សកម្មភាពនៃការធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្ដាហ៍របស់ក្រុមយុវជនខ្មែរថាវរៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើទៅតុលាការដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយទាំងអស់អោយមានសេរីភាព។ (ហ្វេសប៊ុក ខ្មែរថាវរៈ)

យុវជន​​​ខ្មែរ​ថាវរៈ​បន្ត​បង្អត់​អាហារ​មុខ​​ពន្ធនាគារ​ខេត្តព្រះវិហារ​​​ ក្រោម​ការ​ឃ្លាំ​មើល​ពី​​អាជ្ញាធរ​​​

យុវជន​​ខ្មែរថាវរៈចំនួន ​៦នាក់​បានអះអាងថា ​អាជ្ញាធរបាន​ឃ្លាំមើលពួកគេ​ដែលកំពុង​ធ្វើយុទ្ធនាការបង្អត់អាហារ ដោយថាជាការធ្វើស្របគ្នា​ជាមួយកញ្ញា សេង ​ធារី​ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ ដើម្បីទាមទារឱ្យ​ដោះលែង​មេធារីអន្តរជាតិសញ្ជាតិ​ខ្មែរ-អាមេរិករូបនេះ​។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក កឹម សុខា៖ ឯករាជ្យ​​ជាតិ​​​ពិត គឺ​​ត្រូវ​គោរព​សិទ្ធិ​គ្នា​​​ដោយ​​មិន​​យក​​​​គ្នា​ជា​​សត្រូវ

ប្រ​ធាន​​​​​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានយកទិវាបុណ្យ​​ឯករាជ្យ​ជាតិ​ផ្ញើ​សារ​ទៅ​ភាគី​​ពាក់​ព័ន្ធ​ថា ដើម្បី​ឱ្យមាន​ឯករាជ្យ​ជាតិ​ពិត​ ពលរដ្ឋខ្មែរ​ត្រូវគោរព​សិទ្ធិ​គ្នា មិន​​បង្ក​​ឱ្យ​ការឈឺចាប់ និង​មិន​យក​ខ្មែរ​ណា​ម្នាក់​ជា​សត្រូវ។

លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

តើ​យុវជន​ត្រូវ​ត្រៀម​ខ្លួន​អ្វី​ខ្លះ​ដើម្បី​ចូល​រួម​ក្នុង​ឆាក​នយោបាយ​?

អ្នកនយោបាយជំនាន់ថ្មី ដែលជាយុវជនមកពីគណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គមមើល​​ឃើ​​ញ​​​​​​​ប្រ​​ហា​ក់​​​ប្រ​​ហែល​​គ្នាថា យុវជនត្រូវមានដើមទុនជាមុនដូចជាលក្ខណៈសម្បត្តិ និងចំណេះដឹងឱ្យគ្រប់គ្រាន់​​មុន​​នឹងប្រឡូកក្នុងឆាកនយោបាយ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល​ទី៧ នឹងចូល​​ម​​ក​​ដល់នៅប្រមាណ ៨ខែខាងមុខទៀតនេះ។

មន្រ្តី​​​ចាត់​ទុ​​កការ​អំពាវ​នាវ​របស់​វេទិកា​ពលរដ្ឋ​​​ឱ្យ​ងើប​ឡើង​តវ៉ា​​ពេល​ប្រជុំ​អាស៊ាន​​​ថា​​ជា​​សារ​​ដែល​​គ្មាន​​​តម្លៃ

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកការអំពាវនាវរបស់វេទិកាពលរដ្ឋ ដែលឱ្យពលរដ្ឋ​ងើប​ឡើងធ្វើបាតុកម្ម​នៅ​អំឡុងពេលកិច្ចប្រជុំអាស៊ាន​នោះ​ថា ជាផ្នែក​​​មួ​យ​​​ដែល​គ្មាន​តម្លៃ​អ្វី​សម្រាប់​ឱ្យ​​ថ្នាក់ដឹកនាំ​ និង​ប្រមុខកាទូតអាស៊ាន​ ត្រូវ​​ចាប់​បង្ខំឱ្យ​រដ្ឋាភិបាលកម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ ត្រូវតែអនុវត្តស្មា​​រតី​​នៃ​​​កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើយ។

ពលរដ្ឋ​​នៅ​​ឃុំព្រែកសំបួរ​​ចោទ​​​មេឃុំ​ និង​​មន្រ្តីពាក់ព័ន្ធ​ថា​​​យក​ដី​រដ្ឋ​ធ្វើ​​ជា​កម្ម​​សិទ្ធិ​ ប៉ុន្តែត្រូវអាជ្ញាធរ​បដិសេធ

ប្រជាពលរដ្ឋ​​ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ​ចោទ​​មេឃុំ​​ និង​មន្រ្តីពាក់ព័ន្ធ​​ផ្សេងទៀត ថា​​បាន​ព្យាយាម​​កាត់​ដី​​រដ្ឋបាល​ឃុំ​​ចំនួន ​៣​ហិកតា ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ និងថាជារឿង​ភ័ន្តច្រឡំ។

នាឡិកាដៃ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា សម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)

កម្ពុជាផលិត​នាឡិកា​ដៃ​២៥​គ្រឿង​ជូន​ប្រធាន​គណៈ​ប្រតិភូ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា កម្ពុជាបានផលិតនាឡិកាដៃចំនួន ២៥ គ្រឿង សម្រាប់ជូនប្រធានគណៈប្រតិភូ ដែលមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយនេះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ និងដើម្បីបង្ហាញថា ជាផលិតផលស្នាដៃរបស់ខ្មេរ។

លោក ​គង់​ ​គាំ ថ្លែង​ក្នុងពិ​ធីប្រកា​សសុ​ពលភាព​ក្រុ​​មការងា​រ​គណបក្សភ្លើងទៀ​ន ​នៅស្រុ​ក​ព្រៃ​ឈរ​ ខេ​ត្តកំពង់​ចា​ម ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក គង់ គាំ ថាលោក ហ៊ុន សែន ជា​«មេដឹកនាំសម្លុត»​លើ​សង្វៀន​នយោបាយ

អ្នក​នយោបាយ​ជើង​ចាស់​វ័យ​៨១​ឆ្នាំ លោក គង់ គាំ ដែលបច្ចុប្បន្នជាឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន បា​ន​​ផ្ញើ​សារបែបឌឺដងទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា«មេដឹក​នាំសម្លុត» ដែ​​ល​ការណ៍នេះ លោ​​ក​​​​អំ​ពា​​វនាវដល់ក្រុមប្រឹក្សាជាប់ឆ្នោតរបស់ខ្លួន កុំឱ្យមានការភ័យខ្លាចក្នុងដំណើរឆ្ពោះទៅកាន់ការបោះ​​ឆ្នោត​ជា​​តិ ឆ្នាំ២០២៣។

លោក កឹម សុខា កាន់ដៃលោក សម រង្ស៊ី អំឡុងពេលព្រឹត្តិការណ៍លោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣។

តុលាការកំពូលថាអ្នកជាប់បម្រាមតុលាការនឹងមានសម្បទាធ្វើនយោបាយឡើងវិញ បើគ្មានទោសព្រហ្មទណ្ឌផ្សេង

អគ្គព្រះរាជអាជ្ញារង​នៃមហាអយ្យការអមតុលាការកំពូល ឱ្យដឹង​ថា អ្នក​ទោសនយោបាយ​​នៃគណបក្ស​​ស​​ង្រ្គោះ​​ជាតិ​ដែលត្រូវបានតុលាការរំលាយ អាច​នឹង​ប្រកប​វិជ្ជាជីវៈ​​​​​ជាអ្នកនយោបាយឡើងវិញបាន​​​ជាធ​​ម្ម​​តា ក្រោ​​​​យ​​បម្រាមនេះត្រូវផុតកំណត់ ប្រសិនបើអ្នកទាំងនោះគ្មាន​ទោស​ព្រហ្ម​ទណ្ឌ​ផ្សេង​ទៀត​ទេ។

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន»

របាយការណ៍​ស្ទង់មតិ​របស់TI រកឃើញ​ថា​យុវជនកម្ពុជា​ចាប់​អារម្មណ៍​តិចតួច​ក្នុង​រឿងនយោបាយ

របាយការណ៍ស្ទង់មតិ​មួយរបស់អង្គការតម្លាភាពកម្ពុជា (TI) បាន​រកឃើញថា យុវជន​កម្ពុជាភាគច្រើន​មិន​សូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពីសុ​វត្ថិភាព និងយល់ថា​​​នយោបាយគឺជា​រឿង​គ្រោះ​ថ្នាក់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថ្លែងថា​អំណាច​រដ្ឋសភា​កម្ពុជា​ខ្លាំង បើ​ធៀប​បណ្ដា​ប្រទេស​ដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អំណាចនៅរដ្ឋសភាកម្ពុជាខ្លាំងជាងគេ បើធៀបទៅនឹងបណ្ដាប្រទេសដទៃ រាប់ទាំងប្រទេសអង់គ្លេស និងប្រទេសម៉ាឡេស៊ី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ