កូដករណាហ្គាវើលដ៍ ប្រមូលផ្ដុំគ្នាតវ៉ាធ្វើកូដកម្មនៅជិតរដ្ឋសភាជាតិ ទាមទារដំណោះស្រាយការងារ និងទាមទារដោះលែងសហជីព នៅជិតរដ្ឋសភាជាតិ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

ជំនួប​ចរចា​រក​ដំណោះស្រាយ​រវាង​កូដករ​និង​និយោជក​ណាហ្គា​មិន​ទាន់​មាន​លទ្ធផល

ជំនួបចរចារកដំណោះស្រាយរវាងកូដករនិងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោម​ការ​សម្រប​សម្រួល​​​ពី​មន្ត្រីក្រសួងការងារ នៅពុំទាន់មានលទ្ធផលជាវិជ្ជមាននៅឡើយ​ ខណៈនិយោជកបដិសេធពិចារណាលើជម្រើសដោះដូររវាងកម្មករដែលចង់លាឈប់ពីការងារជាមួយកម្មករ​ដែល​ទាម​ទារ​ចូល​ធ្វើការ​វិញ។

ក្រុមកូដករណាហ្គាវើលដ៍ជិត២០នាក់ធ្វើសន្និសីទកាសែតនៅមុខទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទាមទារដោះលែងសហជីព ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

​សមាជិក​សហជីព​​ណាហ្គា​៣នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ល្ងា​ច​នេះ

ថ្នាក់ដឹកនាំសហជីព​​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World)​ បាន​ឱ្យដឹង ថា​ សមាជិកសហជីពចំនួន៣នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាព​វិញហើយ​ ​នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍​ស្នើ​ដល់​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​៨នាក់​របស់​ពួកគេ

​កូដករក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) បានអំពាវនាវទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើតំណាង៨នាក់​របស់​ពួកគេ ដោយថា ការចោទប្រកាន់និងការឃុំខ្លួនថ្នាក់ដឹកនាំសហជីពទាំងនោះជារឿងមិនត្រឹមត្រូវនិងអយុត្តិធម៌។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍​ទាមទារ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​មុន​ជួបចរចា​រក​ដំណោះស្រាយ

​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (Naga World) មួយចំនួនដែលកំពុងធ្វើ​កូដកម្ម​ បានទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង​ថ្នាក់ដឹកនាំស​ហជីព មុនហៅពួកគេជួបប្រជុំដើម្បីផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់​កិច្ច​សន្យា​ការ​ងារ។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

វិភាគ៖ តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដើមចេញពីបញ្ហាអ្វី?

គិតត្រឹមសប្ដាហ៍ទី១ ខែមករានេះ បុគ្គលិក​ណាហ្គាវើលដ៍ចំនួន២៦នាក់ដែល​ភាគច្រើន​ជា​ស្ត្រីនិង​ជាមេដឹកនាំ​សហជីព ក្នុង​នោះមា​ន​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង​នោះ ត្រូវ​បាន​អា​ជ្ញា​​ធរ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា ពួក​គេ​ធ្វើបាតុកម្មខុសច្បាប់។

ព្រឹទ្ធសភា​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​សហជីព

ព្រឹទ្ធសភា​បាន​ឯកភាព​ទាំង​ស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​ដ៏​ចម្រូង​ចម្រាស​ ដោយ​ទទួល​បាន​សំឡេង​គាំ​ទ្រ​៤០​សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​៤៦​រូប​ដែល​មាន​វត្តមាន​​ ខណៈ​ព្រឹទ្ធសមាជិក​មក​ពី​គណបក្ស​ សម រង្ស៊ី មិន​បោះ​ឆ្នោត​គាំ​​ទ្រ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៨​ព្រឹទ្ធសភា នីតិកាល​ទី​៣ នៅ​ថ្ងៃ​អង្គារ​នេះ ព្រឹទ្ធសភា​បាន​ឲ្យ​ដឹង​ថា អង្គប្រជុំ​​បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព​នេះ ដោយ​ឥត​កែប្រែ ក្នុង​សំឡេង​៤០​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​ដែល​មាន​វត្តមាន​។

លិខិតមិត្តអ្នកអាន៖ សហជីពនៅកម្ពុជានិងភាពចម្រូងចម្រាសនៃសេចក្តីព្រាងច្បាប់សហជីព

សហជីពគឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិតដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់តែការ​សិក្សា លើកតម្កើង​ផលប្រយោជន៍និងការពារសិទ្ធិស្របច្បាប់ ក៏ដូចជាផលប្រយោជន៍ផ្នែកស្មារតី ស្រប​តាមល​ក្ខន្តិ​កៈរបស់ខ្លួន។ សញ្ញាណនៃច្បាប់ស្តីពីការងារហាក់ស្រពេច​ស្រពិលក្នុងការសន្មត់អំពី ភាព​ជាតំ​ណាង​របស់​សហជីព ជាតួយ៉ាងមិនបានផ្តល់និយមន័យជាក់លាក់នោះទេថាតើលក្ខខណ្ឌគុណវុឌ្ឍ​យ៉ាង​ដូចម្តេ​ច​ដើ​ម្បីក្លាយជាអង្គការវិជ្ជាជីវៈខាងកម្មករនិយោជិតថ្នាក់ជាតិ(សហជីពថ្នាក់ជាតិ) សហជីពថ្នាក់វិស័យ ថ្នាក់តំបន់ឬក្នុងវិជ្ជាជីវៈណាមួយជាកំណត់។

សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)

សហជីពខ្លះ និងតំណាងរោងចក្រថាសំណើពួកគេមិនត្រូវបានបញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព

តំណាងនិយោជក និងសហជីពមួយចំនួនបានសម្តែងការខកចិត្តចំពោះគណៈកម្មការចំពោះកិច្ចរបស់គណបក្សជាប់ឆ្នោតទាំងពីរថាមិនបានទទួលយកសំណើរបស់ពួកគេដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់សហជីព ដោយពួកគេថានឹងបន្តស្នើទៅគណៈកម្មការជំនាញរដ្ឋសភាឲ្យពិចារណាសំណើរបស់ពួកគេឡើងវិញ។

សង្គម​ស៊ីវិល​ស្នើ​ឲ្យ​សភា​ផ្ដល់​ពេល​គ្រប់គ្រាន់​ក្នុង​ការផ្ដល់​មតិ​លើ​សេចក្ដីព្រាងច្បាប់​សហជីព​

​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២១ បានចេញ​សេចក្ដីថ្លែងការណ៍​រួម​ស្នើរ​ឲ្យ​សភា ផ្ដល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​សហជីព​ផ្ដល់យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពីសហជីព និង​ទទួលយក​សំណើ​ររបស់​សហជីព​ដាក់បញ្ចូល​ក្នុង​សេចក្ដីព្រាងច្បាប់​នោះ​។​
​សេចក្ដីថ្លែងការណ៍​រួម​ចុះ​ថ្ងៃ​ទី ៦ ខែ មីនា បាន​លើកឡើង​ថា​ រដ្ឋសភា​គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី៩ ខែ មីនា ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សហជីព ហើយ​ក្នុង​របៀបវារៈ​បាន​ផ្ដល់​ពេល​ត្រឹមតែ​កន្លះ​ម៉ោង​សម្រាប់​ភាគី​ពាក់ព័ន្ធ​សួរ​សំណួរ​។

រដ្ឋសភា​បើក​សិក្ខាសាលាពិគ្រោះយោបល់លើ​សេចក្តីព្រាងច្បាប់សហជីពនៅសប្តាហ៍ក្រោយ

រដ្ឋសភា​នឹង​បើក​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ច្បាប់​សហជីពដែលធ្វើឡើងនៅថ្ងៃ​ពុធ​សប្តាហ៍ក្រោយ​។ នៅក្នុងសេចក្តីជូនដំណឹង​មួយចេញផ្សាយនៅថ្ងៃពុធនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា​បាន​ឲ្យ​ដឹងថា​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ តំណាង​រាស្រ្ត​គណបក្ស​ប្រជាជនកម្ពុជា​និង​គណបក្ស​សង្រ្គោះជាតិ​នឹង​បើក​សិក្ខាសាលាពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់សហជីពនៅព្រឹកម៉ោង​៨ ថ្ងៃទី​៩ខែមីនា ឆ្នាំ​២០១៦ នៅវិមាន​រដ្ឋសភា។ សិក្ខាសាលានេះ​ត្រូវធ្វើឡើង​ក្រោមអធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋ​សភា។ សិក្ខាសាលា​នឹង​មាន​ការ​ចូល​រួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាង​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍​ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាដើម។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ