សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតផ្សារអូរឫស្សី រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្ស​ក្រៅ​រដ្ឋាភិបាល​បន្ត​ដាក់​ពាក្យបណ្ដឹង​ទៅ គ.ជ.ប លើ​រឿង​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់

ថ្នាក់ដឹកនាំគណបក្សក្រៅរដ្ឋាភិបាលបន្តដាក់ពាក្យបណ្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បីជួយរកយុត្តិធម៌ពាក់ព័ន្ធនឹងភាពមិនប្រក្រតីរឿងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ដោយសារគណៈកម្មការបោះឆ្នោតថ្នាក់ក្រោមជាតិច្រានចោលបណ្ដឹងរបស់ពួកគេ ។

បេក្ខភាពមេឃុំជាប់ឆ្នោត​បក្សភ្លើងទៀន​នៅ​ខេត្តកំពង់ធំ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន

បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន នៅឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទប្រកាន់ «ប្លន់» ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ។

បក្សឆន្ទៈខ្មែរ​ចង់​ឱ្យ​មាន​ការ​រួបរួម​បក្ស​តូចៗ​មុន​ការបោះឆ្នោត​ឆ្នាំ២០២៣ ខណៈ​មើល​ឃើញ​បក្ស​ធំ​២​មាន​ទំនោរ​ជ្រុល​ទៅ​រក​ចិន​និង​អាមេរិក

ការផ្លែផ្លានិងដៀមដាមស្របពេលនៃការអំពាវនាវរបស់គណបក្សឆន្ទៈខ្មែរនេះ ដោយសារតែ​​ប៉ូល​​​​នយោបាយរបស់​​គណ​​​បក្សធំៗ គឺ «គ​​ណ​​បក្សប្រជាជនកម្ពុជា» ដែលមានទំនោរទៅរករ​​បបកុម្មុយនី​​ស្ត​​ចិនជ្រុល និង «គណបក្សភ្លើងទៀន» ដែលស្និទ្ធខ្លាំងទៅរកប្លុកលោកសេរី ត្រូវបានគណបក្សក្រៅ​​​រដ្ឋា​​​ភិ​​បាលមួយនេះចាត់ទុកថា វានឹងអាចធ្វើឱ្យកម្ពុជាត្រូវប្រទាញប្រទង់គ្នាខាងភូមិសាស្រ្ត​​នយោ​​បា​​យជាថ្មីទៀតនៅពេលណាមួយ។

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ចេញ​​មុខ​​ប្ដឹ​ង​​លោក សុន ឆ័យ ក្រោយ​​បក្ស​កាន់​អំណាច​​ប្ដឹង​​ទារ​សំណង​​១លាន​​ដុល្លារ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចប្តឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាផ្លូវការពីបទ «បរិហារកេរិ៍្តជាសាធារណៈ» និងទាមទារឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាសាធារណៈ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វិភាគ៖ តើ​វប្បធម៌​ចោទ​ប្រកាន់​គ្នា​ពី​ការ​លួច​សន្លឹកឆ្នោត​នឹង​អាច​បញ្ចប់​នៅ​ពេលណា?

​ការ​​ចោទ​ប្រកាន់​គ្នា​ពីសំ​ណាក់​អ្នកន​យោ​បា​យ​​​កំពូលៗ​ពី​ការ​លួច​សន្លឹក​ឆ្នោត​ បាន​កើ​​ត​ឡើ​​ងជា​ថ្មីទៀ​តនៅ​​អា​ណ​ត្តិថ្មី​នេះ​ ក្រោ​​យ​ពីកា​របោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-​​សង្កា​ត់បានបិទបញ្ច​ប់​ទៅកាលពីថ្ងៃ​ទី៥ ខែ​​មិថុ​នា​ ឆ្នាំ២០២២​នេះ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

UPDATED៖ គណបក្សកាន់អំណាច​ប្ដឹង​ទាមទារ​សំណង​ពី​លោក សុន ឆ័យ ១លានដុល្លារ​ករណី​រិះគន់​ការ​បោះឆ្នោត

គណបក្សប្រជាជនកម្ពុជា ប្ដឹងអនុប្រធានគណបក្សភ្លើងទៀន ដែលចោទប្រកាន់គណបក្សកាន់អំណាច​ចាស់វស្សាមួយនេះថា បានគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ​​ត (គ.ជ.ប) ទាំងស្រុង តាំងពីថ្នាក់លើ​​ដល់ថ្នាក់ក្រោម និងថាលទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំ​​ង​​ឆន្ទៈ​​របស់ពលរដ្ឋនោះទេ ខណៈស្ថាប័នជាតិរៀបចំការបោះឆ្នោតក៏ព្រមានប្ដឹងក្នុងកម្មវត្ថុដូច​​គ្នានេះប្រ​​ឆាំ​​ងលោក សុន ឆ័យ ​​ដែរ។

សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀន នាំគ្នាលើកផ្លាកសញ្ញាគណបក្ស នៅខេត្តកំពង់ចាម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ច​ខេត្តកំពង់ចាម​កំពុង​កសាង​សំណុំរឿង​វាយស្លាក​សញ្ញា​បក្សភ្លើងទៀន​បញ្ជូន​ទៅ​តុលាការ

មន្ត្រីនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រុមការងារជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនេះ នៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធករណីក្រុមក្មេងទំនើងលួចទៅបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀនចំនួន២កន្លែងផ្សេងគ្នាក្នុងខេត្តនេះ ក្រោយការបោះឆ្នោតរួច។

លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

បក្ស​កាន់​អំណាច​ប្ដឹង​ទាមទារ​សំណង​១លាន​ដុល្លារ​ពី​លោក សុន ឆ័យ ករណី​រិះគន់​ការ​បោះឆ្នោត

គណបក្សប្រជាជនកម្ពុជា ប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ទាមទារសំណងជាទឹកប្រាក់ចំនួន៤ពាន់លានរៀល ឬស្មើប្រមាណ១លានដុល្លារអាមេរិក ករណីលោក សុន ឆ័យ ថ្លែងរិះគន់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា។

បុរស​បង្ហោះសារ​រឿង​ពាក់ម៉ាស់​ឱ្យមាន់ ចង់​ចូលរួម​ជាមួយ​បក្សភ្លើងទៀន​ក្រោយ​ចេញ​ពី​ពន្ធនាគារ

បុរសម្នាក់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបង្ហោះសារនៅលើហ្វេសប៊ុកពីការពាក់ម៉ាស់ឱ្យសត្វមាន់នៅក្នុងការដ្ឋានរបស់លោកក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញហើយ ក្រោយអនុវត្តទោសចប់សព្វគ្រប់។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ទទួល​បាន​បណ្ដឹង​ជាង​៨០ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិ​ត​ចាប់​ពី​មុន​បោះ​ឆ្នោត​១ថ្ងៃ​ រហូត​ដល់​ថ្ងៃទី៩ ខែ​មិថុនា​នេះ ស្ថាប័នមួយនេះ​ទទួល​បាន​ពាក្យបណ្តឹងសរុបទូទាំងប្រទេស​ចំនួន «៨៥​បណ្ដឹង» ពីគណបក្សចំនួន​៣​ ពាក់ព័ន្ធនឹង​ភាព​មិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ