ពលរដ្ឋ​ឥណ្ឌូនេស៊ី​ចំនួន​៦២នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឆបោក​នៅ​ខេត្តព្រះសីហនុ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី ឱ្យដឹងថា ស្ថាន​ទូត​ឥណ្ឌូនេស៊ី​បាន​ជួយ​សង្គ្រោះពល​រដ្ឋ​របស់​ខ្លួន​ចំនួន៦២នាក់ពីកន្លែង​ឃុំខ្លួន​ក្នុង​ឧស្សាហកម្ម​ឆបោក​នៅខេត្តព្រះសីហនុ កាល​ពីចុង​សប្ដាហ៍កន្លងទៅនេះ។

ព្រីភ្លើងដែលបង្កហេតុឱ្យនារីជាអ្នកបកប្រែភាសារចិនម្នាក់បាត់បង់ជីវិត ដោយហេតុការណ៍កើតឡើងនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

យុវតី​អាយុ១៧ឆ្នាំម្នាក់​ឆក់ស្លាប់ ខណៈ​ដេក​លើ​ព្រីភ្លើង

យុវតីម្នាក់អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ ធ្វើការជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនរ៉ែមាស ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារឆក់ខ្សែភ្លើង​ ក្រោយសមត្ថកិច្ចរកឃើញជនរងគ្រោះដេកនៅលើព្រីភ្លើង។

អ្នកដំណើរជិះកាត់ស្នងការខេត្តព្រះសីហនុនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០។

សង្គមស៊ីវិល​និង​ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្តព្រះសីហនុ​ទប់ស្កាត់​បទល្មើស​នានា​ឱ្យ​មាន​ប្រសិទ្ធភាព​និង​តម្លាភាព

សង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន បានអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ទប់ស្កាត់បទល្មើសបង្ខាំងមនុស្សខុសច្បាប់ ចាប់ជំរិត អំពើហិង្សា គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតឱ្យមានប្រសិទ្ធភាពនិងតម្លាភាព ដើម្បីការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្តខេត្តជាប់មាត់សមុទ្រមួយនេះ។

សង្គមស៊ីវិល​បារម្ភ​ថា​កម្ពុជា​នឹង​ក្លាយ​ជា​ដែនដី​លាងលុយ បើ​មិន​ពង្រឹង​ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស

អ្នកឃ្លាំមើ​លមួយចំនួ​នបង្ហា​ញ​​ការ​ព្រួយបារម្ភ​ថា ក្រុមឧ​ក្រិដ្ឋ​ជន​​នឹ​ង​ប្រើ​ប្រាស់​ប្រ​ទេស​កម្ពុ​ជា​ធ្វើជា​ដែ​​​​ន​​​ដី​​​​​ស​ម្រាប់លា​ងលុយ​​ខុសច្បាប់ បង្ក​ជា​ឧបសគ្គ​ដល់ប្រព័ន្ធធនាគារ សេដ្ឋកិច្ច និងការទា​​ក់ទាញអ្នកវិនិយោគ បើក​​ម្ពុជាមិ​នអា​ច​រើខ្លួ​ន​ពី​បញ្ជី​ខ្មៅ​នៃ​ការជួញដូរមនុ​ស្សរបស់អាមេរិក​​​​​​​​​បាន​ទេនោះ​។​

បុគ្គលបន្លំខ្លួនជាបុគ្គលិក​ NGO ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោកពលរដ្ឋ​ក្នុងខេត្ត​ក្រចេះ​ឱ្យ​វិនិយោគ

ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។ 

នគរបាលខេត្តក្រចេះស្វែងរកចាប់ខ្លួនជនសង្ស័យ៣នាក់ករណីវាយអ្នកកាសែត

នគរបាលក្នុងខេត្តក្រចេះ បាននិយាយថាពួកគេកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានវាយបុរសម្នាក់ជាអ្នកថតរូប និងវីដេអូនៅតំបន់នោះទោះបីជាពួកគេមិនបានបញ្ជាក់លម្អិតពីការស៊ើបអង្កេតក៏ដោយ។

Aljazeera៖ អ្នកជំនួញចិនដែលពាក់ព័ន្ធ​រឿងឆបោកធ្លាប់​​​ផ្តល់យន្តហោះទំនើបជូន​លោក ហ៊ុន សែន ទៅប្រជុំនៅ​ញូយ៉ក

សារព័ត៌មានអន្តរជាតិ អាល់ចាហ្ស៊ីរ៉ា(Aljazeera) បានអះអាងថា​ អ្នកជំនួញជនជាតិចិនដ៏មានឥទ្ធិពលមួយរូបដែលពាក់ព័ន្ធសំណុំរឿងឆបោកតាមអ៊ីនធឺណិតជាលក្ខណៈអន្តរជាតិ​ ធ្លាប់បានផ្តល់យន្តហោះទំនើបជូនដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តព្រះសីហនុ​អនុញ្ញាត​ឱ្យ​ធ្វើចរាចរណ៍​លើ​កំណាត់ផ្លូវ​ជាតិ​លេខ៤​ចំណុច​ស្ពានស្ទឹងសំរោង​ឡើងវិញ

អាជ្ញាធរ​ខេត្តព្រះសីហនុ អនុញ្ញាតឱ្យធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោងឡើងវិញ ក្រោយផ្អាកចរាចរណ៍បណ្ដោះអាសន្ន​កាលពីម្សិលមិញ ដោយ​សារជំនន់ទឹកភ្លៀងបានហក់ឡើងយ៉ាងខ្លាំង។

គ្រឿងញៀននិងសារធាតុគីមីផ្សំជាច្រើន ដែលត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនរឹបអូស ក្នុង​ប្រតិបត្តិការបង្ក្រាបរយៈពេល១សប្តាហ៍ ពោល​គឺ​ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី​៩ ខែកក្កដា​ ឆ្នាំ២០២២។

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយធំ ដោយ​ចាប់​ខ្លួន​ជនជាតិ​ចិន​១១នាក់​និង​រឹបអូស​សារធាតុញៀន​ជិត​២តោន

សមត្ថកិច្ចជំនាញបាន​បង្ក្រាបទីតាំង​កែច្នៃគ្រឿងញៀន​មួយចំនួន​​នៅក្នុងខេត្តចំនួន​៣ និង​រាជធានីភ្នំពេញ ដោយ​បាន​ឃាត់ខ្លួន​​​ជនជាតិចិនចំនួន១១នាក់ និង​រឹប​អូស​សារ​ធាតុ​ញៀន​ជិត២តោន រួម​នឹងសារធាតុគីមីជិត៣០០តោន ក្រោយពីបាន​ស៊ើប​អង្កេត​រយៈ​ពេល​ជាង​៣ខែ។

ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ ស្ថិតក្នុងដំណើរការសាងសង់នៅឡើយ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

ក្រសួង​ហាម​មិនឱ្យ​យានយន្ត​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿនលឿន ក្រោយ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន ​ហាមមិន​ឱ្យ​យាន​យន្តគ្រប់ប្រភេទ​ធ្វើចរាចរ​ណ៍នៅ​​លើ​​ផ្លូវ​​ល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែលកំពុងដំណើរការ​សាង​សង់​នោះ​​ទេ ក្រោយពីមាន​ករណី​គ្រោះ​ថ្នាក់ចរា​ចរណ៍​បាន​​កើត​​ឡើង​​ជា​ញឹក​ញាប់​​​​នៅលើផ្លូវនេះ​ កាលពី​ពេលថ្មីៗនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ