
សាលាឧទ្ធរណ៍បង្កើនប្រាក់សំណងជំងឺចិត្តឱ្យទៅបក្សកាន់អំណាចដល់ ១លានដុល្លារ ក្នុងសំណុំរឿងលោក សុន ឆ័យ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅថ្ងៃពុធម្សិលមិញនេះ បានតម្កល់សេចក្ដីសម្រេចក្នុងសំណុំរឿង«បរិហារកេរ្តិ៍»របស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ និងសម្រេចបង្កើនប្រាក់សំណងជំងឺចិត្តដែលតុលាការបង្គាប់ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន១លានដុល្លារអាមេរិក។