World Vision បើកកម្មវិធី «អំណានឮៗ» ដើម្បីលើកកម្ពស់ការអាន និងកៀរគរថវិកាសង់បណ្ណាល័យនៅខេត្តព្រះវិហារ
អង្គការទស្សនៈពិភពលោក (World Vision) បានរៀបចំកម្មវិធី«អំណានឮៗ» នៅព្រឹកថ្ងៃសៅរ៍នេះ ដើម្បីគាំទ្រទិវាអំណានជាតិ លើកកម្ពស់វប្បធម៌អានរបស់កុមារ និងដើម្បីកៀរគរថវិកាសម្រាប់ទិញសៀវភៅអាននិងកសាងបណ្ណាល័យនៅតាមសាលារៀនគោលដៅមួយចំនួនក្នុងស្រុកជាំក្សាន្ត ស្រុករវៀង និងស្រុកឆែប ខេត្តព្រះវិហារ។