លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែអក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥គីឡូម៉ែត្រ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន កៀរគររកសំឡេងឆ្នោតមុនយុទ្ធនាការឃោសនាបោះឆ្នោត

លោ​ក​នាយ​ក​​រ​​​ដ្ឋ​​ម​ន្ត្រី ​ហ៊ុ​​ន ​សែន​​ ផ្ញើ​សារជាថ្មី​​ឱ្យ​ព​លរ​ដ្ឋ​បន្ត​បោះ​ឆ្នោ​តគាំ​ទ្រ​គណ​ប​ក្ស​ប្រ​ជាជ​នក​ម្ពុជា មុន​​យុ​ទ្ធ​នា​​​កា​រឃោ​សនារកសំឡេងឆ្នោត​​​​មកដល់​ ដោយលោក​​​បង្ហាញការ​តាំងចិ​ត្តថា​ រ​ដ្ឋា​ភិបា​ល​​នឹង​បន្ត​ធ្វើ​ឱ្យ​​​​ខ្សែ​ប​ន្ទា​ត់ព្រំ​​​ដែ​ន​​ដែល​ធ្លា​ប់​តែមាន​ជម្លោះ​ ​ក្លា​​យ​​​​ជា​តំ​បន់សេដ្ឋកិច្ច​ឬ​​ដោះដូ​រទំ​និ​ញ ​រ​ក្សា​​ស​​​ន្តិភាព ​និងលំ​​​​​ហ​​​សេ​​​​​​​រីភាព ជាដើ​​ម។

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

លោក ដាំ សិទ្ធិ អតីត​តំណាងរាស្ត្រ​គណបក្ស CNRP ចុះចូល​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

អតីតតំណាងរាស្រ្តមណ្ឌលភ្នំពេញ កូតាមកពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយ​​​ធ្លាប់​​ធ្វើកិច្ចការលើប្រព័ន្ធផ្សព្វផ្សាយដែលបម្រើគោលនយោបាយឱ្យគណបក្សជំទាស់ បានចុះ​​ចូលជា​​មួយ​​គណបក្សប្រជាជនកម្ពុជា។

គណបក្សឆន្ទៈខ្មែរ ប្រារព្វពិធីអង្គសមាជវិសាមញ្ញ នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

កូនលោក គង់ គាំ រំពឹងលើការស្ដារប្រជាធិបតេយ្យ ក្រោយចូលរួមជាមួយបក្សភ្លើងទៀន

ប្រធានគណបក្សឆន្ទៈខ្មែរ ដែលជាកូនបង្កើតរបស់លោក គង់ គាំ គឺលោក គង់ មុនីកា សម្អាងថា ការទៅចូលរួមជា​មួ​យគណបក្សភ្លើង​ទៀន ដើម្បីត្រៀមខ្លួនប្រកួតការបោះឆ្នោតជាមួយបក្សកាន់អំ​​ណា​ចនៅឆ្នាំ២០២៣ខា​ង​មុខ អាចនឹងស្ដារប្រ​​​​ជាធិបតេយ្យឡើងវិញបាន ខណៈអ្នកឃ្លាំមើលមានជំនឿតិចតួចពី​ចរន្តរួបរួមនេះ​។

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រី​រដ្ឋាភិបាល​ប្រតិកម្ម​សារ​លោក សម រង្ស៊ី ដែល​ជំរុញ​ឱ្យ​បក្ស​នយោបាយ​ជំទាស់​ការ​ផ្ទេរ​អំណាច​ទៅ​លោក ហ៊ុន ម៉ាណែត

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានហៅការលើកឡើងរបស់លោក សម រង្ស៊ី ដែល​អំពាវ​នាវ​​​​ឱ្យ​​​គណបក្ស​នយោបាយប្រឆាំង​គម្រោង​​ផ្ទេរ​អំណាច​បន្ត​ទៅ​កូន​ពី​សំណាក់​នាយក​រដ្ឋម​ន្ត្រី​ ថា​ជា​​​​ការ​​​​​​លូ​ក​​​ដៃ​​ចូលកិ​ច្ចកា​រផ្ទៃក្នុងរបស់​បក្សនយោបាយ​ដទៃដែលត្រូ​វ​បាន​ការ​ពារ​ដោយ​ច្បាប់ ហើយ​​​​កា​​​រ​​ធ្វើ​​ដូច្នេះមានន័យថាជាការរំលោភលើនីតិវិធីដែលមានជាធរមានរបស់កម្ពុជា។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី កាលអំឡុងឆ្នាំ២០១៣។ (ស្រី សុភ័ក្ត្រ)

អ្នកឃ្លាំមើល​យល់ថា ៥ឆ្នាំ​ក្រោយ​បិទខ្ទប់​បក្សជំទាស់ គឺគ្មានអ្នកឈ្នះ តែជាតិខាតបង់

អ្ន​កឃ្លាំ​មើល​ស​ង្គ​ម ​បង្ហាញ​ការ​យល់ឃើញ​​ថា​ ​​ឆ្នាំ២​​​០​​២​​៣ ​ជា​​ពេ​​ល​​​​​វេលា​​ដែ​ល​អ្ន​​​​​កន​​​យោបាយ​ខ្មែ​រ​​​ត្រូ​​​វរួ​​ម​គ្នា​​ស្ដារប្រជា​ធិ​ប​តេ​យ្យឡើងវិញ​ ​​​​​​​​ដើ​ម្បី​​ដោះ​​ស្រាយ​​បញ្ហា​​ជាតិ ដោយ​​សម្អាង​ថា ​វិធាន​បិទ​ខ្ទប់​អ្នក​ន​យោបា​យ​ជំទា​ស់​ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល​​​៥​ឆ្នាំ​ម​កនេះ​​​ គ្មាន​អ្នកឈ្នះ​នោះ​ទេ​​ ​​តែ​​ធ្វើឱ្យ​​ជា​​តិខា​តប​ង់។​

អ្នកគាំទ្ររាប់រយនាក់ចាំជូនដំណើរលោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោត (ដោយ ណាត សុភាព)

ជំហរ​អ្នកនយោបាយ​ដែល​ត្រូវបាន​តុលាការ​ដកសិទ្ធិ​ធ្វើ​នយោបាយ ក្រោយ​បម្រាម​ត្រូវ​ផុតកំណត់

ក្រុមអតីតអ្នកនយោបាយ​នៃគណបក្សសង្រ្គោះជាតិមួយចំនួន ដែលត្រូវតុលាការ​កំពូល​រំលាយ នៅ​​​តែមា​​​​ន​​ភាពស្ទាក់ស្ទើរអំពី​​​ជំហ​​រ​​​​​វិលចូលឆាកនយោបាយឡើងវិញ នៅ​បន្ទាប់​ពី​បម្រាម​តុលាការនឹ​ង​ត្រូវ​​​ផុត​​​​​កំ​​ណ​​​ត់​​នៅថ្ងៃទី​១៦ ខែវិច្ឆិកា ស្អែក​នេះ ដែល​បើក​ផ្លូវ​ឱ្យពួក​គេអាចធ្វើសកម្មភាព​​នយោ​​បា​​យ​​​បា​​នឡើងវិញ​ ប្រសិនបើពួកគេ​​គ្មានទោសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក កឹម សុខា៖ ឯករាជ្យ​​ជាតិ​​​ពិត គឺ​​ត្រូវ​គោរព​សិទ្ធិ​គ្នា​​​ដោយ​​មិន​​យក​​​​គ្នា​ជា​​សត្រូវ

ប្រ​ធាន​​​​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានយកទិវាបុណ្យ​​ឯករាជ្យ​ជាតិ​ផ្ញើ​សារ​ទៅ​ភាគី​​ពាក់​ព័ន្ធ​ថា ដើម្បី​ឱ្យមាន​ឯករាជ្យ​ជាតិ​ពិត​ ពលរដ្ឋខ្មែរ​ត្រូវគោរព​សិទ្ធិ​គ្នា មិន​​បង្ក​​ឱ្យ​ការឈឺចាប់ និង​មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ។

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្សភ្លើងទៀន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នានា​អំពី​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី

គណបក្សភ្លើងទៀន បដិសេធ​ចំពោះការ​ប្រកាន់​នានាអំពី​ទំនាក់​ទំនង​ជាមួយ​លោក សម រង្ស៊ី និង​ថ្កោល​ទោសបុគ្គល​ទាំង​ឡាយ​ណាដែល​មាន​ចេតនា​ប្រមាថ ឬ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ អង្គ​ព្រះ​ម​ហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក ហ៊ុន សែន​ ឃោសនា​រកសំឡេងឆ្នោត​ឱ្យ​បក្ស​របស់ខ្លួន​មុន​រដូវកាល​បោះឆ្នោត​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនរដូវឃោសនារកសំឡេងឆ្នោតមកដល់នេះ ​ហាក់បានផ្ញើសារបែបគំរាម ដើម្បីអូសទាញសំឡេងឆ្នោតឱ្យគណបក្សកំពុងគ្រប់គ្រងអំណាចដោយថា ដើម្បីរក្សាសន្តិភាពជម្រើសតែមួយគត់ គឺត្រូវបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

លោក ញឹក ប៊ុនឆៃ រំពឹង​ថា​នឹង​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា ក្រោយ​រួបរួម​ជាមួយ​បក្សកម្ពុជានិយម

ប្រធានគណបក្សខ្មែររួបរួមជាតិ គឺលោក ញឹក ប៊ុនឆៃ រំពឹងយ៉ាងមុតមាំថា គណបក្សរបស់លោកនឹងទទួលអាសនៈក្នុងរដ្ឋសភា សម្រាប់ការបោះឆ្នោតជាតិ អាណត្តិទី៧ ឆ្នាំ២០២៣ ក្រោយរួបរួមជាមួយបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញប្ញទ្ធិ ដោយចាត់ទុកការរួបរួមគ្នានេះថា នឹងទទួលបានការគាំទ្របន្ថែមពីលើសំឡេងអ្នកគាំទ្រដែលមានស្រាប់​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ