ក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកោះកុង ចុះឃោសនារកសំឡេងឆ្នោតនៅឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

តំណាង​គណបក្ស​ភ្លើងទៀន​ខេត្តកោះកុង​ចោទ​ប្រកាន់​ប្រធាន​ផ្សារដងទង់​ពីបទ​រារាំង​ការ​ចែក​ខិតបណ្ណ​បោះឆ្នោត

តំណាងគណបក្សភ្លើងទៀនបានហៅការរារាំងនេះថា គឺជាការរើសអើងមួយដែលមិនអាច​​ទទួល​​យក​​បាន ហើយក៏​ជាការធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងខាងនយោបាយ បើទោះជាគណបក្ស​​ភ្លើង​​​ទៀនបានស្នើសុំការឃោសនា និងចែកបណ្ណព័ត៌មាន ស្ដីពីការបោះឆ្នោតត្រឹមត្រូវទៅ​​តាមនីតិ​​វិ​​ធី​​ហើយ​​​យ៉ាង​​ណា​​ក្ដី។

ព្រះតេជព្រះគុណ ហេង គីមឡាយ បាននិមន្តដោយថ្មើជើងចេញពីវត្តប្រាសាទរង្សី ក្នុងស្រុកពួក ខេត្តសៀមរាប ចូលដល់ទឹកដីនៃខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ២០២២។

ក្រសួង​ថា​ព្រះសង្ឃ​ដែល​គង់​នៅ​វត្ត​មួយ​ក្នុង​ខេត្តសៀមរាប​ចាកចេញ​ពី​វត្ត​ដោយ​អង្គឯង ព្រោះ​គាំទ្រ​បក្សនយោបាយ​ខុស​បទបញ្ជាផ្ទៃ​ក្នុងវត្ត

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា អះអាងថា ​ព្រះតេជគុណ ហេង គីមឡាយ បាន​ចាកចេញ​ពីវត្តប្រាសាទ​រង្សី ក្នុងខេត្តសៀមរាប ដោយអង្គ​ឯង ដោយសារព្រះអង្គ​មិនគោរព​តាមបទបញ្ជា​ផ្ទៃ​ក្នុង​​​របស់​​វត្ត ដែលហាមព្រះសង្ឃ​មិនឱ្យគាំទ្រ​គណបក្សនយោបាយណាមួយឡើយ។

ក្រុមមន្ត្រី សកម្មជន និងអ្នកគាំទ្រនៃគណបក្សប្រជាជនកម្ពុជា ធ្វើយុទ្ធនាការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមបណ្ដោយផ្លូវវេងស្រេង រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ថា​ការ​ចុះចូល​របស់​បេក្ខជនខ្លួន​ជាមួយ​បក្សកាន់អំណាច​ដោយសារ​រង​ការគំរាម​និង​ទិញទឹកចិត្ត

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលស្គាល់ថា បេក្ខជនរបស់ខ្លួនមួយចំនួនពិតជាបានចុះចូលជាមួយបក្សកាន់អំណាចប្រាកដមែន ដោយសារតែពួកគេរងនូវការគំរាមកំហែងនិងទិញទឹកចិត្តតាមរូបភាពផ្សេងៗ ដោយឡែកអ្នកមួយចំនួនទៀតគ្រាន់តែជាពលរដ្ឋដែលគេរៀបចំឱ្យសម្ដែងជាឈុតឆាកចុះចូលតាមនយោបាយប្រជាភិថុតិប៉ុណ្ណោះ។

លោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់​ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ។

គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តកំពង់ចាម​តម្រូវ​ឱ្យ​លោក គង់ រៃយ៉ា បេក្ខភាព​បក្សភ្លើងទៀន ចូលបំភ្លឺ​នៅ​ថ្ងៃស្អែក​ទៀត

គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ផ្អាកការសម្របសម្រួលរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងបេក្ខភាពឃុំមកពីគណបក្សភ្លើងទៀនទាំង១១ឃុំ នៃស្រុកកងមាស បន្ទាប់ពីបេក្ខភាពគណបក្សភ្លើងទៀនស្នើសុំផ្អាកការសម្របសម្រួល។

លោក ហង្ស ពុទ្ធា រួមនឹងមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្សេងទៀត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។

គ.ជ.ប៖ បណ្ដឹង​ភាគច្រើន​ក្នុង​អំឡុង​ពេល​ឃោសនា គឺ​តំណាងបក្ស​ប្រជាជនកម្ពុជា​ប្ដឹង​តំណាង​បក្សភ្លើងទៀន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​ ឱ្យដឹង​ថា អំឡុង​ពេល​យុទ្ធនាកា​រ​ឃោសនា​​បោះ​ឆ្នោតជ្រើស​រើ​សក្រុមប្រឹក្សា​​ឃុំសង្កាត់​​​​ក្នុង​​​​រយៈពេល៦ថ្ងៃកន្លងទៅនេះ ខ្លួន​ទទួល​​បាន​​បណ្ដឹង​ចំនួន៣៣​​ករណី ហើយបណ្ដឹង​​ទាំង​​នេះ​ភាគ​ច្រើន​ជាបណ្ដឹង​ដែល​​តំណាង​​គណបក្សកាន់​​​អំណាច ​​ប្ដឹងតំណាង​​​​​គណ​​បក្ស​​ភ្លើងទៀន។

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។

ប្រធាន​បក្សភ្លើងទៀន​ខេត្តប៉ៃលិន​ពន្យារពេល​ចូលបំភ្លឺ​តុលាការ​ជាលើក​ទី៣ ពាក់ព័ន្ធ​សំណុំរឿង​«ញុះញង់»

ប្រធានគណ​បក្សភ្លើងទៀនប្រចាំ​ខេត្តប៉ៃលិន បានដាក់ពាក្យស្នើសុំពន្យារពេលចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខតុលាការខេត្តប៉ៃលិនជាលើកទី៣ ពាក់ព័ន្ធ​បណ្ដឹង «ញុះញង់ឱ្យមានការរើសអើង» ក្រោមហេតុផលថា មេធាវីការពារក្ដីរបស់គាត់មិនបានទទួលឯកសារនិងលិខិតអញ្ជើញពីតុលាការ។

(ស្ដាំ) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បក្សកាន់អំណាច​មិន​ទទួល​យក​ការ​សម្របសម្រួល​របស់​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ឃុំ-សង្កាត់​ខេត្តកំពង់ចាម​ដែល​ប្ដឹង​លើ​បក្សភ្លើងទៀន

គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ខេត្តកំពង់ចាម បានបញ្ជូនបណ្ដឹងគណបក្សប្រជាជនកម្ពុជាទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោតក្រោយពីគណបក្សកាន់អំណាចមិនទទួលយកការសម្របសម្រួល ដោយទាមទារដកបេក្ខភាពពីបក្សភ្លើងទៀនទាំង១១នាក់ចេញបញ្ជីបោះឆ្នោត។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក្នុងថ្ងៃហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀន​នឹង​ពិនិត្យ​ឡើងវិញ​ពាក់ព័ន្ធ​ការតែងតាំង​លោក សុន ឆ័យ ជា​អនុ​ប្រធានបក្ស តាម​សំណើ​ក្រសួងមហាផ្ទៃ

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន អះអាងថា គណបក្សខ្លួននឹងពិនិត្យឡើងវិញពាក់ព័ន្ធការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្ស តាមសំណើក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងចេញលិខិតមួយថា ការតែងតាំងនេះជាការអនុវត្តផ្ទុយពីលក្ខន្តិកៈរបស់គណបក្ស។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រសួង​មហាផ្ទៃ​ថា​ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្សភ្លើងទៀន ផ្ទុយ​ពី​លក្ខន្តិកៈ

​ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ​ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួង​ ក្រោយរកឃើញថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សនេះកន្លងមក គឺធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួង។

(ស្ដាំ) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បេក្ខជន​បក្សភ្លើងទៀន​ម្នាក់​នៅ​ខេត្តកំពង់ចាម​ថា​នឹង​ចូល​បំភ្លឺ​តាម​បណ្ដឹង​បក្ស​កាន់អំណាច

បេក្ខភាពមេឃុំគណបក្សភ្លើងទៀននៅខេត្តកំពង់ចាមម្នាក់ អះអាងថា រូបលោកនឹងចូលទៅបំភ្លឺនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ​នៅរសៀលថ្ងៃពុធនេះ ដោយថា សកម្មភាពចែកថវិកាទៅបេក្ខជនមេឃុំគណបក្សភ្លើងទៀន ក្នុងសុ្រកកងមាស មិនមែនជាការទិញទឹកចិត្ត​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ