លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

នាយករដ្ឋមន្រ្តី​អំពាវនាវ​ឲ្យ​គ្រូ​ពង្រឹងសមត្ថភាពដើម្បីលុបបំបាត់​ការ​មាក់ងាយសញ្ញាបត្រគ្មានតម្លៃ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ពុធនេះ​ បាន​លើក​ឡើង​ជា​ថ្មី​ថា​អ្នក​នយោបាយ​ខ្លះ​បាន​មើលងាយតម្លៃ​សញ្ញា​បត្រ​នៅ​កម្ពុជា​ ​ ហើយ​លោក​អំពាវនាវ​ឲ្យ​គ្រូបង្រៀន​ពង្រឹងសមត្ថ​ភាព​ខ្លួន​ដើម្បី​លុប​បំបាត់​នូវ​ការ​មាក់ងាយនេះ។​ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​វិទ្យាស្ថានជាតិ​អប់រំ លោក ហ៊ុន សែន បាន​លើក​ឡើង​ជា​ថ្មីថា​អ្នក​នយោបាយ​មួយ​ចំនួន​​បាន​មើល​ងាយ​សញ្ញា​បត្រ​នៅ​ស្រុកខ្មែរថា​គ្មាន​តម្លៃ​។

នាយករដ្ឋមន្រ្តី​ថា​កម្ពុជា​នៅតែបារម្ភ​នឹង​ករណីរំលោភនិងសម្លាប់ក្មេងស្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ទី​៨ ខែមិនាដែល​ជា​ទិវាសិទ្ធិនារីអន្តរជាតិ បាន​បង្ហាញ​ក្តី​បារម្ភ​ថា​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី ដោយ​លោក​ថា​នេះ​បណ្តាល​មក​ពីការ​ធ្លាក់​ចុះ​នូវ​សីល​​ធម៌សង្គម។​លោក ហ៊ុន សែន បាន​ថ្លែង​ថា​លោក​ឯក​ភាព​នឹង​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារីដែល​បាន​លើក​យក​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​ជា​បញ្ហា​ព្រួយបារម្ភដែល​ត្រូ​វ​ដោះស្រាយ​បន្ត​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ “អំពើហិង្សាលើស្រ្តីនិងក្មេងស្រី ពិសេស​ការំលោភ​ហើយ​សម្លាប់​ដែលភាគច្រើន​ប្រព្រឹត្ត​ដោយក្រុមយុវជន ដែល​បញ្ហាទាំងនេះ​មានទំនាក់​ទំនង​ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​ កង្វះការយល់​ដឹង​អំពីតម្លៃ​របស់ស្រ្តី ការរើសអើងចំពោះ​ស្រ្តីនិង​ភាពភ្លើតភ្លើន​ទៅតាមសម្ភារៈនិយម ការ​ប្រើ​ប្រាស់បច្ចេកវិទ្យា​និង​បណ្តាញសង្គមខុសទិសដៅ”។

លិខិតមិត្តអ្នកអាន៖ការប្រឡងវិជ្ជាជីវៈចៅក្រមក្លាយជាប្រធានបទដ៏ក្តៅគគុកសម្រាប់អ្នកច្បាប់​

និស្សិតច្បាប់និងអ្នកច្បាប់ស្ទើរគ្រប់រូបសុទ្ធតែមានក្តីសង្ឃឹមនិងក្តីស្រមៃចង់ក្លាយជាមន្ត្រីរាជការសាធារណៈបម្រើការងារក្នុងជួរជាថ្នាក់ដឹកនាំស្ថាប័ន មន្រ្តីបច្ចេកទេសផ្នែកច្បាប់ប្រចាំស្ថាប័នរដ្ឋ ឬបុគ្គលដែលប្រកប​ការងារវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ដូចជា ក្រឡាបញ្ជី អាជ្ញាសាលាមេធាវី ព្រះរាជអាជ្ញា និងចៅក្រមជា​ដើម​។

ក្រសួងអប់រំ​ណែនាំ​ឲ្យ​រៀបចំប្រឡងប្រណាំងអាន​សម្រាប់ទិវា​ជាតិអំណាន​១១មីនា

ក្រសួង​អប់រំ​ យុវជន និង​កីឡា ណែនាំ​ឲ្យ​ភាគីពាក់ព័ន្ធ​និង​អាជ្ញាធរ​ខេត្ត​រៀប​ចំ​ទិវា​ជាតិ​អំណាន​ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី​១១ខែមីនា ខាងមុខនេះ ដោយ​រៀ​បចំ​ជាការប្រឡង​ប្រណាំងអាន។​

នៅ​ក្នុង​សេចក្តីណែនាំ​ស្តីពីការប្រារព្ធ​ទិវាជាតិអំណាន១១មីនា រដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន បានលើក​ឡើង​ថា​អភិបាល​នៃ​គណៈ​អភិបាល​រាជធានីភ្នំពេញ​ ខេត្ត​ អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ ស្រុក ខណ្ឌ​និង​អាជ្ញាធរ​ដែ​ន​ដី ត្រូវ​រៀប​ចំ​វេទិកា​ប្រឡង​ប្រណាំង​អានឬ​ជំរុញ​គ្រឹះស្ថាន​និង​អ្នកពាក់​ព័ន្ធ​ឲ្យ​រៀបចំ​វេទិកា​ប្រកួត​ប្រជែង​ក្នុង​ការ​អាន​ ស្មូតកំណាព្យ​និងនិពន្ធ​នៅតាម​ទីតាំង​សម​ស្រប ​ដើម្បី​ជ្រើសរើស​ជ័យ​លាភី​និង​ជូន​រង្វាន់​លើក​ទឹក​ចិត្ត​តាម​លទ្ធភាព​។ លោក​បន្ត​ថា​មន្ទីរអប់​រំ​ យុវជន​និងកីឡា​ រាជធានី​ខេត្ត​ ការិយាល័យ​អប់រំ គ្រឹះស្ថាន​សិក្សា​គ្រប់​កម្រិត​ទាំង​សាធារណៈ​និង​ឯក​ជន​ត្រូវ​រៀប​ចំ​ប្រារព្ធ​ទិវា​ជាតិ​អំណាននៅថ្ងៃសុក្រ ទី​១១ខែមីនា។

រដ្ឋមន្ត្រីការពារហេតុផលមិនឲ្យចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាការបិទមិនឲ្យចាក់ផ្សាយបទចម្រៀង”ស្អាតជានិច្ច”របស់ផលិតកម្មហង្សមាស ដោយសារបទចម្រៀងនេះប៉ះពាល់ដល់ក្មេងៗនិងចម្លងបទចម្រៀងដើមដែល​លោក​ថា​ម្ចាស់​និពន្ធ​ជា​ទីប្រឹក្សាក្រសួងព័ត៌មាន។

បទ​​យក​ការណ៍​៖សាលា​ពហុ​ភាសា​ក្លាយ​ជា​ក្តី​សង្ឃឹម​​របស់​​កុមារ​ជន​ជាតិ​​ដើម​ភាគ​​តិច

កុមារា កុមារី ជាជនជាតិដើមភាគតិ​ច​ កំពុង​អង្គុយ​រៀន​នៅ​ក្នុង​បន្ទប់រៀន​ថ្នាក់ទី៣នៃ​សាលាសហគមន៍​ពហុភាសា១​​​ក្នុង​​​ឃុំកន្ទួត ស្រុកចិត្តបុរីក្នុង​ខេត្ត​ក្រចេះ​។ សាលារៀន​សម្រាប់ក្មេងៗ​ជា​ជនជាតិដើម​ភាគតិច​មួយ​នេះ​មាន​ចម្ងាយ​ប្រហែលជា​៣០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តក្រចេះ។ ​​​​ក្មេងៗ​ជាជនជាតិ​ដើម​ភាគ​តិច​ព្នង​ ម្នាក់ៗ​អាយុ​​ជាង​១០​ឆ្នាំ ប្រហែលជា​៣០​នាក់​កំពុង​អង្គុយ​រៀន​​អាននិង​សរសេរ​ភាសា​របស់ពួកគេ​​ជាមួយ​គ្រូ​ដែល​ជា​ជនជាតិដើម​​ភាគ​តិច​ព្នង​​ដូច​គ្នា។ ​

សាលាពហុភាសាជួយ​កាត់​បន្ថយ​ការ​បោះ​​បង់​ការសិក្សានិង​ភាព​ក្រីក្រ​របស់​ជនជាតិ​ដើម​ភាគ​តិច​

រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន មានប្រសាសន៍ថាសាលា​ពហុ​ភាសា​ដែល​មាន​បង្រៀនជាភាសាខ្មែរនិង​ភាសាជន​ជាតិ​ដើម​ភាគ​តិចកំពុង​ជួយ​ឲ្យ​កាត់​បន្ថយ​អត្រា​រៀនត្រួត​ថ្នាក់ ការ​បោះ​បង់​​ការ​​សិក្សានិង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដល់​ជនជាតិ​ដើម​ភាគ​តិច​នៅ​កម្ពុជា។

ក្រសួង​ព័ត៌មាន​ឲ្យ​ឈប់ចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់​ផលិតកម្មហង្សមាស

រដ្ឋមន្រ្តីក្រសួង​ព័ត៌មានបាន​ចេញសេចក្តីជូនដំណឹងមួយ​​ឲ្យ​ម្ចាស់​ស្ថានីយ៍ទូរទស្សន៍និង​វិទ្យុទាំងអស់ បញ្ឈប់​ការចាក់ផ្សាយ​បទចម្រៀង”ស្អាតជានិច្ច”របស់ផលិត​កម្មហង្សមាស​ ដោយ​ក្រសួង​ថា​បទចម្រៀងនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យ​ដើម​និង”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។​

រដ្ឋមន្រ្តីអប់រំស្នើ​ឲ្យ​បង្កើត​មូលនិធិសម្រាប់ជ្រើសរើសនិស្សិតខ្មែរទៅរៀននៅក្រៅប្រទេស​

រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជននិងកីឡា បានចេញលិខិតមួយស្នើទៅ​រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណា​បង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្សទៅសិក្សានៅបរទេស។ លិខិតចុះថ្ងៃទី២៩ ខែ កុម្ភៈបានឲ្យដឹងថាក្រសួងអប់រំយុវជននិងកីឡាកំពុងមានមានគម្រោងផ្ដល់មូលនិធិសម្រាប់សិស្ស និសិត្សទៅសិក្សានៅក្រៅប្រទេស ស្របនឹង​គោលនយោបាយកំណែទម្រង់វិស័យអប់រំនៅកម្ពុជា​ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈ​ការប្រឡងថ្នាក់ជាតិ​ ឲ្យទទួលបានអាហារូបករណ៍សម្រាប់ទៅសិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិត នៅតាមសាកលវិទ្យាល័យល្បីៗនៃបណ្ដាប្រទេសអភិវឌ្ឍន៍។ លិខិតបានបន្ដថាក្រសួងមានគោលដៅបង្កើតមូលនិធិអាហារូបករណ៍សម្រាប់សិស្ស និសិត្ស ទៅសិក្សានៅបរទេសនិងមានភាពជឿជាក់ថាមូលនិធិនេះនឹងផ្ដល់ឱកាស​ដល់ប្រទេសកម្ពុជាក្នុងការពង្រីកវិសាលភាពនៃការប្រគួតប្រជែងរបស់ខ្លួន នៅក្នុងបរិបទនៃសមាហរណកម្មតំបន់និងសកលភាវូ​បនីយកម្ម។ រដ្ឋមន្រ្តីក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ប្រាប់វីអូឌីថានិស្សិត​ដែល​ត្រូវ​បានផ្តល់​អាហារូករណ៍​ទៅ​សិក្សា​នៅក្រៅប្រទេស​នឹង​ចុះកិច្ច​ព្រមព្រៀងជាមួយរដ្ឋាភិបាល​ថា​នឹង​ធ្វើការងារជា​គ្រូ​បង្រៀន​ឬ​បម្រើការងារ​ឲ្យ​ស្ថាប័ន​របស់រដ្ឋ ពេលត្រឡប់មកវិញ​។ លោក​បន្ត​ថា​និស្សិត​ដែលនឹងត្រូវជ្រើសរើសនោះគឺ​ជា​សិស្សពូកែប្រចាំ​សាលា​។ លោក​រដ្ឋមន្រ្តី​មិនទាន់អាច​បញ្ជាក់​លម្អិត​នៅឡើយទេ ដោយ​លោក​ថា​រង់ចាំ​ការពិចារណារបស់​រដ្ឋមន្រ្តីក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុចំពោះសំណើនេះ​ជាមុនសិន។ វីអូឌីមិនទាន់អាចទាក់ទង​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបាននៅឡើយទេ៕​

សិស្ស​ដែល​ត្រូវ​គ្រូវាយ ហើយ​សន្លប់ ដោយ​ត្រូវ​គេ​អះអាងថា ដោយ​សារ​ត្រូវ​គ្រូ​វាយ​ពេល​ចុកពោះ (រូប​ពី​ហ្វេសប៊ុក)

មន្ទីរអប់រំខេត្តឧត្ដរមានជ័យបំភ្លឺថាមិនមានករណីគ្រូវាយសិស្សឲ្យ “ត្រដរខ្យល់”

ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្ដរមានជ័យបំភ្លឺទៅកាន់រដ្ឋមន្ត្រីក្រសួងអប់រំថា ពុំមានករណីគ្រូបង្រៀននៅអនុវិទ្យាល័យមួយក្នុងសង្កាត់អូរស្មាច់ វាយសិស្សរហូតដល់ “ត្រដរខ្យល់ ក្អួតឈាម” ដូចការផ្សាយតាមបណ្ដាញសង្គមនោះទេ។ នៅថ្មីៗនេះ មានព័ត៌មានមួយចំនួនផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា គ្រូបង្រៀនម្នាក់នៅអនុវិទ្យាល័យ ហ៊ុន សែន រួតចំប៉ី ក្នុងខេត្តឧត្ដរមានជ័យ បានវាយសិស្សស្រីម្នាក់រហូតដល់សន្លប់ ឬត្រដរខ្យល់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ