មី​ទៀត​ជុំវិញ​ព័ត៌មាន​ដ៏​ចម្រូង​ចម្រាស​ដែល​ចោទ​ថា កម្ពុជា​បាន​យល់ព្រម​អនុញ្ញាត​ឱ្យយោធា​ចិន​នូវ​សិទ្ធិ​ផ្ដាច់មុខ​ចូល​ទៅ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ពជើងទឹក​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ ភាគ​ខាងត្បូង​រាជធានី​ភ្នំពេញ។

អភិបាល​ខេត្ត​​កណ្ដាល​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១០​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯក​ភាព​​គ្នា​

​អាជ្ញាធរ​ខេត្ត​កណ្ដាល អះអាង​ថា ភា​គី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់ទៅ១០ទីតាំង​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​មិនទាន់​ឯកភាព​គ្នា ​ស្ថិត​ក្នុង​ខេត្តកណ្តាល ខណៈ​ជាង១០ទីតាំង​ផ្សេងទៀត​ជា​តង់​កៅស៊ូ។

រដ្ឋា​ភិបាល​​កម្ពុជា​និង​USAID​ បើក​​យុទ្ធនា​ការ​​រួម​គ្នា​​ការពារ​​តំបន់​​ព្រៃ​​ឡង់​

​ក្រសួងបរិស្ថាននិង​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋអាមេរិក (USAID) បើក​យុទ្ធនាការ​ការពារ​តំបន់​ព្រៃ​ឡង់ ដើម្បី​អភិរក្ស​ព្រៃឈើ សត្វព្រៃ និង​ទ្រទ្រង់​ជី​វ​ៈចម្រុះ​នៅ​តំបន់ការពារធម្មជាតិ​ព្រៃ​ឡង់ បន្ទាប់ពី​តំបន់​នេះ​មានការ​កាប់​ទន្រ្ទាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ពីសំណាក់​ជនខិលខូច​មួយចំនួន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ប្រតិកម្ម​នឹង​ទណ្ឌ​កម្ម​អាមេរិក​លើ​ក្រុមហ៊ុន​ចិន UDG នៅ​ខេត្ត​កោះកុង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ប្រតិកម្មតបទៅនឹងការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅ​លើ​ក្រុមហ៊ុន​ចិន Union Development Group (UDG) ដែល​កំពុង​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​លើ​គម្រោង​អភិវឌ្ឍន៍។

វៀតណាមជូនពរកម្ពុជាឱ្យមានសុភមង្គលនិងសប្បាយរីករាយ

ស្ថានទូតវៀតណាមប្រចាំកម្ពុជា ជូនពរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឱ្យប្រជាជនកម្ពុជាមានសុភមង្គល និងមានភាពសប្បាយរីករាយក្នុងអត្ថន័យជ្រាលជ្រៅជាមួយក្រុមគ្រួសារ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ