ចិនជំរុញប្រសិទ្ធភាពប្រព័ន្ធធារាសាស្ត្រពីរនៅតាម​ទន្លេមេគង្គក្នុង​ប្រទេស​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់ចិន បាន​ជំរុញកម្ពុជា​ឲ្យ​ពន្លឿន​គម្រោង​សាង​សង់​ប្រព័ន្ធធា​រាសា​ស្ត្រនៅទន្លេមេគង្គ​ប្រកបដោយប្រសិទ្ធភាព តាម​យ​​​ន្តកា​​រមេ​គង្គ​-ឡា​នឆាង។

អតីតឧបនាយករដ្ឋមន្ត្រីរំឭកឲ្យយាងព្រះមហាក្សត្រធ្វើជាអាជ្ញាកណ្តាលផ្សះផ្សាជាតិ

អ្នកនយោបាយជើងចាស់ ដែលកំពុងនិរទេសខ្លួន លោក លឺ ឡាយស្រេង អំពាវនាទៅអ្នកនយោបាយវិលទៅរកតុចរចា ដោយ​មា​ន​ព្រះ​​ហា​​​​ក្ស​​ត្រ​ធ្វើ​​​ជា​អាជ្ញាកណ្តាលដើម្បីផ្សះផ្សារជាតិ ខណៈសម្ពាធពីប្រទេសលោកសេរីកាន់តែកើនឡើង​ជំរុញឲ្យ​ស្តា​​​​​រល​​​​ទ្ធិ​​​​​ប្រ​​​​​​​ជា​​​​ធិ​​​បេ​យ្យ​ឡើងវិញ ។

តុលាការកោះហៅលោក សម រង្ស៊ី និងភរិយា រឿងបង្កើតចលនាសង្គ្រោះជាតិ

សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី និងភរិយារបស់លោក ឲ្យចូលឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងរឿងបង្កើតចលនាសង្គ្រោះជាតិ ដោយចោទថា បានបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម។

ចិនប្រកាសគាំទ្រលោក ហ៊ុន សែន ក្នុងការបន្តដឹកនាំប្រទេស

ប្រទេសកុម្មុយនីសចិនប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្តជាប់ឆ្នោត​ក្នុងការដឹកនាំ​ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនបានលើកឡើងថា នៅរាត្រី ថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០១៨ លោកហ៊ុន សែន បានជួបពិភាក្សាគ្នាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ( Wang Yi) ក្រុង​ហាណូយប្រទេសវៀតណាម។ ការចុះផ្សាយដដែលក្នុងជំនួបនោះភាគីចិនបានប្រកាសថាខ្លួនគាំទ្រ និងជូនពរឲ្យលោក ហ៊ុន សែន បន្តជាប់ឆ្នោត​ដឹកនាំ​ ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ ការចុះផ្សាយដដែលនោះបន្តថារដ្ឋមន្រ្តីការបរទេសចិនក៏បានលើកឡើងទៅកាន់លោក ហ៊ុន សែន ថា ប្រទេស​ចិន បានតាមដាន​ និង គាំទ្រនូវវិធានការទាំងឡាយដែលលោកហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍​នា​ពេលកន្លងមក ក្នុង​ការពារ និងថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេសកម្ពុជា៕

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក សម រង្ស៊ី ថា លោក ហ៊ុន សែន នៅពីក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧

អតីតមេដឹកនាំបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បានយកខួបនៃព្រឹត្តិការណ៍​បោកគ្រាប់បែ​កសម្លាប់​ក្រុ​មបា​តុ​ក​រ ​កា​លពី២១ឆ្នាំមុន មកភ្ជាប់ថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយបទឧក្រិដ្ឋនេះ។

លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ទៅប្រជុំនៅវៀតណាម​ថ្ងៃ​ស្អែក

ក្រសួងការបរទេសកម្ពុជា ជូនដំណឹងថា នៅចុងសប្តាហ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នឹងធ្វើ​ដំណើរ​ទៅប្រទេសវៀតណាម ដើម្បីចូលរួមកិច្ច​ប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ នៅទីក្រុងហាណូយ។

សហភាពអន្ដរសភា(IPU)ជួបរដ្ឋមន្រ្តីក្រសួងយុត្តិធម៌​និយាយរឿង​សិទ្ធិតំណាងរាស្រ្ត​

សភា១៧៣ប្រទេសជំរុញឲ្យធានាសិទ្ធិបក្សប្រឆាំងតាមគោលការណ៍ប្រជាធិបតេយ្យឡើងវិញ

សហភាព​អន្តរ​សភា ដែលមានសមាជិក ១៧៣ប្រទេស បាន​ថ្កោល​ទោស​ជា​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បាន​​ជំរុ​ញ​​ឲ្យ​​ផ្ដល់​សិទ្ធិខាង​នយោ​បា​យពេ​ញលេញឡើងវិញ ដល់​អតីត​បក្ស​ប្រឆាំងតាមគោលការណ៍ប្រជាធិបតេយ្យ​។

សហភាព​អន្តរសភា​ជំរុញ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​អតីត​បក្ស​ប្រឆាំង

សហភាព​អន្តរ​សភា កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ថ្កោល​ទោស​ជា​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា និង​បាន​​ជំរុញ​ទៅ​រដ្ឋាភិបាល​នេះ ឲ្យ​ផ្ដល់​សិទ្ធិ​ខាង​នយោបាយ​ដល់​អតីត​បក្ស​ប្រឆាំង​វិញ។

នាយករដ្ឋមន្ត្រីអំពាវនាវកុំឲ្យរថយន្តឈ្នួលដំឡើងថ្លៃសំបុត្រនៅថ្ងៃចូលឆ្នាំខ្មែរ

នាយករដ្ឋមន្ត្រី អំពាវនាវទៅម្ចាស់រថយន្តឈ្នួល កុំឲ្យដំឡើងថ្លៃសំបុត្រ អំឡុងចូលឆ្នាំខ្មែរ​ ដោយថា ដើម្បីជួយសម្រួលដល់ជីវភាព អ្នកធ្វើដំណើរទៅលេងស្រុកកំណើត នារដូវបុណ្យជាតិមួយនេះ។

មន្ត្រីរុញការទទួលខុសត្រូវដាក់គ្នាករណីមិននាំលោក កឹម សុខា ចូលរួមសវនាការ

អាជ្ញាធរបានបកស្រាយខុសគ្នា ពាក់ព័ន្ធនិងការមិននាំខ្លួនលោក កឹម សុខា​ មកចូលរួមសវនាការកាលពីម្សិលមិញ   ខណៈ តុលាការ អះអាងថា ខ្លួនបានចេញ​ដីកាកោះ​ឲ្យ​នាំខ្លួន​លោក កឹម សុខាតាមនីវិធីច្បាប់រួចហើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ