ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃបញ្ជាទៅមន្ត្រីក្រោមឱវាទឲ្យទប់ស្កាត់ចលនាវិលចូល​ស្រុករបស់ក្រុមលោកសមរង្ស៊ី

ក្រសួងមហាផ្ទៃ បានបញ្ជាទៅមន្ត្រីក្រោមឱវាទទាំងអស់ឲ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចាប់ពីដើមខែវិច្ឆិកានេះ រហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក ដើម្បីទប់ស្កាត់ចលនាវិលចូលស្រុករបស់លោកសមរង្ស៊ី។

លោក សម រង្សុី

លោក​ សម​ រង្ស៊ី​ ប្រកាស​បូជាជីវិត​ដើម្បី​ស្ដា​រប្រ​ជា​ធិប​តេយ្យ​

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ប្រកាស​ចូល​កម្ពុជា​តាម​ការ​គ្រោងទុក​នៅ​ថ្ងៃទី៩វិច្ឆិកា​ ទោះ​ត្រូវ​បូជាជីវិត​ក៏ដោយ​ ដោយ​ថា​ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​ ខណៈ​បក្ស​កាន់អំណាច​បន្ត​ផាត់ចេញ​ពី​ឆាកនយោបាយ​។

សកម្មជននិងមន្ត្រីបក្សប្រឆាំង

អតីតសមាជិកបក្សសង្គ្រោះជាតិ៥៧នាក់ ត្រូវបានចាប់ខ្លួនគិតត្រឹម​ចុងខែតុលានេះ

អតីតសមាជិក​គណបក្សសង្គ្រោះជាតិចំនួន​៥៧នាក់ ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនគិតត្រឹមល្ងាចថ្ងៃទី២៨តុលាឆ្នាំ២០១៩។

ក្រសួង​មហាផ្ទៃ

ក្រសួងមហាផ្ទៃ ណែនាំមន្ត្រីរាជការ​មិនឱ្យឈប់​ក្នុង​អំឡុងថ្ងៃផែនការវិលចូលស្រុករបស់លោក សម រង្ស៊ី

អាជ្ញាធរខេត្តខ្លះបានចេញបម្រាមមិនឱ្យមន្ត្រីរាជការរបស់ខ្លួន ឈប់សម្រាកឬ ចេញទៅក្រៅប្រទេស​ចាប់ពី​ចុងខែ​តុលា​ រហូតដល់ថ្ងៃទី១៣វិច្ឆិកា ដោយថាជាការបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

ក្រុម​អ្នកគាំទ្រអតីតCNRP​នៅ​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​ការវិល​ត្រលប់​របស់​លោក​ សម រង្ស៊ី ចូល​កម្ពុជា

ក្រុម​អ្នកគាំទ្រ​អតីតគណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​គ្រោង​ធ្វើ​បាតុកម្ម​​នា​ដើម​ខែ​ក្រោយ​ដើម្បី​គាំទ្រ​ការវិល​ត្រលប់​របស់​លោក សម រង្ស៊ី ចូល​ស្រុក​ខ្មែរ​វិញ។

សមាជិកសភាប្រទេសស៊ុយអែត

សមាជិកសភាស៊ុយអែត ជំរុញឱ្យកម្ពុជាអនុវត្តន៍អនុសាសន៍អ្នករាយការណ៍ពិសេស UN

សមាជិកសភាស៊ុយអែត ជំរុញឱ្យកម្ពុជាអនុវត្តន៍​អនុសាសន៍អ្នករាយការណ៍ពិសេសអង្កការសហប្រជាជាតិ ពិសេសជំ​រុញឱ្យនាយករដ្ឋមន្រ្តីកម្ពុជា ដោះលែងលោក កឹម សុខា និងបើកផ្លូវឱ្យមានកិច្ចសន្ទនារវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំង។

២៣ តុលា

មនុស្សរាប់រយនាក់ ចូលរូម​​ក្នុងខួបទី២៨នៃ​​កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស

ក្រុមអង្គការសង្គមស៊ីវិល អ្នកនយោបាយ សហជីព កម្មករ អ្នករត់ម៉ូតូឌុបរាប់រយនាក់បានជួបជុំគ្នារំលឹកខួបលើទី២៨នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការប្រារព្ធពិធីផ្លូវការនេះធ្វើឡើងនៅទីលានប្រជាធិបតេយ្យនាព្រឹកថ្ងៃទី២៣តុលាឆ្នាំ២០១៩នេះ។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

លោក​ សម​ រង្ស៊ី​ អំពាវនាវ​ឱ្យ​ពលករ​នៅ​ប្រទេស​ថៃ​អមដំណើរ​ចូល​កម្ពុជា​

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំងនិរទេស​ខ្លួន​ លោក​ សម​ រង្ស៊ី​ អំពាវនាវ​ឱ្យ​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​ វិល​ចូល​កម្ពុជា​នៅ​ថ្ងៃទី៩វិច្ឆិកា​ ជាមួយ​លោក​ ដោយ​ថា​ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​លើទឹក​ដី​កំណើត​របស់​ខ្លួន​ ។

កញ្ញា កឹម មនោវិទ្យា (រូបភាពពីហ្វេសប៊ុកកញ្ញា កឹម មនោវិទ្យា)

កឹម មនោវិទ្យា៖ ការសន្យាវិលត្រឡប់របស់លោក សម រង្ស៊ី គឺគ្រាន់តែចង់បានចំណាប់អារម្មណ៍

កូនស្រីរបស់លោក កឹម សុខា មេបក្សប្រឆាំងដែលត្រូវបានឃុំខ្លួននិងជាអ្នកនាំពាក្យរបស់អតីតគណបក្សសង្គ្រោះជាតិ បានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅខែក្រោយនេះថាគ្រាន់តែជា«ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។

សន្តិភាពទីក្រុងប៉ារីស

អ្នកវិភាគថារដ្ឋាភិបាលនៅតែមិនទាន់គោរពតាមស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ឱ្យបានពេញលេញ​

អ្នកវិភាគ លើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅតែមានសារសំខាន់សម្រាប់កម្ពុជា និងជាមូលដ្ឋានគ្រឹះដើម្បីដោះស្រាយជម្លោះនយោបាយខ្មែរ និងដើម្បីធានាអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីមិនអាចរំលោភបាន ព្រមទាំងនាំកម្ពុជាទៅកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជាដើម។ ទោះយ៉ាង​ណាពួកគាត់​លើកឡើងថា រដ្ឋាភិបាលនៅមិនទាន់គោរពតាមស្មារតីនេះឱ្យបានពេញលេញឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ