សកម្មភាពកងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ ក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជាចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប. នៅសាធារណរដ្ឋម៉ាលី MINUSMA និង សាធារណរដ្ឋស៊ូដង់ខាងត្បូង UNMISS ឈរនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ (នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

ទ័ព​មួក​ខៀវ​កម្ពុជា​ជាង​៣០០​នាក់​នឹង​ចេញ​ទៅ​បំពេញ​​បេសកកម្ម​​នៅ​ប្រទេស​ម៉ាលី​និង​ស៊ូដង់​ខាងត្បូង​

ក្រសួងការពារជាតិបានឱ្យដឹងថា កងកម្លាំង​មួកខៀវកម្ពុជាចំនួន ៣កង ដែលមានចំនួនជាង៣០០នាក់ នឹងចេញទៅបំពេញ​បេសកកម្មរក្សាសន្តិភាពក្របខណ្ឌអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី និងស៊ូដង់ខាងត្បូងនាពេលខាងមុខ។

ប្រជាពលរដ្ឋ និងតំណាងអង្គការសង្គមស៊ីវិល នាំគ្នាប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​រៀប​ចំ​ប្រព័ន្ធ​បោះឆ្នោត​ស្រប​តាម​ស្មារតី​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​​ឡើង​វិញ​

ក្នុងខួប៣១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រុមអង្គការសង្គមស៊ីវិល ​សហជីពនិងតំណាងគណបក្ស​ក្រៅរដ្ឋាភិបាលមួយចំនួនផង បានជំរុញទៅរដ្ឋាភិបាលឱ្យរៀបចំប្រព័ន្ធបោះឆ្នោតនៅកម្ពុជាប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញកម្ពុជា។

ជនបរទេសដែលត្រូវបានសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ហើយត្រូវបានបណ្ដេញចេញពីកម្ពុជា ចន្លោះថ្ងៃទី២០ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ (អគ្គនាយកដ្ឋានអន្តោប្រវេសន៍)

ជន​បរទេស​ចំនួន​២៦៣​នាក់​ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើស​ឆ្លងដែននិងស្នាក់នៅខុសច្បាប់

មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃ បានបណ្ដេញជនបរទេស ២៦៣នាក់ ចេញពីកម្ពុជា ក្រោយចាប់ខ្លួនពួកគេដោយរកឃើញថា ពួកគេទាំងនោះបានឆ្លងដែន និងស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ឱ្យ​បាន​ពេញ​លេញ​ពិសេស​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោបាយ

ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ ដោយថាខ្លឹមសារខ្លះនៃកិច្ចព្រមព្រៀងនេះ កម្ពុជាបានអនុវត្តល្អប្រសើរហើយ ប៉ុន្តែចំពោះការគោរពសិទ្ធិមនុស្ស  និងសិទ្ធិនយោបាយវិញ កម្ពុជានៅខ្វះខាតច្រើន។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

រយៈពេល​២​ថ្ងៃ​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) អះអាងថា រយៈពេល២ថ្ងៃ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គឺមានពលរដ្ឋដែលបានមកចុះឈ្មោះបោះឆ្នោតថ្មី​ចំនួនជាង៣ម៉ឺននាក់​។

ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ១,៨៥៣គ្រួសារដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

លោក ហ៊ុន សែន ប្រកាស​បើក​ភ្លើងខៀវ​ដល់​អ្នក​នៅជុំវិញ​លោក សម រង្ស៊ី ឱ្យ​រួចផុត​ពី​បម្រាម​នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បាន​អំពាវនាវ​ឱ្យ​​​ម​​នុស្ស​​​មួយ​​​ចំនួនដែល​បន្ត​គាំទ្រ​លោក សម រង្ស៊ី ហើយចង់រួចខ្លួនពីបម្រាម​តុ​លា​​​​ការ អាច​ផ្ដាច់ខ្លួនពី​ពេល​នេះបា​ន ដោយ​លោក​​ធានាក្នុ​ង​ការ​ផ្ដល់​ជូន​នូវ​សេរីភាព តាម​រយៈ​​​កា​​រ​​ស្នើ​​​​​​សុំ​ព្រះរា​​ជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ ប៉ុន្តែលោក​ថា ការដើរចេញពីស្ថាបនិកមេបក្ស​​ជំទាស់នេះ​ត្រូវធ្វើ​​ដោយ​​មាន​ភាព​ស្មោះ​ត្រង់​ជាមួយ​គ្នា។

ក្រុមស្ត្រីថ្ងៃសុក្រ យកញត្តិទៅដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​ស្ថានទូត៣ ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​គ្រួសារ និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ក្រុមស្ត្រីថ្ងៃសុក្រ បាននាំគ្នាយកញត្តិទៅដាក់នៅស្ថានទូតប្រទេស​លោក​សេរីប្រចាំនៅប្រទេសកម្ពុជា ចំនួន៣​ ដើម្បី​​ស្នើ​សុំ​ឱ្យជួយ​ជំរុញ​ទៅ​រដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស និង​អន្តរាគម​ន៍​ឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់​ពួកគេ​ដែល​កំពុង​ជាប់​ពន្ធនាគារ។

លោក កែម រិទ្ធិសិត (ឈរមុខគេ) ក្នុងយុទ្ធនាការមួយរបស់គណបក្សខ្មែរតែមួយ កាលពីឆ្នាំ២០១៨។

ប្អូនប្រុស​លោក កែម ឡី ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល

ប្អូនប្រុសមួយរូបរបស់អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ដែលត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ រួមនឹងអតីតសមាជិកមន្រ្តីបក្សប្រឆាំងមួយចំនួនទៀតមកពីគណបក្ស​ភ្លើងទៀន និងគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល។

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្រោយបញ្ចប់ការប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

លោក ហ៊ុន សែន ថា​លោក​ធ្លាប់​ទទួលទាន​អាហារ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម ប៉ុន្តែ​មិន​អាច​ជាមួយ​លោក សម រង្ស៊ី ឡើយ

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា លោកធ្លាប់ទទួលទានអាហារជាមួយមេដឹកនាំខ្មែរក្រហម នៅផ្ទះរបស់លោក ប៉ុន្តែរូបលោកមិនអាចធ្វើសកម្មភាពនេះជាមួយនឹងមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បានឡើយ។

ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្រោយបញ្ចប់ការប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

លោក ហ៊ុន សែន ថាកំពុងរៀបចំអង្គការចាត់តាំងនៅតាមខេត្ត ដើម្បីកម្ទេចក្រុមប្រឆាំងដែលគាំទ្រលោក សម រង្ស៊ី

ប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្រ្តី បានបញ្ជាក់ជំហរជាសាធារណៈ​ថា លោក​នឹង​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត ដើម្បី​តាម​កម្ទេចអ្នកដែល​លោក​​ហៅ​ថា​ជា​​ក្រុម​​ប្រឆាំង​​នៅ​​តាម​​មូល​​ដ្ឋាន ហើយ​គាំទ្រ​អង្គ​ការ​ចាត់​តាំង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ