ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីទាមទារឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​មក​ពី​គណបក្ស​ពលករ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល ទាមទារ​​ឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង​ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់ ហើយក្រុមហ៊ុនល្បែងមួយនេះក៏គួរដោះស្រាយបញ្ចប់វិវាទការងារដែលបានអូសបន្លាយជាង១ឆ្នាំមកនេះឱ្យបានត្រឹមត្រូវ​។

លោក សុន ឆ័យ បង្ហាញ​ជំហរ​រឹងមាំ​ទៅ​ដៃគូ​ប្រកួត​ទោះ​ប្រឈម​វិធានការ​រឹបអូស​ទ្រព្យសម្បត្តិ

អ​នុប្រធា​នគ​ណ​បក្ស​ភ្លើ​ងទៀ​ន​ លោ​ក​ ​សុ​ន ​ឆ័​យ ​បាន​លើ​ក​ឡើងថា ដើ​ម្បី​ឆ្ពោះ​ទៅរ​ក​ជ័​យជ​ម្នះនៃ​ការបោះ​​​​ឆ្នោ​​ត​ជា​តិ​ឆ្នាំ​​​២០២៣ខាងមុខ លោកមិនធ្វើតាមការគំរាមកំហែងរបស់ដៃគូប្រកួតឡើយ ខណៈលោកកំពុងប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិឱ្យទៅបក្សកាន់អំណាចដែលជាភាគីឈ្នះក្ដី។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

សវនាការ​ជំនុំជម្រះ​អ្នកគាំទ្រ​ដំណើរ​វិលត្រលប់​របស់​លោកស្រី មូរ សុខហួរ ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅដើមខែក្រោយ

សវនាការ​​ជំនុំ​ជម្រះ​​​អតីត​ថ្នាក់ដឹកនាំ​​​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវតុលាការរំលាយ និង​​អ្ន​ក​​គាំទ្រ​​ ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញការ​​គាំទ្រ​​​ដំណើរ​វិល​ត្រលប់មកកម្ពុជាវិញ​របស់​លោកស្រី មូរ សុខហួរ នឹង​ឈាន​​​ដល់​​ការធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយ​នៅ​ដើមខែ​ធ្នូ។

លោក សៀម ភ្លុក ជិះរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

តុលាការ​សម្រេច​លើក​ពេល​សវនាការ​លោក សៀម ភ្លុក ក្រោយ​អវត្តមាន​មេធាវី

ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ និងមនុស្ស១២នាក់ទៀត ក្រោមបទចោទ «​ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ទៅពេល​ក្រោយ​វិញ បន្ទាប់ពីមានសំណើពី​ជនជាប់ចោទ និងមេធាវី។

លោក យី សុខសាន្ត បុគ្គលិក​សមាគម​អាដហុក​ ផ្ដល់បទសម្ភាសក្រោយចេញពីតុលាការកំពូល ពាក់ព័ន្ធនឹងសំណុំរឿងក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

តុលាការ​កំពូល​បដិសេធ​បណ្ដឹងសាទុក្ខ​មន្ត្រី​និង​អតីត​មន្ត្រី​អាដហុក​៥រូប ដោយ​សម្រេច​ឱ្យ​ពួកគាត់​នៅ​មាន​ទោស​ដដែល

តុលាការកំពូលបដិសេធបណ្ដឹងសាទុក្ខអតីត និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៥រូប​ ដោយតម្កល់សាលដីកាតុលាការថ្នាក់ក្រោម ដែលបានផ្ដន្ទាទោសឱ្យពួកគាត់ជាប់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់​​សាក្សី និង​​សមគំនិត​សូកប៉ាន់​សាក្សី​» ទុកជាបានការ​។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រសួងមហាផ្ទៃ​គ្រោង​ជួប​សង្គមស៊ីវិល​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

​​​​មន្ត្រីជំនាញក្រសួងមហាផ្ទៃ គ្រោងជួបជាមួយមន្ត្រីអង្គការ​​សង្គមស៊ីវិលនៅក្នុងពេលឆាប់ៗនេះ ដើម្បី​ពិភាក្សានិង​ប្រមូល​យកធាតុ​​​​ចូល​​បំពេញ​​បន្ថែម​ លើខ្លឹ​ម​សារ​​​នៃ​​​សេចក្ដីព្រាងច្បាប់​ ស្តីពី «បទល្មើសបច្ចេកវិទ្យា» ដើម្បីឱ្យ​សេចក្ដីព្រាងច្បាប់នេះកាន់តែមានសុក្រឹតភាព​នៅពេ​ល​អនុម័ត។ 

ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើតុលាការដោះលែងស្វាមីខ្លួនដែលកំពុងមានជំងឺ

​ភរិយា​​របស់​សកម្មជនការពារព្រៃឈើ​​ លោក ឆន ផល្លា ស្នើទៅតុលាការ​​ទម្លាក់​​​ចោល​រា​ល់​ការ​ចោទប្រកាន់​ និង​ដោះលែង​​ស្វាមី​របស់ខ្លួន​​​ឱ្យ​មានសេរីភាព​ឡើងវិញ ក្រោមហេតុផល​ថា ស្វាមីរបស់គាត់បាន​​ធ្លាក់ខ្លួន​ឈឺនៅក្នុងពន្ធនាគារ​​​ ប៉ុន្តែ​​ប្រធាន​ពន្ធនាគារ​អះអាងថា អ្នកជាប់ឃុំរូបនោះ​​មិន​មាន​​ជំងឺ​​នោះ​ទេ​។​  ​

មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក នី សុខា ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានពាក់ព័ន្ធករណី «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» នៅក្រៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

មន្ត្រីអាដហុក សង្ឃឹម​ថា​តុលាការ​កំពូល​នឹង​ទម្លាក់​ចោល​បទចោទ​ប្រកាន់​ទៅលើ​ពួកគេ

ប្រធាន​​សមាគមការពារសិទ្ធិមនុស្ស​​​អាដ​​ហុក បង្ហាញ​ក្ដីសង្ឃឹមថា តុលាការ​កំពូលនឹង​​ទម្លាក់​ចោល​​រាល់ប​​ទ​ចោ​ទ​ប្រកាន់ទៅ​​លើ​បុគ្គលិក​ និង​អតីតបុគ្គលិក​​អាដហុក​​ទាំង​៥រូប​ ដើម្បី​ផ្ដល់យុត្តិ​ធម៌​ដល់​ពួកគាត់​​ដែល​​ជា​​អ្នក​ធ្វើ​ការ​ងារផ្នែក​សិទ្ធិមនុស្សនិង​សង្គម​។

មេធាវី​សួរ​សមត្ថកិច្ច​ពី​នីតិវិធី​​ស៊ើប​អង្កេត​​លើ​ប​ណ្តាញ​សង្គម​​​ ក្នុង​​​សំណុំ​រឿ​​ង​​ដំណើរ​វិល​ត្រឡប់​​របស់​​លោកស្រី មូរ សុខហួរ​

មេធាវីការពារក្តីឱ្យ​​សកម្មជនបក្សប្រឆាំង បាន​ទាម​ទារ​ឱ្យ​នគរបាលយុត្តិធម៌ បង្ហាញ​ទី​កន្លែងដែល​កូន​ក្ដីរបស់ខ្លួន បាន​​បង្ហោះ​សារ​លើ​​បណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវបានសមត្ថកិច្ចដកស្រង់យកមកធ្វើជាភស្ដុតាង​​ដាក់​បន្ទុក។

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា) ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង កញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ឡើងវិញ​។

យុវជនខ្មែរថាវរៈ​ធ្វើ​យុទ្ធនាការ​បង្អត់​អាហារ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី

ក្រុមយុវជនខ្មែរថាវរៈ ធ្វើយុទ្ធនាការ​​បង្អត់អាហារ​ក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីទាមទារឱ្យ​តុលាការ​ដោះលែង​​មេធាវីអន្តរជាតិ​សញ្ជាតិខ្មែរ-​អាមេរិកាំង គឺកញ្ញា សេង ​ធារី​ ឱ្យមានសេរីភាព​ក្រោយជាប់ពន្ធនា​គារ​រយៈពេល​១៥២ថ្ងៃ​ ដោយគិតត្រឹម​ថ្ងៃ​ពុធនេះ​។​​​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ