ក្រុមអ្នកតាមដានថា ការដោះលែងលោក កឹម សុខា ជាវិធីបន្ថយសម្ពាធពីសហគមន៍អន្តរជាតិ
សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងថា កម្ពុជានៅតែប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធផ្ដល់ឱ្យដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលមិនទម្លាក់ចោលការប្រកាន់លើអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងបើកឱ្យគណបក្សសង្គ្រោះជាតិនេះ មានសិទ្ធិធ្វើនយោបាយទៅតាមការចង់បានរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនោះ។