ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

សង្គមស៊ីវិល​ថា​ការ​ចេញ​ញត្តិថ្កោលទោស​លោក សម រង្ស៊ី របស់​ក្រសួង​នានា​គឺ​ផ្ទុយ​ពី​អព្យាក្រឹត​របស់​មន្ត្រី​រាជការ

ពលរដ្ឋ អ្នកវិភាគ​ និងសង្គមស៊ីវិល លើកឡើងថា ការចេញញត្តិថ្កោលទោសលោក សម រង្ស៉ី ពាក់ព័ន្ធ​ការចោទថា​បាន «ញុះញង់កងកម្លាំងប្រដាប់អាវុធ​ឱ្យបះបោរ​ប្រឆាំងរដ្ឋាភិបាល»​ ពីសំណាក់ក្រសួង ស្ថាប័ននានា ជាការដើរផ្ទុយពីគោលការណ៍អព្យាក្រឹតរបស់មន្ត្រីរាជការ។  ​

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

តំណាង​គណបក្ស​នយោបាយ​៤​នឹង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត ក្រោយ​រដ្ឋសភា​បដិសេធ​ជួបជាថ្មី

អ្នកនយោបាយជាន់ខ្ពស់នៃគណបក្សក្រៅរដ្ឋាភិបាល​​ ដែលតំណាងឱ្យសម្ពន្ធអ្នកប្រជាធិបតេយ្យ​​នៅ​មុនការបោះឆ្នោតជាតិឆ្នាំ២០២៣​ បានលើកឡើងថា ពួកគេនឹងស្វះស្វែងរកច្រកថ្មីទៀត ធ្វើ​​យ៉ា​​ង​ណាជំរុញឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពនយោបាយ ដូច​​ដែល​ពួកគេ​មើ​​​លឃើញ គឺយន្តការទាំងពីរនេះនៅមិនទាន់អាចធានាពីសុក្រឹតភាព និងតម្លាភាពក្នុងដំណើរ​​កា​​​រ​ប្រជាធិបតេយ្យបាននៅឡើយទេ ប្រសិនបើបរិបទនយោបាយដូចបច្ចុប្បន្ននេះនៅតែមានរូប​​ភា​ព​​​គំរាមកំហែងនិងយាយី។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​ដោយ​ការ​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ

​​លោកនា​យ​ក​​​​​រដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​ សែន បញ្ជាក់ជំហរ​​ថា នឹង​មិ​នរារាំងជើ​ងហោះ​ហើ​រ​ដែលដឹកលោក សម រង្ស៊ី ត្រលប់​មក​កម្ពុជា​​ដូច​ការ​លើក​ឡើង​នោះ​ទេ ប៉ុន្តែលោក​ថា​បានត្រៀមកម្លាំងដើម្បីចាប់ដៃគូប្រកួត​មាន​​សក្ដានុពល​រូបនេះឱ្យអនុវត្តទោសក្នុងពន្ធនាគារតាម​ការផ្ដន្ទាទោសរបស់តុលាការ។

កញ្ញា សេង ធារី ឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រី​ថា​ ការ​មិន​បញ្ជូន​កញ្ញា​ ​សេង​ ​ធារី​ ​មក​ពន្ធនាគារ​ព្រៃ​ស​វិញ​ដោយ​សារ​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​ពន្ធនាគារ​

មន្ត្រីជាន់ខ្ពស់ពន្ធនាគារអះអាង​ថា ការ​ដែល​សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន កញ្ញា សេង ធារី នៅពន្ធនាគារខេត្តព្រះវិហារ ដោយមិនបញ្ជូនមកពន្ធនាគារព្រៃស រាជធានីភ្នំពេញវិញ​តាម​សំណើរ​នានា គឺ​ដោយ​សារ​បារម្ភថា​​សកម្មភាពទណ្ឌិតនេះ អាចបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និង​សន្តិសុខ​​ក្នុ​ង​ពន្ធនាគារ។

សភា​បោះឆ្នោត​គាំទ្រ​លោក ឌិត ទីណា ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម

រដ្ឋសភា​បោះឆ្នោត​គាំទ្រជា​ឯកច្ឆ័ន​ផ្តល់សេចក្តី​ទុកចិត្ត​លោក ឌិត ទីណា ធ្វើជា រដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម ដោយសំឡេងគាំទ្រ១១១ លើ១១១។ ការបោះឆ្នោតផ្តល់​សេចក្តីទុកចិត្តនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែតុលា នេះ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សភាបោះឆ្នោតទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

បក្ស​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ធ្វើ​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​២០២៣

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ជំរុញឱ្យមានការផ្ដល់សេរីភាពផ្នែកនយោបាយដល់លោក កឹម សុខា ឡើងវិញ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់ ដោយពួកគេ​ចង់ឃើញការប្រកួតប្រជែងនយោបាយក្នុងពេលខាងមុខ ធ្វើឡើងដោយស្មើភាពគ្នា ក្រោមវត្តមានមេបក្សប្រឆាំងរូបនេះអាចចូលរួមបាន។ ​

លោក វេង សាខុន ត្រូវ​បាន​តែងតាំង​មុខតំណែ​ង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អមនាយក​រដ្ឋមន្ត្រី

ព្រះមហាក្សត្រ​បានត្រាស់បង្គាប់តែងតាំងមុខតំណែងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយមានការ​ស្នើពីប្រមុខរដ្ឋាភិបាល។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន និង​លោក សម រង្ស៊ី បង្ហាញ​ពី​ភាព​ជោគជ័យ​រៀងខ្លួន​ជុំវិញ​សាលក្រម​តុលាការ​បារាំង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បកស្រាយពីភាពជោគជ័យ​រៀងខ្លួន ជុំវិញសាលក្រមតុលាការប្រទេសបារាំង ដែលបានប្រកាសកាលពីថ្ងៃទី១០ ខែតុលា ពាក់ព័ន្ធសំណុំរឿង «បរិហារកេរ្តិ៍» ដែលលោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ចំពោះការចោទថា លោកជាអ្នក​សម្លាប់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡង់ឌី ដែលត្រូវជាដន្លងរបស់ខ្លួន។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋាភិបាល​ស្នើ​រដ្ឋសភា​បោះឆ្នោត​តែងតាំង​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

រដ្ឋាភិបាលស្នើទៅ​​រដ្ឋសភា​រៀបចំការ​​បោះឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខ​តំណែង។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអំឡុងពេលទៅជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅតាមកងពលប្រចាំទិសទាំង៣ នៃយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានី ថា​កម្លាំង​អមិត្ត​នៅ​បន្ត​ធ្វើ​សកម្មភាព​ញុះញង់​និង​បង្កើត​ចលាចល​ក្នុង​សង្គម

កូនប្រុសរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា កម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ បង្កើតចលាចល ដែលជាកត្តាបំផ្លាញសុខសន្តិភាព តែរដ្ឋាភិបាលនៅតែបន្តធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ