សាលាឧទ្ធរណ៍ច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់អតីតសកម្មជនបក្សសង្រ្គោះជាតិនៅស្វាយរៀង
សាលាឧទ្ធរណ៍នៅថ្ងៃនេះ បានប្រកាសសាលដីកាដោយចាត់ទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឱ្យអតីតសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀង លោក គង់ ម៉ាស់ នៅក្រៅឃុំ ថានៅតែបានការដដែល។