មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត (ម៉ាស់ស អាវខៀវ) និងលោក នី សុខា (ម៉ាស់ស អាវពណ៌ផ្ទៃមេឃ) ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

តុលាការ​កំពូល​គ្រោង​បើក​សវនាការ​លើ​បណ្ដឹងសាទុក្ខ​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥រូប​នៅ​ថ្ងៃសុក្រនេះ

តុលាការ​កំពូល គ្រោង​បើកសវនាការ​លើបណ្ដឹង​សាទុក្ខរបស់មន្ត្រីជាន់ខ្ពស់ និងអតីត​មន្ត្រីស​មាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ចំនួន៥រូប នៅថ្ងៃទី៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

មេធាវី​​ការពារក្ដី​លោក សុន ឆ័យ ដាក់​ពាក្យប្ដឹង​ជំទាស់​ជា​ផ្លូវការ​ប្រឆាំង​សាលក្រម​សាលាដំបូង ទាមទារ​ទម្លាក់​បទចោទ​លើកូនក្ដី

មេធាវីការពារក្ដីលោក សុន ឆ័យ នៅតែទាមទារឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តី និងដាក់ពាក្យបណ្តឹងជំទាស់ប្រឆាំងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឱ្យកូនក្ដីបង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន៧៥ម៉ឺនដុល្លារ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។

ពលរដ្ឋធ្វើដំណើរនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

អតីតមេឃុំត្រែងត្រយឹងមកពីបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងញុះញង់

សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ចាប់ខ្លួនអតីតមេឃុំត្រែង​ត្រយឹង កូតាមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី កឹម តុលា ​បន្ទាប់ពីតុលាការរាជធានីភ្នំពេញ ចេញសាលក្រមកំបាំងមុខ ដាក់ពន្ធនាគារ១៨ខែ និងចេញដីកាចាប់ខ្លួន ទាំងសាម៉ីខ្លួនមិនបានដឹងរឿងនោះឡើយ។

តុលាការ​ឃុំខ្លួន​អនុ​ប្រធានការិយាល័យ​ស្រុកលើកដែក និង​បក្ខ​ពួក​រឿង​«ការ​ទិញ​​ពេស្យា​ចារ​​កុមារ​»

ចៅក្រមសាលាដំបូងខេត្តកណ្តាល បានបញ្ជាឱ្យសមត្ថកិច្ចឃុំខ្លួន អនុប្រធាន​ការិយាល័យ​​នីតិកម្ម​មន្ត្រី​​សាលាស្រុក​លើកដែក និងបក្ខពួកដែល​ជាជនជាតិវៀតណា​ម្នាក់ទៀត ពាក់ព័ន្ធសំណុំរឿង “​ការទិញ​ពេស្យាចារ​កុមារ”។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

តុលាការកំពូលមិនអនុញ្ញាតឱ្យសកម្មជនបក្សប្រឆាំង លោក អៀ ចាន់ណា នៅក្រៅឃុំបណ្ដោះអាសន្ន

តុលាការកំពូល សម្រេច​មិន​អនុញ្ញាត​ឱ្យលោក អៀ ចាន់ណា មន្ត្រីគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ នៅក្រៅឃុំបណ្ដោះអាសន្ន ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមដែរ។

តុលាការ​​កំពូល​សម្រេច​​ប្រគល់​លិខិត​ឆ្លងដែន​ដល់​អតីត​បុគ្គលិក​អាស៊ី​សេរី​​

​ប្រធាន​​ក្រុម​​ប្រឹក្សា​​​ជំនុំ​​ជម្រះ​​​​​នៃ​​​តុលាការ​កំពូល សម្រេច​​ប្រគល់​​​លិខិត​ឆ្លងដែន​ដល់​ អតីត​អ្ន​ក​រាយ​កា​រណ៍​ព័​ត៌មាន​​​​អាស៊ី​សេរី លោក យាង សុធារិន្ទ ដើម្បី​យក​ទៅ​ប្រើប្រាស់​​​វិញ ដោយ​សំអាង​​​​​ថា ជន​ជាប់ចោទ​រូបនេះ​ចូលរួម​សហការ​​ជាមួយ​តុលាការ​​នៅគ្រប់​នីតិវិធី​។

រដ្ឋ​មន្ត្រី​​ក្រសួង​​ព័ត៌មាន​​ថា ​សេចក្ដី​ព្រាង​ច្បាប់​​ស្ដីពី​​សិទ្ធិ​ទទួល​ព័ត៌មាន​​បាន​​បញ្ជូន​​ដល់​ដៃ​​គណៈ​រដ្ឋ​មន្ត្រី

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន អះអា​ង​ថា សេចក្តី​ព្រាង​​ច្បាប់​​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌​មាន​​បាន​បញ្ជូន​ទៅ​ដល់​ដៃ​គណៈរដ្ឋមន្ត្រីមួយរ​យៈ​ហើយ ដោយ​រង់ចាំ​តែ​ស្ថាប័ន​នេះ​​ប្រជុំ​ពិនិត្យប៉ុណ្ណោះ។

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

សមាជិកសភានិងបក្សក្រៅរដ្ឋាភិបាលចំនួន១២ ខ្វែងគំនិតគ្នារឿងស្នើកែប្រព័ន្ធបោះឆ្នោត

​ស​មាជិ​​កសភា និង​គណបក្សក្រៅរដ្ឋា​ភិ​បាល​ចំ​នួន​​១២ ​ខ្វែងគំនិតគ្នា​​ជុំវិញការ​ទាមទារ​​​កែច្បាប់​ ​ដើម្បី​ឱ្យការបោះ​ឆ្នោតខាង​មុខ​ មាន​លក្ខ​ណៈ​​សេរី​ ត្រឹ​មត្រូវ និង​យុត្តិធម៌ ​តាមគោលការ​ណ៍​ប្រ​ជាធិ​ប​តេ​យ្យ ​ខណៈ​​​រង​កា​​រ​​រិះគ​​​ន់​ថា ​​​ប្រ​​ព័​ន្ធបោះឆ្នោត​​ប​​​ច្ចុ​ប្បន្ននៅ​ខ្វះជំនឿ​ទុក​ចិត្ត​។

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្រុមគ្រួសារ និង​សាច់ញាតិ​​​​ប្រហែល​៣០នាក់​របស់កម្មករដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅភ្នំពេញ​កាលពីឆ្នាំមុន បាននាំគ្នាទៅ​ប្រមូលផ្តុំ លើកបដាតវ៉ា និងដាក់ញត្តិ​នៅរដ្ឋបាលខេត្តកំពង់ស្ពឺ ស្នើកុំកិច្ច​អន្តរាគមន៍​រកយុ​ត្តិធម៌​ ដោយថាជនបង្កមិនទាន់ទទួលទោស ហើយជនរងគ្រោះមិនទាន់ទទួលសំណងត្រឹមត្រូវ។

សាច់ញាតិ​កម្មករ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ស្ពឺ​កាលឆ្នាំមុន ទាមទារ​យុត្តិធម៌​ឱ្យ​អ្នកស្លាប់​និង​របួស

ក្រុមគ្រួសារ​ និងសាច់ញាតិ​​​​កម្មករនៅខេត្តកំពង់ស្ពឺ ដែល​ជួប​ហេតុ​ការ​ណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​មុន បាន​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ជូនកម្មករ​ដែល​ស្លាប់និង​របួស ក្រោយហេតុការណ៍នេះ​បានកើតឡើងរយៈពេល១ឆ្នាំហើយ​ ប៉ុន្តែជនបង្កមិន​ត្រូវ​បាន​តុលាការចាប់​មកទទួលខុសត្រូវ និងផ្ដល់សំណងដល់ជនរងគ្រោះតាមផ្លូវច្បាប់។

លោក យាង សុធារិន្ទ ហៅយាង សុជាមេត្តា ប្រាប់ក្រុមអ្នកសារព័ត៌មាននៅខាងមុខបរិវេណតុលាការកំពូល ពាក់ព័ន្ធនឹង​​បណ្ដឹងសាទុក្ខ​​​​សុំលិខិតឆ្លងដែន នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

តុលាការកំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​ស្នើសុំ​លិខិតឆ្លងដែន​របស់​អតីត​បុគ្គលិក​អាស៊ីសេរី នៅថ្ងៃស្អែកវិញ

មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ឱ្យដឹងថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​​នៃ​តុលាការ​កំពូល គ្រោងនឹងប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួន​លើ​​បណ្ដឹង​សាទុក្ខ​​​​សុំលិខិតឆ្លងដែនរបស់អតីតអ្នក​រាយការណ៍ព័ត៌មាន​​​អាស៊ីសេរី នៅថ្ងៃសុក្រស្អែកនេះវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ