ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

រោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សហជីពថា កម្មករជាង១៤០០នាក់នៅខេត្តកំពង់ឆ្នាំងចូលធ្វើការងារវិញ ខណៈផ្សេងទៀតបន្តព្យួរ

សហជីពអះអាងថា កម្មករ–កម្មការិនីជាង១ ៤០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបានថៅកែអនុញ្ញាតឱ្យចូលធ្វើការងារវិញ ក្រោយថៅកែប្រកាសព្យួរការពារជិត២ ០០០នាក់កាលពីពាក់កណ្ដាលខែមុន។

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី កើនដល់ជាង៧៨០០នាក់

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅភាគខាងត្បូងប្រទេសតួកគី និងស៊ីរី បានកើនឡើងដល់ជាង ៧ ៨០០នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមកាយគំនរអគារបាក់បែកដែលបានដួលរលំ ដើម្បីស្វែងរកជនរងគ្រោះដែលនៅមានជីវិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង។

កម្ពុជារៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នេះជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

កម្ពុជាប្ដេជ្ញាទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់នៅឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញ​ភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចិន​មកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។

កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ថ្នាក់តំបន់ស្តីពី​​3R ដោយ​ផ្តោត​លើ​ការគ្រប់គ្រងសំណល់ប្លាស្ទិក

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា​ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយផ្តោតលើការគ្រប់គ្រងសំណល់រឹង ជាពិសេសបញ្ហា​​សំណល់ប្លាស្ទិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ខេត្តសៀម​រាប។

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» មកដល់ចំណុចមួយនៃខេត្តកំពង់ឆ្នាំង រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់)​ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកធ្វើធម្មយាត្រាសោកស្ដាយដែលអាជ្ញាធរខេត្តពោធិ៍សាត់រឹតត្បិតពលរដ្ឋចូលរួមដង្ហែធម្មយាត្រា

អ្នកធ្វើធម្មយាត្រា សោកស្ដាយដែល​​អាជ្ញាធរខេត្តពោធិ៍សាត់​ បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ​ ដោយមិនចង់ឱ្យ​ពលរដ្ឋ​១៥០នាក់ផ្សេងទៀតចូលរួមដង្ហែធម្មយាត្រា​​នៅក្បែរទីតាំងរូបសំណាកអ្នកតាឃ្លាំងមឿង។​

លោក ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីរឹតចំណងសហប្រតិបត្តិការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលត្រូវបានបាញ់ថ្នាំសម្គាល់នូវទីតាំងកំណត់ថាជាដីរបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ពលរដ្ឋជិត៥០០គ្រួសារនៅខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំក្រោមហេតុផលអភិវឌ្ឍន៍

ពលរដ្ឋជិត៥០០គ្រួសារ រស់នៅតំបន់ទំនប់៩៤ ក្នុងខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរថាពួកគេកំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ និងខុសច្បាប់ ខណៈអះអាងថា ពួកគេរស់នៅតំបន់នោះជាង៣០ឆ្នាំ និងមានឯកសារស្នាក់នៅត្រឹមត្រូវ។

របងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ដោយមិនទាន់ដឹងថានរណាជាម្ចាស់កម្មសិទ្ធិនៅឡើយ ស្ថិតក្នុងខេត្តព្រះសីហនុ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

មូលហេតុនៅពីក្រោយនៃការធ្វើរបងលើដីឆ្នេរអូរឈើទាលនៅតែស្ថិតក្នុងអាថ៌កំបាំង

មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរ​​បស់អ្នក​​ណា​​​​​នោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់​ឮទៀតទៅហើយ ដោយជំនួសមក​​វិញ​​ ថាតើ​​មា​ន​​​​មូល​​ហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាស​​នា​​​​ល្អជាង​​គេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរ​​ចូល​​ទៅ​​​​ក្នុង​​​​សមុទ្រដោយគ្មានឧបសគ្គបែបនេះ។

លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ប្រធានគណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ