មេសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំណាហ្គាវើលដ៍ ជិតរដ្ឋសភា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរ​បាន​ចាប់​ខ្លួន​មេសហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ៣នាក់ នៅ​មុខ​អគារ​រដ្ឋសភា​នៅ​រសៀល​នេះ

អាជ្ញាធររាជធានីភ្នំពេញ បាន​ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៅរសៀលនេះ នៅពេលនាងបានដើរទៅចូលរួមធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

តុលាការ​បង្គាប់​ឱ្យ​ចាប់ខ្លួន​មេសហជីព​៣នាក់​ទៀត ពាក់ព័ន្ធ​ការ​ដឹកនាំ​កូដកម្ម​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍

តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេដឹកនាំសហជីពចំនួន៣នាក់បន្ថែមទៀត ពាក់ព័ន្ធនឹងការញុះ​ញង់ និងរៀបចំការតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈម​នុស្ស៦នាក់​ត្រូវបានតុលាការចោទប្រកាន់និងបង្គាប់ឱ្យឃុំ​ខ្លួន​នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនកូដករអហិង្សា១៤នាក់បន្ថែមទៀតជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករ

មន្ត្រីសង្គមស៊ីវិលបានចាត់ទុកការចាប់ខ្លួនកូដករអហិង្សា១៤នាក់បន្ថែមទៀតដែលមានវិវាទការងារជាមួយ​​ក្រុមហ៊ុនណាហ្គាវើលដ៍ ជាការរំលោភសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត និងគំរាមកំហែងធ្ងន់ធ្ងរដល់ការតស៊ូមតិដោយសន្តិវិធីនៅកម្ពុជា។  ​

កូដករអហិង្សាចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលពួកគេតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

មនុស្ស​១៤នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​កូដកម្ម​អហិង្សា​ករណី​វិវាទ​ជាមួយ​ណាហ្គាវើលដ៍​

មន្ត្រី​សង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងការងារ បានឱ្យដឹងថា មានមនុស្សចំនួន១៤នាក់បន្ថែមទៀតត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួននៅថ្ងៃចន្ទនេះ ពាក់ព័ន្ធសកម្មភាពកូដកម្មអហិង្សាករណីវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈថ្នាក់ដឹកនាំនិងសកម្មជនសហជីពក្រុមហ៊ុនល្បែងមួយនេះ៦នាក់ផ្សេងទៀតដែលបានចាប់ខ្លួនកាលពីយប់ឆ្លងឆ្នាំសកល ត្រូវបានបញ្ជូនឡើងតុលាការផងដែរ។

សកម្មភាពពលរដ្ឋនាំគ្នាធ្វើដំណើរឆ្លងកាត់មុខសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ (សូត សុខប្រាថ្នា)

ថ្នាក់​ដឹកនាំ​និង​សកម្មជន​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ ​៦​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ធ្វើ​កូដកម្ម​អហិង្សា

មន្ត្រីអង្គការសង្គមស៊ីវិលដែលឃ្លាំមើលវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងសកម្មជនសហជីពចំនួន៦នាក់ ក្នុងចំណោមមនុស្ស១០នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ឆ្លងឆ្នាំសកល ត្រូវបានមន្ត្រីនគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅយប់ថ្ងៃអាទិត្យនេះ។

សកម្មភាពធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកចំនួន ៣៦៥នាក់ ដែលត្រូវបានបញ្ឈប់កាលពីពេលកន្លងទៅឱ្យចូលធ្វើការងារវិញ និងចំណុចផ្សេងទៀត។ (រូបភាពដោយ ត្រាន់ តិចសេង)

ប្រតិភូ​ចរចា​វិវាទ​ថា​ការ​ចោទ​ប្រកាន់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​តវ៉ា​ដោយ​សន្តិវិធី​ជា​ការ​ជំរុញ​ឱ្យ​និយោជក​រំលោភច្បាប់

ក្រុមប្រតិភូចរចាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ចាត់ទុកការចោទប្រកាន់របស់អាជ្ញាធរទៅលើក្រុមកម្មករដែលប្រមូលផ្តុំតវ៉ាអហិង្សា​ថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងអាជីវកម្មរបស់ថៅកែ ជាការលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនបន្តរំលោភច្បាប់​ ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ។

ស្ត្រីម្នាក់ឈរកាន់បដាតវ៉ា ក្នុងពេលធ្វើកូដកម្មកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍ទទួលយកបុគ្គលិកចំនួន ៣៦៥នាក់ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់កាលពីពេលកន្លងទៅឱ្យចូលធ្វើការងារវិញ និងចំណុចផ្សេងទៀត។ (រូបភាពដោយ ត្រាន់ តិចសេង)

សង្គម​ស៊ីវិល​ថ្កោល​ទោស​ករណី​ចាប់​ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ ៩​នាក់​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី

ក្រុមអង្គការសង្គមស៊ីវិល សហជីពមួយចំនួន បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុន​​ណាហ្គាវើលដ៍​៩នាក់ និងទទូចឱ្យសមត្ថកិច្ចដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់ ​ ដោយថាការធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយការងាររបស់បុគ្គលិកទាំងនោះមិនមែនជារឿងខុសច្បាប់ឡើយ។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។

អតីត​បុគ្គលិក​ណាហ្គាវើលដ៍​៨​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​យប់មិញ​នេះ

មន្ត្រីសហជីព​បាន​ឱ្យដឹង​នៅមុន​នេះ​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​អតីតបុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៨ នាក់​នៅ​វេលា​ម៉ោង ៨យប់មិញនេះ នៅការិយាល័យសហជីពស្ថិតនៅផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

សង្គមស៊ីវិល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព

សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធវិស័យការងារនិងសិទ្ធិមនុស្ស ទទូចឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គា​វើលដ៍បញ្ឈប់ការរើសអើងសហជីព ខណៈស្ថាប័នទាំងនោះ​​ចាត់​ទុក​ថា ​ការ​​បញ្ឈប់​បុគ្គលិក​កាស៊ីណូដែល​ជា​សកម្មជន​​សហជីពជាង៣០០​នាក់ទាំងបង្ខំ ​ជាការរំលោភ​សិទ្ធិមនុស្សនិងវិជ្ជាជីវៈសហជីព។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរ​ប្រាប់​បុគ្គលិក​ណាហ្គាវើលដ៍​បញ្ឈប់​សកម្មភាព​តវ៉ា ដើម្បី​រក្សា​របៀប​រៀបរយ​នាថ្ងៃឆ្លងឆ្នាំ

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវ​ដល់​បុគ្គលិកណាហ្គាវើលដ៍បញ្ឈប់សកម្មភាព​តវ៉ា ដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ធ្វើដំណើរកម្សាន្តនាឱកាសឆ្លងឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ