លោក ហ៊ុន ម៉ានិត ថ្លែងក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ ដល់មន្ត្រីត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានិត កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើតួនាទីបច្ចុប្បន្នជា​​អគ្គនាយកនៃនាយក​ដ្ឋានស្រាវជ្រាវ​ចារ​កម្ម​នៃក្រ​សួងការពារជាតិ។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក កឹម សុខា៖ គ្មានហេតុផលណានាំជាតិសាសន៍ផ្សេងមកបំផ្លាញកម្ពុជាឡើយ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានអះអាងថា មាតុភូមិកម្ពុជា ជាផ្ទះ និងជាជម្រកដង្ហើមនៃជី​វិតរបស់លោក ដូច្នេះមិនមានហេតុផលណាមួយសម្រាប់លោកដើម្បីនាំឱ្យជាតិសាសន៍ផ្សេងមកត្រួតត្រា ឬ​ឈ្លានពានប្រឆាំងកម្ពុជានោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះមហាក្សត្រតែងតាំងលោក យ៉ង សាំងកុមារ ជារដ្ឋលេខាធិការនិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាផ្លូវការ

ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពេលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក យ៉ង សាំងកុមារ អាចទទួល​បាន​តំណែង​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ក្រោយ​ចុះចូល​ជាមួយ​បក្សកាន់អំណាច

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានឱ្យដឹងថា ក្រសួងបានផ្ដល់តំណែងដល់បណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋលេខាធិការ និងលោក ឡឹក សុធារ ជាអនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម ក្រោយពេលពួកគេ​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក យ៉ង់ សាំងកុមារ ដែលជាប្រធានគណៈកម្មាធិការនាយក នៃគណបក្ស​​ប្រជា​​ធិប​​តេយ្យមូលដ្ឋាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សំណើចងសម្ពន្ធនយោបាយ ២០២៣ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

លោក​ ​យ៉ង​ សាំង​កុមារ​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ស្នើ​​ចុះ​ចូល​ជា​មួយ​បក្ស​កាន់​អំណាច​

ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺ លោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សកាន់អំណាចនិងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដោយថា ដើម្បីមានឱកាសចូលរួម​អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

កម្ពុជា​ទាមទារ​ឱ្យ​អាមេរិក​ដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម​ម្នាក់​​ដែល​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​សត្វស្វា​

កម្ពុជាតាមរយៈក្រសួងការបរទេស បានទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដោះលែងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម លោក គ្រី ម៉ះផល ជាបន្ទាន់ និងអនុញ្ញាតឱ្យលោកស្នាក់នៅក្នុងស្ថានទូតខ្មែរ​ប្រចាំ​រដ្ឋធានីវ៉ាស៊ីនតោន ​ អំឡុងពេល​រង់ចាំការកាត់ទោសនៅតុលាការ។ ​

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោក ហេង សំរិន ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក វឿង ឌីញ ហ្វេ (VUONG DINH HUE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃសៅរ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ (ហ្វេសប៊ុក ប្រធានរដ្ឋសភា លោក ហេង សំរិន)

ថ្នាក់​ដឹក​នាំ​វៀតណាម​បន្ត​ស្នើ​ឱ្យ​កម្ពុជា​បង្ក​ភាព​ងាយ​ស្រួល​ចំពោះ​ការ​ផ្តល់​​​ឯកសារ​ស្រប​ច្បាប់​​ដល់​ពលរដ្ឋ​ខ្លួន​

ថ្នាក់ដឹកនាំវៀត​ណាម ​បាន​ស្នើ​ដល់ភាគីកម្ពុជាជាថ្មីទៀត ​ឱ្យបង្កលក្ខណៈងាយស្រួលទាក់ទងនឹងការផ្តល់ឯកសារ​​ស្របច្បាប់​​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ ដែលតាំងទីលំនៅ​​​លើទឹកដីកម្ពុជា ខណៈអ្នកឃ្លាំមើលនិយាយថា ការស្នើនេះ ជារឿងអាក្រក់នៃនយោបាយការទូតរបស់វៀតណាមមកលើកម្ពុជា។​

មន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ គ.ជ.ប ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

បក្ស​ក្រៅ​រដ្ឋាភិបាល​​​​មិន​ទទួល​យក​ការ​បំភ្លឺ​របស់​ ​គ.ជ.ប.​ ​ពាក់ព័ន្ធ​​​ការ​កែ​​សេចក្ដី​ព្រាង​បទបញ្ជា​និង​នីតិវិធី​

អ្នកនយោបាយមកពីបក្សក្រៅរដ្ឋាភិបាល ​និង​អ្នកជំនាញ​កិច្ចការ​បោះឆ្នោត លើកឡើងថា ការបំភ្លឺរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)ជុំវិញការកែសម្រួលសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីខ្លះសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ ដោយថា ការបំភ្លឺនេះ នៅតែធ្វើឱ្យប្រព័ន្ធបោះឆ្នោតមិនអាចធានាពីការបោះឆ្នោតមួយ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ បានទេ។

លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ ក្រោយ​រង​ការ​ចោទ​ថា​យក​លុយ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង

កូនប្រុសច្បងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​លោក​ សម រង្ស៊ី ភ្នាល់ដាក់​ជីវិតនយោ​បាយ ក្រោយ​លោក សម រង្ស៊ី ចោទខ្លួនថា​​បាន​​បន្លំ​យក​លុយ ៥​លាន​ដុល្លារ ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​បារាំង និង​ទ្វីបអឺរ៉ុប ដើម្បីឱ្យចុះចូលបក្សប្រជាជនកម្ពុជា។

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស(António Guterres) មានប្រសាសន៍ក្នុងពេលធ្វើសន្និសីទកាសែតនៅក្នុងបរិវេណសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

អគ្គ​លេខា​ធិការ​UN​ថ្លែង​ថា​ ​ការ​ស្អប់​គ្នា​និង​ការ​ឃ្លាត​ឆ្ងាយ​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​​នាំ​ឱ្យ​មាន​អំពើ​ប្រល័យ​ពូជសាសន៍​

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បា​នថ្លែងថា  ការស្អប់គ្នា ការរើសអើង និងការឃ្លាតឆ្ងាយពីមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស​ បាននាំឱ្យអំពើប្រល័យពូជសាសន៍កើតឡើង ជាពិសេសករណីសម្លាប់ពលរដ្ឋរង្គាលដូចក្នុងសម័យខ្មែរក្រហម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ