អតីត​​បុគ្គលិក​ The Great Duke ជាង​១០០​នាក់​ បិទ​ផ្លូវ​​មុខ​​សណ្ឋាគារ ដើម្បី​​ទាម​ទារ​​ប្រាក់​​អតីត​ភាព​​ការងារ​​

អតីត​បុគ្គលិក​ជាង ១០០នាក់​ ដែល​បម្រើការ​ងារ​នៅ​សណ្ឋាគារ The Great Duke ឬអតីត​សណ្ឋាគារ InterContinental បាន​ប្រមូល​ផ្តុំគ្នា​តវ៉ា និង​បិទផ្លូវ​ជិត ១ម៉ោង​ នៅមុខ​សណ្ឋាគារ​ផ្ទាល់ ដើម្បី​ទាមទារ​ការ​ទូទាត់ប្រាក់​សំណង​ពី​ថៅកែ​សណ្ឋាគារ​នេះ ទៅតាម​សេចក្តី​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល កាលពី​ខែកុម្ភៈ ឆ្នាំ២០២០។

មន្ត្រីក្រសួងការបរទេសថា ពលករ​កម្ពុជា​៦៨​នាក់​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ​ក្រោយ​ឆ្លង​ដែន​ចូល​ទឹក​ដី​ថៃ

មន្ត្រីជាន់ខ្ពស់ក្រសួងការបទេស បានឲ្យដឹងថា ពលករកម្ពុជា​ចំនួន ៦៨នាក់ ដែលលួចឆ្លងដែនទៅប្រទេសថៃ​ដោយខុសច្បាប់ ត្រូវបានអាជ្ញាធរថៃ​ចាប់បញ្ជូនត្រឡប់​មកកម្ពុជាវិញកាលពីថ្ងៃទី៨ ខែឧសភានេះ។

រោងចក្រ​​មួយ​​នៅ​​ខណ្ឌ​ដង្កោ​​លក់​​សម្ភារ​ឡាយ​ឡុ​ង​យ​ក​​លុយ​​ផ្តល់​​សំណង​​ជូន​​កម្មករ​​

រោងចក្រ​ផលិត​ស្បែកជើង គុន ដា ហ្វូ​តវែរ (KUN DA Footwear Co​,. Ltd​) ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​ដំណើរការ​លក់​ឡាយឡុង​សម្ភារ​ក្នុង​រោងចក្រ ដើម្បី​យក​លុយ​ដោះស្រាយ​សំណង​ជូន​កម្មករ។

រដ្ឋា​ភិបាល​​ត្រៀម​​ជួយ​​ដល់​​វិស័យ​ SME ​ដែល​​រង​​ផល​​ប៉ះ​ពាល់​​ដោយ​សារ​​ជំងឺ​​កូ​វីដ​១៩​​

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម បាន​អះអាង​ថា រដ្ឋាភិបាល​ត្រៀម​យុទ្ធសាស្ត្រ​ជួយ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ឬហៅ​កាត់​ថា SME ដោយមាន​ផែនការ​ជា​ជំ​ហាន​ៗ ដូចជា ​បង្កើត​ធនាគា​វិស័យ​នេះ​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ដល់​សហគ្រិន ផែនការ​ទ្រទ្រង់​ដល់​សហគ្រិន​ ជាដើម។

កម្មករ​​ជាង​២០០​នាក់​​នៅ​​រោង​ចក្រ​ ហ៊ូ​លូ​ ស្នើ​​បញ្ជូន​​សំណុំ​រឿង​​ពួក​​គេ​​ទៅ​​ដោះ​ស្រាយ​​បន្ត​​នៅ​​ក្រុម​ប្រឹក្សា​​អាជ្ញា​​កណ្តាល​​

កម្មករ​ជាង ២០០នាក់ បម្រើការ​ងារ​នៅ​រោងចក្រ​ ហ៊ូ​លូ (HULU Garment Factory​) ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ស្នើ​បញ្ជូន​សំណុំរឿង​របស់​ពួក​គេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​ដោះស្រាយ​បន្ត ក្រោយពី​ការ​ដោះស្រាយ​នៅ​ក្រ​សួ​ងការ​ងារ​មិន​ឈាន​ទៅដល់​ចំណុច​ឯកភាព​គ្នា។

លី​កាដូ៖ បំណុល​​មីក្រូ​ហិរញ្ញ​វត្ថុ​​ជំរុញ​​ឱ្យ​​អ្នក​ភូមិ​​ទៅ​​ធ្វើ​​ពលករ​​នៅ​​ថៃ​​

របាយការណ៍​សិក្សា​ស្រាវជ្រាវ​ក្នុង​ភូមិ​មួយ​នៅ​ខេត្ត​បន្ទាយមានជ័យ​របស់​អង្គការ​លី​កាដូ រក​ឃើញថា ​កម្ចី​មីក្រូហិរញ្ញវត្ថុ​បាន​បង្ខំ​ឱ្យ​គ្រួសារ​ខ្លះ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ ដែល​អ្នកស្រាវជ្រាវ​យល់ថា ​ជាផ្នែក​មួយ​នៃ​និន្នាការ​ធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល។

កម្មករ​ជាង​២​ពាន់​នាក់​នៅ​ស្វាយរៀង​ត្រូវ​បាន​ថៅកែ​ព្យួរ​ការងារ ក្រោម​ហេតុ​ផល​គ្មាន​អ្នក​បញ្ជា​ទិញ​

កម្មករ​-កម្មការិនី​ជាង ២ពាន់​នាក់​ បម្រើការ​ងារ​នៅ​រោងចក្រ​មួយ ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង ត្រូវ​បាន​ថៅកែ​ព្យួរការងារ​ ក្រោម​ហេតុផល​គ្មាន​អ្នកបញ្ជា​ទិញ។

កម្មករ​​ជិត​២០​ម៉ឺន​​នា​ក់​​នឹង​​ព្យួ​រ​ការងារ ​ប្រសិន​បើ​​នៅ​តែ​​គ្មាន​​ការ​​បញ្ជា​ទិញ​​

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC​) អះអាង​ថា កម្មករ​ប្រមាណ​ជិត ២០ម៉ឺន​នាក់ ​នឹង​ត្រូវ​ព្យួរការងារ ប្រសិនបើ​នៅតែ​គ្មាន​ការ​បញ្ជា។

កម្មករ​​នៅ​​រោង​ចក្រ​​មួយ​​ក្នុង​ខណ្ឌ​ដង្កោ​​ផ្ទុះ​​ការ​​តវ៉ា​ ក្រោយ​​ថៅកែ​​រត់​ចោល​​ដោយ​​មិន​បាន​​ដោះ​ស្រាយ​​សំណង​​

កម្មករ​-កម្មការិនី​បម្រើការ​ងារ​នៅ​រោងចក្រ​ផលិត​ស្បែកជើង​មួយ ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា បន្ទាប់ពី​ថៅកែ​ប្រកាស​បិទ​ទ្វា​ររោងចក្រ​ ដោយ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គេ។

ក្រុម​​សហជីព​​ស្នើ​​រដ្ឋា​ភិបាល​​បន្ត​​យក​ចិត្ត​​ទុក​ដាក់​ និង​​ដោះ​ស្រាយ​​វិបត្តិ​​កម្មករ​​អំ​ឡុង​​ពេល​​ព្យួ​រ​ការងារ​​

ក្រុម​សហជីព​មក​ពី​វិស័យផ្សេង​ៗ បាន​ស្នើ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​នេះ ឱ្យ​រដ្ឋាភិបាល​បន្ត​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​វិបត្តិ​របស់​កម្មករ​អំឡុង​ពេល​ពួក​គេ​ត្រូវ​ព្យួ​រការងារ ខណៈ​កម្មករ​បាត់បង់​ចំណូល ហើយ​ប្រឈម​ជំពាក់បំណុល​កើនឡើង​ទ្វេ​ និង​រង​ការរំលោភ​បំពាន​សិទ្ធិ​ផ្សេង​ៗដែល​មាន​ចែង​ក្នុង​ច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ