UPDATE៖ គ.ជ.ប​ ប្រកាស​​ថា​ គ្រោង​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​តាម​​ប្រព័ន្ធ​​អន​​ឡា​ញ​សាក​ល្បង​​នៅ​​ឆ្នាំ​ក្រោយ​​នេះ​​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​.) អះអាង​ថា ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​មួយ​នេះ នឹង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធ​អន​ឡាញ​មួយចំនួន​បម្រើ​ឱ្យ​ការបោះឆ្នោត​នា​ពេល​ខាងមុខ ប៉ុន្តែថា មិនមែន​ជា​ការ​ចាប់ផ្ដើម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ពី​ចម្ងាយ​នោះ​ឡើយ។

បុរសម្នាក់កំពុងចុចទូរសព្ទបើកមើលព័ត៌មាន។ រូបភាព៖ ហេង វិចិត្រ

ក្រុម​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​អំពាវ​នាវ​​ឱ្យ​​ទម្លាក់​​ចោល​​សេចក្ដី​ព្រាង​​ច្បាប់​​គ្រប់​​គ្រង​​អ៊ិ​ន​ធឺណិ​ត​

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​បណ្ដាញ​អ៊ិ​នធឺណិ​ត ដោយ​ចាត់ទុក​សេចក្ដីព្រាង​ច្បាប់​នេះ​ថា គំរាមកំហែង​ដល់​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺណិ​ត សិទ្ធិ​ឯកជន និង​សេរីភាព​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ិ​នធឺណិ​ត។

និយ័ត​ករ​​ទូរគមនា​គមន៍​​ក្រើន​​រំឭក​​ប្រតិបត្តិ​​ករ​​ឱ្យ​បង្កើន​​គុណ​ភាព​​សេវា​​ទូរសព្ទ​ចល័ត​​របស់​​ខ្លួន​​

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដែល​ជា​អាជ្ញាធរ​របស់​រដ្ឋ​ត្រួតពិនិត្យ​ទៅលើ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទនិង​អ៊ី​នធឺ​ណិ​តនៅ​កម្ពុជា បាន​ក្រើន​រំឭក​ទៅ​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ទាំងអស់ ឱ្យបង្កើន​គុណភាព​សេវា​ទូរសព្ទចល័ត​របស់​ខ្លួន​អំឡុង​ថ្ងៃឈប់​សម្រាក​ជិត​មួយ​សប្ដាហ៍​ខាងមុខនេះ។

កញ្ញា ឡុង គន្ធា - លោក ថុន រដ្ឋា - កញ្ញា ភួន កែវរស្មី សកម្មជនមាតាធម្មជាតិ។

ហ្វេសប៊ុកផេកមាតាធម្មជាតិ មាន​ការ​លួច​ចូលបន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​យុវជន​៣​នាក់

ស្ថាប​និក​មាតា​ធម្មជាតិ បាន​អះ​អាង​ថា ហ្វេស​ប៊ុក​ផេក​(Facebook Page) របស់​ខ្លួន ត្រូវ​បាន​​គេ​​ចូលលុកលុយ បន្ទាប់ពីអាជ្ញាធរបាន​ចាប់​ខ្លួ​នសកម្មជនមាតា​ធម្មជាតិ ៣នាក់ កាល​ពីដើមខែនេះ ដោយ​ក្នុងចំណោមពួកគេ មាន​ម្នាក់​ជា​អ្នក​គ្រប់​គ្រង​​​ហ្វេស​ប៊ុក​ផេក​​នោះ។

ទំព័រ Explore Feed របស់ Facebook

សម្ព័ន្ធ​​អ្នក​កាសែត​​ជាតិ​​និង​​អន្តរ​ជាតិ​​បារម្ភ​​ថា​ អនុ​ក្រឹត្យ​​បង្កើត​​ច្រក​​ទ្វារ​​អ៊ិ​នធឺ​ណិ​ត​នឹង​​រឹត​ត្បិត​​សេរី​ភាព​​តាម​​អន​​ឡាញ​​

សម្ព័ន្ធ​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​បាន​បង្ហាញ​ពី​ក្តី​បារម្ភ​ថា ​សេចក្តី​ព្រាងអនុក្រឹត្យ​បង្កើត​ច្រក​ទ្វារ​អ៊ិ​នធឺ​ណិ​តថ្នាក់​ជាតិ​អាច​រឹតត្បិត​និង​គំរាមកំហែង​ដល់​សេរីភាព​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺ​ណិ​ត និង​ខ្លឹមសារ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​រិះគន់​រដ្ឋាភិបាល។

លោក ស ខេង បង្កើត​​ក្រុម​ការងារ​​ឆ្លើយ​តប​​នឹង​​សំណូម​ពរ​​ពល​រដ្ឋ​​តាម​​បណ្ដាញ​​សង្គម​​ហ្វេស​ប៊ុក​​

លោក ស ខេង បង្កើត​ក្រុមការងារ​ឆ្លើយតប​នឹង​សំណូមពរ​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ឱ្យតាមដាន​សំណូម​ពរ​ប្រ​ជា​ពលរដ្ឋដែល​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ តាមរយៈ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ដោះស្រាយ។

លោក ហ៊ុន សែន ថាមាន​អ្នកបង្កើត​ហ្វេសប៊ុក​ដាក់ឈ្មោះ​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឱ្យដឹង​ថា មាន​អ្ន​កបង្កើតជាគ​ណនី និង​ផេ​ក​ហ្វេសប៊ុក​ជាច្រើន ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​លោក ​ក្នុង​ចេតនា​បន្លំ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ធ្វើ​ឱ្យសាធារណជន​មានការ​យល់​ច្រឡំ និងបង្ក​បញ្ហា​ក្នុង​សង្គម។

រដ្ឋា​ភិបាល​​ដាក់​​គេហទំព័រ​​​តាម​ដាន​​ជំងឺ​ COVID-19 ឱ្យ​​ពលរដ្ឋ​តាម​​ដាន​

រដ្ឋាភិបាល​ដាក់​គេហទំព័រ​តាមដាន​​ និង​ស្វែង​យល់​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ឱ្យ​ពលរដ្ឋ​តាម​ដាន។

រដ្ឋ​កំពុង​រៀប​​ចំ​​លេខ​ដើម្បី​​ឱ្យ​ពលរដ្ឋ​​​​ទំនាក់​ទំនង​​​ផ្ដាច់​​គម្រោង​​ដែល​​កាត់​​លុយ​ទូរសព្ទ​​​ដោយ​​មិន​​ដឹង​​ខ្លួន​

រដ្ឋាភិបាល​កំពុង​រៀប​ចំ​លេខកូដ​ប្រតិបត្តិការ​ខ្លី​ ដើម្បីផ្ដល់​​លទ្ធភាព​ដល់​ពលរដ្ឋ​​អាច​​ផ្ដាច់​គម្រោង និង​សេវា​កម្ម​បន្ថែម​របស់​ក្រុម​ទូរសព្ទ​ចល័ត​ ដែល​កាត់​លុយ​ទូរសព្ទ​ពលរដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។

ក្រសួងប្រៃសណីយ៍ប្រកាសជ្រើសរើសបេក្ខភាព​ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកាសស្វែងរកស្រី្តឆ្នើមក្នុងវិស័យបច្ចេកវិទ្យាចំនួន៥រូប សម្រាប់ព្រឹត្តិការណ៍«ឌីជីថលកម្ពុជា២០២០»ដែលនឹងប្រព្រឹត្តទៅនៅខែមីនាខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ